តើបងប្អូនដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? តើបងប្អូនចង់រៀនបន្ថែមដែរឬទេ ?
ដោយពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ យើងអាចស្វែងរកអំណរ និងអត្ថន័យនៅគ្រប់កាលៈទេសៈ។
បើបងប្អូនជាសមាជិកនៃសាសនាចក្ររួចហើយ ហើយបងប្អូនស្គាល់នរណាម្នាក់ដែលបងប្អូនចង់ចែកសារលិខិតនេះជាមួយ ហើយសុំឲ្យអ្នកផ្សព្វផ្សាយសាសនាទៅជួប សូមបំពេញទម្រង់បែបបទ ត្រង់នេះ ។
បើបងប្អូនចង់រៀនបន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ ស្នើរសុំព្រះគម្ពីរមរមន សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទដោយឥតគិតថ្លៃ សូមបំពេញទម្រង់បែបបទដូចខាងក្រោម ។ យើងនឹងទាក់ទងទៅកាន់បងប្អូនក្នុងពេលឆាប់ៗ ។
តើព្រះយេស៊ូវគ្រីស្ទជានរណា ?
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ ដែលធ្វើជាគំរូសម្រាប់ពួកយើងទាំងអស់គ្នារស់នៅតាម ហើយគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់មនុស្សលោកទាំងអស់ ។
ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះរាជបុត្រានៃព្រះ
ព្រះយេស៊ូវគឺជាបុគ្គលតែម្នាក់គត់ដែលបានចាប់កំណើតនឹងម្ដាយខាងជីវិតរមែងស្លាប់ ឈ្មោះនាងម៉ារា ហើយមានបិតាជាអង្គដ៏អមត ជាព្រះវរបិតា ។ នោះហើយជាហេតុផលដែលព្រះយេស៊ូវ ត្រូវបានហៅថាជាព្រះរាជបុត្រាសំណប់តែមួយអង្គគត់របស់ព្រះ ។ ការប្រសូតរបស់ព្រះយេស៊ូវ ត្រូវបានទាយទុកដោយពួកព្យាការី ដោយសារតែតួនាទីរបស់ទ្រង់នៅ លើផែនដីសំខាន់នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
ការប្រសូតរបស់ព្រះយេស៊ូវគឺត្រូវបានមនុស្សគ្រប់គ្នាដឹងថាបានកើតឡើងដោយអព្ភូតហេតុ ។
ការប្រសូតរបស់ព្រះយេស៊ូវគឺសំខាន់បំផុត ដែលពួកព្យាការីនៅក្នុងព្រះគម្ពីរបរិសុទ្ធទាំងអស់ បានថ្លែងអំពីការយាងមករបស់ព្រះមែស៊ី ។ ការប្រសូតរបស់ព្រះយេស៊ូវក៏សំខាន់ផងដែរ ដោយសារការលេចមករបស់ពួកទេវតា ( សូមមើល លូកា ២:១៣ ) ហើយផ្កាយថ្មីមួយបានរះឡើងដែលមនុស្សនៅជុំវិញពិភពលោកបានមើលឃើញ ( សូមមើល ម៉ាថាយ ២:២, នីហ្វៃទី ៣ ១:២១ ) ។ ព្រះសព្វព្រះទ័យឲ្យមនុស្សលោក ទាំងអស់ដឹងថា ព្រះរាជបុត្រារបស់ទ្រង់ ដែលជាព្រះអង្គសង្គ្រោះដែលបានសន្យាជាយូរមកនោះ បានប្រសូតមកហើយ ។
ព្រះយេស៊ូវធ្វើអព្ភូតហេតុជាច្រើន ។
