សូមតាមដានពីការប្រជុំធម្មនិដ្ឋាន នៅទីនេះ ចាប់ពីថ្ងៃទី 17 ខែធ្នូតទៅ: https://bit.ly/KhmerYT
នៅបុណ្យគ្រីស្ទម៉ាស់នេះ សូមរកមើលតន្ត្រីដ៏លើកស្ទួយបន្តបន្ទាប់ដែលមានក្នុងប្រទេសចំនួនប្រាំបួនក្នុងតំបន់អាស៊ី ដែលបង្ហាញជូននូវការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់តំបន់អាស៊ីជាលើកដំបូងបំផុតដែលមិនធ្លាប់មានរបស់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ បង្កើតឡើងដោយតំបន់អាស៊ីសម្រាប់អាស៊ី ការប្រជុំធម្មនិដ្ឋានមានរួមបញ្ចូលគ្នានូវបទចម្រៀងបុណ្យគ្រីស្ទម៉ាស់ដ៏ពីរោះ និងខ្សែភាពយន្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីតំណាលប្រាប់ឡើងវិញនូវដំណើររឿងនៃការប្រសូតិកម្ម តាមរយៈវប្បធម៌ ភាសា និងទីបន្ទាល់ ។
សូមរង់ចាំទស្សនា និងស្តាប់តន្ត្រីពីរោះព្រមជាមួយសម្លៀកបំពាក់ប្រពៃណី ឧបករណ៍ប្រពៃណី របាំ ការសម្តែង និងទស្សនីយភាពដ៏គួរឲ្យភ្ញាក់ផ្អើលទូទាំងតំបន់អាស៊ី ។ តាមរយៈការប្រជុំធម្មនិដ្ឋាននេះ អ្នកអាចទទួលបានភាពសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់ដែលកើតឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នករៀន និងទទួលបទពិសោធន៍ និងវិញ្ញាណដ៏ពិតប្រាកដនៃបុណ្យគ្រីស្ទម៉ាស់ ដែលសម្តែងដោយអ្នកដើរតាមព្រះគ្រីស្ទនៅតំបន់អាស៊ី ។
សូមអញ្ជើញមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកមកចូលរួមជាមួយពួកយើងក្នុងការប្រគំតន្ត្រីបន្តបន្ទាប់នៅខែធ្នូនេះ 17! #បំភ្លឺពិភពលោក

