បទបង្ហាញ​ខ្លីៗ​ពី​សន្និសីទ​ទូទៅខែ​មេសា ឆ្នាំ​ ២០២០

បទបង្ហាញខ្លីៗពីសន្និសីទទូទៅខែមេសា ឆ្នាំ ២០២០

សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ប្រមូល​ផ្តុំគ្នា តាម​ប្រព័ន្ធ​អ៊ិនធើរណិត​ផ្សាយ​ផ្ទាល់​ទូទាំង​ពិភពលោក ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត​ប្រចាំឆ្នាំ លើក​ទី ១៩០ ក្នុង​សន្និសីទ្ធទូទៅ ថ្ងៃ ទី ០៤ -០៥ ខែ​មេសា ។ 

អំឡុង​សន្និសីទ​ទូទៅ​មានសារលិខិត​ចំនួន ៣៥ ត្រូវ​បាន​ចែកចាយ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​និងមនុស្ស​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក ។ គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​បាន​ចែកចាយ​សារលិខិត​អំឡុង​សម័យ​ប្រជុំ​ទាំង​ប្រាំ ។ ចំណុច​សំខាន់​នៃសារលិខិត​ទាំង​នោះ​ផ្តោតទៅលើ ការ​ប្រារព្ធ​ខួប​លើកទី ២០០ នៃការស្តារ​ឡើងវិញ​នៃ​សាសនា​ចក្រ និង​ដំណឹងល្អ នៃព្រះយេស៊ូវ គ្រីស្ទ ដង្វាយ​ធួន និង ការ​មាន​ព្រះជន្ម​រស់ឡើង​វិញ នៃព្រះយេស៊ូវ គ្រីស្ទ ពរជ័យ​នៃបព្វជិតភាព អនុភាព​នៃសេចក្តី​ជំនឿ និង ព្រះគម្ពីរ​មរមន ។ ការ​ប្រកាសមួយ​ពី​ព្យាការី បាន​ហៅ សេចក្តីប្រកាស​ឆ្នាំគម្រប់ខួប ទៅកាន់​ពិភពលោកនេះថា គឺជាតំណាង​នៃទី​បន្ទាល់​ដែល​សាសនា​ចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធថ្ងៃចុងក្រោយ គឺជា « សាសនា​ចក្រ​សក្ខីបទ​ថ្មី​របស់​ព្រះគ្រីស្ទ ត្រូវបានស្តារ​ឡើងវិញ » ។

សូម​ស្វែង​រកសេចក្តី​សង្ខេប​នៃពាក្យស្រង់​ដោយ​ផ្ទាល់​ ចេញ ពីសុន្ទរកថា ដែលបាន​ដកស្រង់​ដូច​ខាង​ក្រោម ។ សម្រាប់​សុន្ទរកថា​បន្ថែមទៀត ឬ​សុន្ទរកថា​ទាំងស្រុង សូម​ចូល​ទៅ​កាន់ churchofjesuschrist.org/general-conference។ សូមចុច​លើចំណង​ជើង​ដើម្បី​អាន ឬ ទាញយក​អត្ថបទ ឬ ទស្សនា​ជាវីដេអូ ក៏បាន ។

ប្រធាន រ័សុល អិម ណិលសុន

1.    ប្រធាន រ័សុល អិម ណិលសុន
ប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ចូរស្តាប់តាមទ្រង់ចុះ ! 
ភាពងងឹតកាន់តែកើនឡើងព្រមជាមួយនឹងការឈឺចាប់ដ៏ខ្លាំង ធ្វើឲ្យពន្លឺនៃព្រះយេស៊ូវគ្រីស្ទភ្លឺកាន់តែចែងចាំង ។ សូមគិតអំពីសេចក្ដីល្អដែលយើងម្នាក់ៗអាចធ្វើអំឡុងគ្រានៃចលាចលជាសាកលនេះ ។ ព្រះវរបិតាយើងជ្រាបដឹងថានៅពេលយើងត្រូវបានហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងភាពភ័យខ្លាច ពីអ្វីដែលនឹងជួយយើងបំផុត គឺត្រូវស្ដាប់ព្រះរាជបុត្រាទ្រង់ ។ ដោយសារនៅពេលយើងព្យាយាមស្ដាប់—ស្ដាប់— ព្រះរាជបុត្រាទ្រង់ពិតប្រាកដ នោះយើងនឹងត្រូវបានដឹកនាំឲ្យដឹងនូវអ្វីដែលត្រូវធ្វើនៅគ្រប់ស្ថានភាព ។ មិនថាបងប្អូនរស់នៅកន្លែងណា ឬស្ថានភាពបងប្អូនយ៉ាងណាទេ ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ របស់បងប្អូនហើយព្យាការី របស់ព្រះ យ៉ូសែប ស្ម៊ីធ គឺជា ព្យាការី របស់បងប្អូន ។ វិវរណៈបន្ដចាក់ស្រោចមកពីព្រះអម្ចាស់អំឡុងដំណើរការនៃការស្តារឡើងវិញដែលចេះតែបន្តនេះ ។ នៅពេលយើងព្យាយាមធ្វើជាសិស្សរបស់ព្រះយេស៊ូវ គ្រីស្ទ កិច្ចខិតខំរបស់យើងដើម្បី ស្ដាប់ទ្រង់ ចាំបាច់ត្រូវមានដោយបំណងពិតកាន់តែខ្លាំង ។ វាត្រូវការការខិតខំដោយមនសិការ និងការប្រកាន់ខ្ជាប់ ដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ ។ ការជ្រមុជទៅក្នុងព្រះបន្ទូលនៃព្រះជាប្រចាំថ្ងៃ គឺសំខាន់សម្រាប់ជីវិតខាងវិញ្ញាណ ជាពិសេសនៅគ្រាដែលមានចលាចលកាន់តែខ្លាំងនេះ ។ ខ្ញុំសូមធ្វើការអង្វរជាថ្មីទៅកាន់បងប្អូន សូមធ្វើ អ្វីក៏ដោយ ដើម្បីចម្រើនសមត្ថភាពខាងវិញ្ញាណបងប្អូនក្នុងការទទួលវិវរណៈផ្ទាល់ខ្លួន ។ ការធ្វើដូច្នោះនឹងជួយបងប្អូនដឹងនូវរបៀបដើម្បីឆ្ពោះទៅមុខក្នុងជីវិតបងប្អូន អ្វីត្រូវធ្វើអំឡុងគ្រាមានវិបត្តិ និងរបៀបដើម្បីញែកដឹង ហើយចៀសវាងពីការល្បួង និងការបោកបញ្ឆោតនានារបស់មារសត្រូវ ។

 

ស៊ីស្ទើរ បូនី អេច ខ័រឌុន

2. ស៊ីស្ទើរ បូនី អេច ខ័រឌុន

ប្រធាន យុវនារី ទូទៅ

ដើម្បីឲ្យគេអាចឃើញ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​អំពាវនាវ​ដល់​យើងថា « ចូរ​ឲ្យពន្លឺ​របស់​អ្នក​រាល់គ្នា​បាន​ភ្លឺ​នៅមុខ​ប្រជាជន​នេះ ដើម្បី​ឲ្យ​គេ​អាច​ឃើញ​ការល្អ​របស់​អ្នក​រាល់គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះវរបិតា​នៃអ្នករាល់​គ្នា ដែល​គង់​នៅលើ​ស្ថាន​សួគ៌ » ។ (  នីហ្វៃទី ៣ ១២:១៦  ) ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​បញ្ចាំង​ពន្លឺ​របស់​យើង​ចេញ​ទៅ មិន​មែន​គ្រាន់​តែ​អំពី​ការ​គ្រវី​បញ្ចាំង​ពន្លឺ​យើង ហើយ​ធ្វើឲ្យ​ពិភពលោក​នេះភ្លឺ​ជាង​មុន​នោះទេ ។ វាគឺអំពី​ការយកចិត្ត​ទុកដាក់​ឲ្យ​ពន្លឺ​នោះ ដើម្បី​ឲ្យមនុស្ស​ដទៃ​អាច​មើល​ឃើញ​ផ្លូវ​ទៅរក​ព្រះគ្រីស្ទ ។ បងប្អូន និង​ខ្ញុំ​មាន​ពន្លឺ​គ្រប់​គ្រាន់​ដើម្បី​ចែកចាយ​នាពេល​ឥឡូវនេះ ។ យើង​អាច​បញ្ចាំង​ពន្លឺ​នៅ​ជំហាន​បន្ទាប់ ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យខិតកាន់​តែ​ជិត​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ រួច​ហើយ​ទៅមួយ​ជំហាន​ទៀត ហើយ​មួយ​ជំហាន​ទៀត ។ សូមសួរខ្លួន​បងប្អូនថា « តើនរណា​ត្រូវការពន្លឺ​ដែល​បងប្អូន​មាន ដើម្បី​រក​ឃើញផ្លូវ​ដែល​ពួកគេ​ត្រូវដើរ ប៉ុន្ដែ​មិន​អាច​មើលឃើញ ? » យើងអាច​បញ្ចាំង​ពន្លឺ​យើង​ដោយ​ចេតនា ដើម្បី​ឲ្យ​មនុស្ស​ដទៃ​អាច​ឃើញ​បាន ។ យើង​អាច​ធ្វើ​ការ​អញ្ជើញ ។ ( អែល ឌើរ ឌៀថើរ អេស្វ អុជដូហ្វ ខែ មេសា ​ឆ្នាំ ២០១៩ )​សូម​រក​មើល ហើយ​អធិស្ឋាន​សុំ​ឱកាស​ដើម្បី​ឲ្យពន្លឺ​របស់​បង​ប្អូន​ចាំង​ឡើង ដើម្បី​មនុស្ស​ដទៃ​អាច​មើល​ឃើញ​ផ្លូវ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​សន្យា​របស់​ទ្រង់​គឺអស្ចារ្យ ៖ « អ្នកណា​ដែល​តាមខ្ញុំ នោះ​មិន​ដែល​ដើរក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិតវិញ » ។ ( យ៉ូហាន ៨:១២ )

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ៖

3. អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ៖

ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់
គ្រឹះយ៉ាងល្អដល់ថ្ងៃក្រោយ

« ការរចនា និង​ការសាងសង់​ព្រះវិហារបរិសុទ្ធ​សលត៍ លេក មានវិស្វកម្ម​ដ៏ល្អ​បំផុត កម្មករ​មានជំនាញ សម្ភារ​សំណង់ គ្រឿងសង្ហាររឹម និង​ធនធាន​នានា​ដែល​មាន​នៅ​ពេល​នោះ​គឺត្រូវ​បាន​ប្រើ​ប្រាស់​ទាំង​អស់ ។ ចាប់​តាំង​ពីការ​ឧទិ្ទស​ឆ្លង​នៅក្នុង​ឆ្នាំ ១៨៩៣ មក ព្រះវិហារ​បរិសុទ្ធ​បាន​ឈរ​យ៉ាង​រឹងមាំ ហើយ​បានបម្រើ​ជាបង្គោល​ភ្លើងនៃសេចក្តីជំនឿ [ និង ] សេចក្តីសង្ឃឹម និង​ជា​ពន្លឺ​ដល់​មនុស្ស​ទាំងឡាយ » ។ ( គណៈប៊ីស្សព​ជា​អធិបតី ខែ តុលា ឆ្នាំ ២០១៥ ) នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក គណៈ​ប្រធាន​ទីមួយ​ពីពេល​មួយ​ទៅពេល​មួយ​បាន​ប្រឹក្សា​ដល់គណៈ​ប៊ីស្សព​ជាអធិបតី ដើម្បី​ធានា​ឲ្យបាន​ថា ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​នៅរឹង​មាំ ។ ការ​សិក្សា​ថ្មីៗ​នេះ​បញ្ជក់ថា ទីតាំង​ដែលបាន​ជ្រើស​រើស​ដោយ ព្រិកហាំ យ៉ង់ ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​គឺមាន​ដីដ៏ល្អ​បំផុត ហើយ​គុណភាព​ដីល្អ ហើយ​មានលក្ខណៈ​បង្រួម​ល្អ » ។ ពេលខ្ញុំ​គិត​ពីរយៈពេល​បួន​ឆ្នាំ​ក្រោយ​នៃជីវិត​នៃ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​ដ៏ស្រស់​បំព្រង ហើយ​មាន​ការបំផុស​គំនិត​ដ៏អស្ចារ្យ​នេះ ខ្ញុំគិតថា​វា​គឺជាគ្រានៃ ការ​កើត​ជាថ្មី ជាជាង​គ្រា​នៃ​ការបញ្ចប់ ! តាម​របៀប​ស្រដៀង​គ្នា​នេះ​ដែរ យើង​អាច​សួរ​ខ្លួន​ឯង​ថា « តើការកើត​ជាថ្មី​នៃ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​ដ៏អស្ចារ្យ​នេះអាច​បំផុស​គំនិត​យើង​ឲ្យឆ្លង​កាត់ ការរំឭក​ជាថ្មី ការសង់​ឡើងវិញ ការកើត​ជាថ្មី ការកែប្រែ ឬ​ការស្ដារ​ឡើង​វិញ ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់​តាម​របៀបណា ? » វាគឺជា​សេចក្តី​សង្ឃឹម​ដ៏ស្មោះស​របស់​ថ្នាក់​ដឹក​នាំ​សាសនា​ចក្រថា ការជួសជុល​ថ្មីដ៏​សំខាន់​ចំពោះ​ព្រះវិហារបរិសុទ្ធ​សលត៍ លេក នឹង​ចូលរួម​ចំណែក​ក្នុងការ​បំពេញ​តាម​បំណង​ប្រាថ្នា​របស់ព្រិកហាំ យ៉ង់ ដែល​ចង់​មើល​ឃើញ « ព្រះវិហារបរិសុទ្ធ​បាន​សង់​ឡើង​ដែល​វាអាច​គង់​វង្ស​នៅ​រាប់​ពាន់ឆ្នាំ » ។ នាពេល​អនាគត សូម​យើង​អនុញ្ញាតិ​ឲ្យ ការ​កែលម្អ​ទាំង​នេះដែល​យើង​បាន​ធ្វើចំពោះ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​នឹង​លើកទឹកចិត្ត ហើយបំផុសគំនិតយើង ជាបុគ្គល​ម្នាក់ៗ និងក្រុមគ្រួសារ ថាយើង—ជានិមិត្តរូប—នឹង « ត្រូវបាន​សង់ឡើង​តាមរបៀប​ដែលអាច​គង់វង្ស​នៅរាប់​ពាន់​ឆ្នាំ » ។

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ

4. ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ

ប្រធានសមាគមសង្គ្រោះទូទៅ
រួបរួមគ្នាដើម្បីសម្រេចកិច្ចការរបស់ព្រះ

អំឡុង​ពេល​រវាង​ការចាប់​ផ្ដើម​ដ៏អស្ចារ្យ​នៅសួន​ច្បារអេដែន និង​ពេលនេះ ពួក​សត្រូវ​បាន​ទទួល​ជោគ​ជ័យ​ទាំងស្រុងរបស់វា ក្នុងការបំបែកបុរស និង​ស្ដ្រី ជា​ការប៉ុនប៉ង​ដើម្បីយក​ឈ្នះ​លើព្រលឹង​របស់យើង ។ សាតាំងញ៉ុះញុង់ឲ្យមានការប្រៀបធៀប ដែលជា​ឧបករណ៍​មួយដើម្បី​បង្កើត​ឲ្យមាន​អារម្មណ៍​ខ្ពស់ជាង ឬអន់ជាង ដោយ​លាក់សេចក្ដីពិត​ដ៏អស់កល្ប​មួយថា ភាពខុសគ្នា​ពីធម្មជាតិ​របស់បុរស និងស្ដ្រី គឺត្រូវបានប្រទាន​មកពីព្រះ ហើយមានតម្លៃស្មើគ្នា ។ គោល​ដៅ​របស់វា​គឺដើម្បី​បង្កើន​ការប្រជែង​យកអំណាច ជាជាង​ការ​អបអរ​នឹង​ការ​រួម​ចំណែក​ដ៏ពិសេស​មួយ​របស់​បុរស និងស្ដ្រី ក្នុង​ការ​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​រួម​ចំណែក​ដល់​សាមគ្គីភាព ។ តាំង​ពី​ជំនាន់​របស់ព្យាការី​យ៉ូសែប ស្ម៊ីធ មកដល់​ជំនាន់​យើង ការស្ដារ​ឡើង​វិញ​នៃការណ៍​ទាំងអស់​ដែល​កំពុង​បន្ដ​នេះ បាននាំ​មកនូវ​ការយល់​ច្បាស់​អំពី​ភាពចាំបាច់​នៃ​សិទ្ធិ​អំណាច និង​អំណាច​នៃបព្វ​ជិតភាព​ក្នុងការ​ជួយ​ដល់​បុរស និង​ស្ដ្រី​ឲ្យសម្រេច​បានការ​ទទួលខុស​ត្រូវ​របស់​ពួកគេ​ដែល​បាន​តែង​តាំង​មក​ពីព្រះ ។ តើការ​យល់​ដឹង​ពីសិទ្ធិ​អំណាច និង អំណាច​បព្វជិតភាព​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ? គន្លឹះ​មួយ​គឺត្រូវយល់​ថា នៅពេលស្ដ្រី និង បុរស​ធ្វើ​ការ​រួមគ្នា​នោះ​យើង​សម្រេច​បាន​កិច្ចការ​ដ៏អស្ចារ្យ​មួយ ល្អ​ជាង​ពេល​យើង​ធ្វើ​កិច្ចការ​នោះ​តែម្នាក់​ឯង ។ តួនាទី​របស់យើង​បំពេញ​ឲ្យគ្នា ជា ជាង​ប្រជែង​គ្នា ។ ការកាន់​តែស៊ីចង្វាក់​នឹង​លំនាំ​ដ៏ទេវភាព​ក្នុងការ​ធ្វើ​ការ​រួមគ្នា​ក្នុង​សាមគ្គីភាព​គឺសំខាន់​នៅ​ជំនាន់​នេះ កាល​សារលិខិត « ខ្ញុំមុនគេ » ស្ថិតជុំវិញ​យើងដូច្នេះ ។ មនុស្ស​ទាំងអស់​​ ត្រូវ​បាន​បង្កើត​ឡើង និង​មាន​ភាព​ចាំបាច់​ដើម្បី​នាំឲ្យ​ផែនការ​ដ៏ទេវភាព​របស់​ព្រះវរបិតា​សួគ៌​កើត​ឡើងបាន ដើម្បី​ផ្ដល់​ឱកាស​ដ៏ល្អ​បំផុត​ដល់​បុត្រា​បុត្រី​របស់​ព្រះម្នាក់ៗ​ឲ្យ​បំពេញ​សក្ដានុពល​ដ៏ទេវភាព​របស់​ខ្លួន ។

អែលឌើរ ដេវីឌ អេ បែដណា

5. អែលឌើរ ដេវីឌ អេ បែដណា

នៃកូរ៉ុមពួកសាវកដប់ពីរនាក់
« ចូរឲ្យគេហដ្ឋាននេះត្រូវស្ថាបនាចំពោះព្រះនាមរបស់យើង »  (គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៤០ )

សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដ៏ពិសិដ្ឋ​បំផុត​ត្រូវបាន​ទទួល​តែនៅ​ក្នុងព្រះវិហារបរិសុទ្ធ​—ជាដំណាក់​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ យើង​មិនកសាង ឬ​ចូល​ក្នុងព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ​ដើម្បី​គ្រាន់តែមាន​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​គ្រួសារ​ដែលគួរ​ឲ្យចងចាំ​តែប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ សេចក្ដីសញ្ញា​ដែល​បាន​ទទួល និង​ពិធីបរិសុទ្ធ​ដែលបាន​ធ្វើឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ មានសារៈសំខាន់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យដួងចិត្ត​យើង​បាន​បរិសុទ្ធ និង​សម្រាប់​ការលើក​តម្កើង​ដ៏ខ្ពង់ខ្ពស់​ដល់បុត្រា និង​បុត្រី​នៃព្រះ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ បេនសឹន បាន​រៀបរាប់​ពីគន្លង​ដ៏សំខាន់​មួយ ដែល​ព្រះប្រោស​លោះ​ធ្វើតាមដើម្បី « នាំឲ្យមាន​អមតភាព និង​ជីវិតដ៏​នៅអស់​កល្ប​ជានិច្ច​ដល់មនុស្ស » ។ លោក​បានមាន​ប្រសាសន៍ថា « ព្រះអម្ចាស់​ធ្វើការ​ពីខាង​ក្នុង​ដួង​ចិត្ត​មក​ក្រៅ ។ លោកិយ​ធ្វើការ​ពីខាង​ក្រៅ​ទៅក្នុង ។ លោកិយ​នឹង​យក​មនុស្ស​ចេញ​ពីភាព​កខ្វក់ ។ ព្រះគ្រីស្ទ​យក​ភាព​កខ្វក់​ចេញ​ពីមនុស្ស ហើយ​បន្ទាប់​មក​ពួក​គេ​យក​ខ្លួន​ឯង​ចេញ​ពីភាព​កខ្វក់​នោះ ។ លោកិយ​នឹង​សូន្យ​មនុស្ស​ដោយការ​ផ្លាស់ប្ដូរ​បរិយាកាស​របស់​ពួកគេ ។ ព្រះគ្រីស្ទ​ផ្លាស់ប្ដូរ​មនុស្ស ដែល​បន្ទាប់​មក​មនុស្ស​នោះ​ផ្លាស់ប្ដូរ​បរិយា​កាស​របស់​ខ្លួន។ លោកិយ​នឹង​សម្រួច​សម្រាំង​ឥរិយាបថ​របស់​មនុស្ស ប៉ុន្តែ​ព្រះគ្រីស្ទ​អាចផ្លាស់​ប្ដូរ​និស្ស័យ​របស់​មនុស្ស​បាន » ។ (​ទស្សនាវដ្ដី Ensign ខែ វិច្ឆិការ ឆ្នាំ ១៩៨៥ ) សេចក្តីសញ្ញា និង​ពិធី​បរិសុទ្ធ​នៃបព្វជិតភាព​គឺចាំបាច់​នៅក្នុង​ដំណើរការ​រីកចម្រើន​នៃការកើត​ជាថ្មី​ខាង​វិញ្ញាណ និង​ការផ្លាស់​ប្ដូរនេះ វាក៏ជា​មធ្យោបាយ​ដែល​ព្រះអម្ចាស់​ធ្វើការ​ជាមួយ​នឹង​ពួក​យើង​ម្នាក់ៗ ពីខាងក្នុង​ដួងចិត្តមកក្រៅ ។ យើង​មិនមែន​មក​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​លាក់ខ្លួន ឬ​គេច​ចេញ​ពីសេចក្តី​អាក្រក់​នៃពិភព​លោក​ទេ ។ ផ្ទុយទៅវិញ យើងមក​ព្រះវិហារ​បរិសុទ្ធ​ដើម្បីយក​ឈ្នះ​លើ​ពិភព​នៃ​សេចក្ដី​អាក្រក់ ។ កាតព្វ​កិច្ច​គោល​ដែលពួកយើង​មានក្នុងនាម​ជា​សមា​ជិក​នៃសាសនា​ចក្រ​ដែលបានស្ដារឡើង​វិញរបស់​ព្រះ​អម្ចាស់​គឺ ( ១ ) ដើម្បី « ស្ដាប់ឭទ្រង់ ! » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ហើយ​ឲ្យដួង​ចិត្ត​របស់​យើង​ផ្ទាល់​ផ្លាស់ប្ដូរ​តាមរយៈ​សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ និង ( ២ ) បំពេញ​ទំនួល​ខុសត្រូវ​ដែល​បាន​ចាត់តាំង​មក​ពី​ព្រះពេញ​ដោយ​អំណរ ដើម្បី​ផ្ដល់​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ​ដល់គ្រួសារ​មនុស្ស​ទាំងមូល​ដែល​នៅទាំងសង​ខាង​វាំងនន ។