ដោយសារតែសិទ្ធិអំណាចដ៏ទេវភាពរបស់ទ្រង់ ព្រះយេស៊ូវបានព្យាបាលអ្នកឈឺ អ្នកខ្វាក់ឲ្យមើលឃើញ ព្រមទាំងអ្នកស្លាប់ឲ្យរស់ឡើងវិញ ។ ដែលសំខាន់ជាងនោះ ទ្រង់បានអភ័យទោសមនុស្សឲ្យមានសេរីភាពពីអំពើបាបរបស់ពួកគេ ។
ព្រះយេស៊ូវគ្រីស្ទ ៖ គ្រូបង្រៀន
ព្រះយេស៊ូវត្រូវបានស្គាល់ថាជា « គ្រូបង្រៀនមកពីព្រះ » ( យ៉ូហាន ៣:២ ) ហើយបានចំណាយពេលក្នុងជីវិតមជ្ឈិមវ័យរបស់ទ្រង់បង្រៀនមនុស្សអំពីសេចក្ដីពិតរបស់ព្រះតាមរយៈបទគម្ពីរ ទេសនកថា និងដំណើររឿងជាច្រើន ។
ព្រះយេស៊ូវបង្រៀនអំពីបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។
ទ្រង់បង្រៀនអំពី ដំណឹងល្អថ្មី និងក្រិត្យវិន័យកាន់តែខ្ពស់- ថាយើងគួរតែស្លូតត្រង់ មានចិត្តមេត្តាករុណា មានចិត្តបរិសុទ្ធ និងអភ័យទោស ( សូមមើល ម៉ាថាយ ៥:៦-៨, ម៉ាកុស ៦:១៤-១៥ ) ដែលយើងគួរតែអធិស្ឋានទៅកាន់ព្រះជានិច្ច ( សូមមើល លូកា ១៨:១, ម៉ាថាយ ៦:៥-១៣ ) ហើយថាយើងគួរតែស្រឡាញ់គ្នាទៅវិញទៅមក ( យ៉ូហាន ១៣:៣៤ ) ។
ព្រះយេស៊ូវបង្រៀនអំពីមាគ៌ាតែមួយគត់ទៅកាន់ព្រះ ។
ការបង្រៀនដ៏សំខាន់បំផុតរបស់ព្រះយេស៊ូវ គឺដើម្បីឲ្យបងប្អូន និងមនុស្សទាំងអស់ « មានជីវិត ហើយឲ្យ [ បងប្អូន ]មានជីវិតនោះពេញបរិបូរផង » ( យ៉ូហាន ១០:១០ ) ។ គឺតាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវ ហើយគោរពប្រតិបត្តិតាមការបង្រៀនរបស់ទ្រង់ នោះបងប្អូនអាចរស់នៅជាមួយព្រះម្ដងទៀត ហើយមានជីវិតដ៏នៅអស់កល្បជានិច្ច ។
ព្រះយេស៊ូវគ្រីស្ទ ៖ គំរូ
ក្នុងនាម ជាព្រះរាជបុត្រានៃព្រះ ព្រះយេស៊ូវបានរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះ គ្មានអំពើបាប ។ ការណ៍នេះអនុញ្ញាតឲ្យទ្រង់បំពេញតួនាទីរបស់ទ្រង់ក្នុងនាមជាព្រះអង្គសង្គ្រោះ ប៉ុន្តែវាក៏ធ្វើឲ្យជីវិតរបស់ទ្រង់ ជាគំរូដ៏ឥតខ្ចោះសម្រាប់ពួកយើងទាំងអស់គ្នាផងដែរ ។
ព្រះយេស៊ូវបានជ្រមុជទឹកធ្វើជាគំរូនៃការគោរពប្រតិបត្តិ ។
ក្នុងនាម ជាមនុស្សល្អឥតខ្ចោះ ព្រះយេស៊ូវ ពុំត្រូវការពិធីបុណ្យជ្រមុជទឹកដើម្បីលាងសម្អាតអំពើបាបណាមួយនោះទេ ។ ប៉ុន្តែទ្រង់បានធ្វើតាមបទបញ្ញត្តិនេះដើម្បីបង្ហាញអំពីការគោរពប្រតិបត្តិតាមរបស់ទ្រង់ចំពោះព្រះ ហើយដើម្បីបង្ហាញដល់យើងថា ពិធីបុណ្យជ្រមុជទឹក គឺតម្រូវឲ្យមានសម្រាប់មនុស្សទាំងអស់ដើម្បី « សម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិត » ( ម៉ាថាយ ៣:១៥ ) ។
ព្រះយេស៊ូវគឺជាគំរូនៃសេចក្ដីមេត្តាករុណា ។
វាគឺជាអ្វីមួយដើម្បីថ្លែងថាបងប្អូនស្រឡាញ់អ្នកដទៃ ។ ប៉ុន្តែព្រះយេស៊ូវបានបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សទាំងអស់ ។
ព្រះយេស៊ូវគឺជាគំរូនៃការអភ័យទោស ។
ព្រះយេស៊ូវបានបង្រៀនថា យើងត្រូវតែអភ័យទោស ។ ទោះជានៅពេលទ្រង់បានសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវបានអភ័យទោស បានបង្ហាញក្ដីមេត្តាករុណានៅក្នុងតួនាទីដ៏សំខាន់របស់ទ្រង់ជាព្រះប្រោសលោះ ។
ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះអង្គសង្គ្រោះរបស់យើង
ហេព្រើរបានដាក់នាមឲ្យព្រះយេស៊ូវថាជា យ៉ូស្វេ មានន័យថា « អង្គសង្គ្រោះ » ។ ដូចបានសន្យាដោយពួកព្យាការី ព្រះយេស៊ូវ បានបំពេញតួនាទីនេះតាមរយៈដង្វាយធួន និងការរស់ឡើងវិញរបស់ទ្រង់ ។
ព្រះអង្គសង្គ្រោះអំពើបាបរបស់យើង ។
នៅក្នុងសួនច្បារគែតសេម៉ានី ព្រះជាព្រះវរបិតា បានប្រទានដល់ព្រះយេស៊ូវនូវទម្ងន់ និងចំណេះដឹងទាំងអស់នៃអំពើបាប និងកំហុសឆ្គង ដែលមនុស្សលោកមិនដែលធ្លាប់ជួបប្រទះ ។ ព្រះយេស៊ូវបានរងទុក្ខគ្រប់អំពើបាប ។ សម្រាប់មនុស្សគ្រប់រូប ។ សម្រាប់បងប្អូន ។ តាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្តផ្ទាល់ខ្លួន ពិធីបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ នោះបងប្អូនអាចទទួលបានព្រះគុណរបស់ព្រះ និងគ្មានអំពើបាប ។
ព្រះអង្គសង្គ្រោះសម្រាប់ជីវិតអស់កល្បជានិច្ច ។
ទ្រង់ជាអង្គដំបូងគេបង្អស់ដែលបានរស់ឡើងវិញ ដែលវិញ្ញាណរបស់ទ្រង់បានផ្គុំគ្នានឹងរូបកាយដ៏ឥតខ្ចោះរបស់ទ្រង់វិញ ។ ហើយការរស់ឡើងវិញរបស់ទ្រង់បានត្រាយផ្លូវសម្រាប់ការរស់ឡើងវិញរបស់បងប្អូន ។ ថ្ងៃមួយ យើងទាំងអស់គ្នានឹងត្រូវបានរស់ឡើងវិញ ដូចជាព្រះគ្រីស្ទផងដែរ ។
តាមរយៈការស្គាល់ព្រះយេស៊ូវគ្រីស្ទថាជាព្រះរាជបុត្រានៃព្រះ ការយល់ដឹងអំពី ការបង្រៀនរបស់ទ្រង់ ការធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់ដែលបានទទួលបុណ្យជ្រមុជទឹក និងគោរពរាល់បទបញ្ញត្តិ ទាំងឡាយ ព្រមទាំងទទួលយកដង្វាយធួនរបស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូន នោះបងប្អូនអាចចូលទៅក្នុងនគររបស់ព្រះបាន ។ តាមរយៈព្រះយេស៊ូវ បងប្អូនអាច « មានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង… » ( យ៉ូហាន ១០:១០ ) ។
សូមរៀនបន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ។