សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ជំនួនប្រជាជនសរុបប្រហែហល៖ 14,952,665
សាមាជិកសាសនាចក្រ ៖ 13,000
បេសសកម្ម ៖ 1(ភ្នំពេញ កម្ពុជា)
ស្តេក៖ 2 (សេ្តកភ្នំពេញខាងជើង និង ស្តេកភ្នំពេញខាងត្បូង)
មណ្ឌល ៖ 5 (ខេត្តបាត់ដំបង់, ខេត្តកំពង់ចាម,ខេត្តសៀមរាប, មណ្ឌលភ្នំពេញខាងកើត, មណ្ឌលកណ្តាលភ្នំពេញ)
សាខានិយាយភាសាអង់គ្លេស៖ 1
សាខានិយាយភាសាវៀតណាម៖ 3
អំឡុងក្រោយទស្សវត្សឆ្នាំ1960 និងដើមទស្សវត្សឆ្នាំ1970 មានពួកបរិសុទ្ធ
ថ្ងៃចុងក្រោយមួយចំនួនបានមកនៅក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើកិច្ចការ
ជាមួយនឹងកងទ័ពសហរដ្ឋ។ មានសមាជិកមួយក្រុមតូចបានធ្វើកម្មវិធី
សាសនាចក្រនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែគ្មានរបាយការណ៍អំពីការផ្លាស់
របស់ប្រជាជនកម្ពុជាមួយរូបណាទេ។ នៅក្នុងឆ្នាំ1982សៀវភៅការជ្រើស
រើសចេញពីព្រះគម្ពីរមរមនបានបកប្រែដោយ អាន ត្រាន ត្រូវបានបោះពុម្ព
ជាភាសាខ្មែរដើម្បីបំពេញតាមតម្រូវការនៃ ការរីកចម្រើន ចំនួនប្រជាជន
កម្ពុជាដែលបានផ្លាស់ទៅកាន់សហរដ្ឋ ប្រទេសកាណាដា និង ប្រទេសដទៃ
ទៀតដែលបានក្រោកឡើងចេញពីភាពអស្ថេរភាពនៅក្នុងទឹកដីកំណើតរបស់
ពួកគេ ។
នៅក្នុងខែ មេសា ឆ្នាំ 1993 អែលឌើរ និង ស៊ីស្ទើរ ចន ខេ ខាម៉ាក់ នៃគណៈ
ប្រធានតំបន់អាស៊ី ប្រធាន និង ស៊ីស្ទើរ លែរី អរ វ៉ាយ នៃបេសកកម្មបាំងកក
ប្រទេសថៃនិង អ៊ិត វិចិត្រ ជាសមាជិកសាសនាចក្រមួយរូប ដែលរស់នៅក្នុង
ទីក្រុងបាំងកកបានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ហើយបានជួបជាមួយនឹង
អ្នកតំណាងរដ្ឋាភិបាលនៃក្រសួងការបរទេសដើម្បីពិភាក្សាអំពីលទ្ធភាពដើម្បី
សាសនាចក្រអាចធ្វើការបម្រើខាងផ្នែកមនុស្សធម៌នៅក្នុងព្រះរាជាណាចក្រ
កម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់សាសនាចក្រជាផ្លូវការនៅថ្ងៃទី 26
ខែ កុម្ភៈ ឆ្នាំ 1994 ។ លោក អ៊ិត វិចិត្រដែលបម្រើជាមន្ត្រីរដ្ឋាភិបាលរៀមច្បង
នៅឆ្នាំ 1993 ដល់ឆ្នាំ 1997 ជាមួយនឹងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
គឺជាឧបករណ៍ដ៏មានប្រយោជន៍នៅក្នុងការសម្រេចចិត្តនោះ ។
នៅថ្ងៃទី 22 ខែ មិនា ឆ្នាំ 1994 លោក ដូណល និង ស្កាលែន ដុបសុន បានមក
ដល់ក្រុងភ្នំពេញ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសប្បុរសធម៌ ។
ម៉ៅ ផល បានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃទី 9 ខែ ឧសភា គាត់ជាអ្នកផ្លាស់
ប្រែចិត្តជឿដែលបានទទួលបុណ្យជ្រមុជទឹកដំបូងគេនៅក្នុងព្រះរាជាណាចក្រ
កម្ពុជា ។ អ្នកផ្សព្វផ្សាយសាសនានៅលីវដំបូងគេ បានមកដល់ព្រះរាជាណា
ចក្រកម្ពុជានៅថ្ងៃទី 8 ខែ សីហា ៖ រីឆាត ដបុលយូ ហែនឌើរ សុន , ចន ធី ស្ម៊ីធ,
ជែមមី ធី ហីបវែល និង ប្រាយអ៊ិន ដបុលយូ ស្ត្រង ។ អ្នកផ្សព្វផ្សាយសាសនា
ទាំងបួនរូបនេះ បានផ្លាស់មកពីការចាត់ឲ្យនិយាយភាសាខ្មែរពីសហរដ្ឋអាមេរិក
មក ។ មិនយូរប៉ុន្មាន ពួកគេបានមក កាត់តាមទីក្រុងបាំងកក ហើយមុនពេល
ពួកគេអាចរើវ៉ាលី ឬ បរិភោគអាហារថ្ងៃត្រង់ ពួកគេបាន ចាប់ផ្ដើមបង្រៀន
អ្នកផ្សព្វផ្សាយសាសនា ។
អំឡុងពេលខែដំបូងរបស់ពួកគេ ពួកគេបានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស
ចំនួនប្រាំពីរនាក់ ។ សាខាភ្នំពេញ ត្រូវបានរៀបចំឡើងនៅថ្ងៃទី19 ខែ កញ្ញា
ឆ្នាំ 1994 ដោយមាន ស៊្សីហ្គីយុគី អូយ៉ា ដែលជាសមាជិកជនជាតិជប៉ុន
ធ្វើជាប្រធានសាខា ។ នៅខែ មិថុនា ឆ្នាំ 1995 សាខាបានចាប់ផ្ដើមមាន
ការប្រជុំចំនួនពីរក្រុម មួយក្រុមសម្រាប់អ្នកនិយាយភាសាខ្មែរ(ប្រជាជនកម្ពុជា)
និងមួយក្រុមទៀត សម្រាប់អ្នកនិយាយភាសាវៀតណាម ។ នៅក្នុងខែ វិច្ឆិកា
សាខាភ្នំពេញដើមដំបូង ត្រូវបានបំបែក បង្កើតបានជាបីសាខា ។ ប្រទេសកម្ពុជា
មានចំណែកនៅក្នុងបេសកកម្មតំបន់អាស៊ី រហូតដល់ឆ្នាំ 1995 បន្ទាប់មកបាន
ចាត់ទៅឲ្យបេសកកម្មទីក្រុងបាំងកកប្រទេសថៃ ។មណ្ឌលភ្នំពេញកម្ពុជា
ត្រូវបានរៀបចំឡើងនៅថ្ងៃទី 21 ខែ មករា ឆ្នាំ 1996 ។រយៈពេលពីរខែក្រោយ
មកលោក អ៊ុំ បូរិន បានក្លាយជាសមាជិកក្នុងតំបន់ដំបូងគេ ដែលត្រូវបានហៅ
ឲ្យបម្រើជាប្រធានសាខា ។
នៅថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 1996 ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ,អែលឌើរ
យ៉ូសែប ប៊ី វើស្លីន, អែលឌើរ ចន អេច ហ្គ្រូប៊ើហ្គ និង ភរិយារបស់ពួកគាត់
បានមកទស្សនាទីក្រុងភ្នំពេញ ។
ប្រធាន ហ៊ីងគ្លី បានមានប្រសាសន៍នៅក្នុងការប្រជុំពិសេសមួយនៅសណ្ឋាគារ
កាំបូឌីយ៉ាណា ដែលមានមនុស្សចំនួន 439 នាក់បានចូលរួម នោះគឺជាការចូល
រួមដ៏អស្ចារ្យបើគិតអំពីចំនួនសមាជិកសាសនាចក្រ ដែលមានចំនួនសរុបតែ285
នាក់នោះ ។ នៅក្នុងសុន្ទរកថារបស់លោក ប្រធានហ៊ីងគ្លី បានសំដៅទៅលើភាព
ទន់ខ្ចីនៃសាសនាចក្រនៅក្នុងប្រទេសកម្ពុជា ដែលវាត្រូវបានស្ថាបនាឡើងត្រឹមត្រូវ
ប្រហែលជារយៈពេល ពីរឆ្នាំ ហើយបានមានប្រសាសន៍ថា « សាសនាចក្រ នឹង
មានអនាគតដ៏អស្ចារ្យនៅទីនេះ ។នៅព្រឹកស្អែកឡើង ប្រធាន ហ៊ីងគ្លី បានផ្ដល់ការ
អធិស្ឋានឧទ្ទិសឆ្លងមួយ សម្រាប់ប្រទេសនៅមាត់ច្រាំងទន្លេមេគង្គ ។
នៅថ្ងៃទី 1 ខែ កក្កដា ឆ្នាំ 1997 បេកកម្មភ្នំពេញកម្ពុជា ត្រូវបានរៀបចំឡើង
ដោយមាន លីលែន ឌី វ៉ាយ ជាប្រធាន ។ បួនថ្ងៃក្រោយមកមានចលាចលដ៏ធំ
មួយបានចាប់ផ្ដើមកើតមាននៅក្នុងទីក្រុងភ្នំពេញ ។ អ្នកផ្សព្វផ្សាយសាសនា
ទាំងអស់ចំនួន 22 នាក់ត្រូវបានជម្លៀសចេញទៅទីក្រុងបាំងកក ប្រទេសថៃ
នៅថ្ងៃទី 10-11 ខែ កក្កដា ជាកន្លែងដែលពួកគេ បានស្នាក់នៅរហូត ដល់ថ្ងៃ
ទី 29 ខែ សីហា ជាពេលដែលស្ថានការមានភាពនឹងនរគ្រប់គ្រាន់ល្មមនឹងឲ្យ
ពួកគេត្រឡប់មកវិញបាន ។
នៅឆ្នាំ 1997 គ្រួសារនៅក្នុងប្រទេសកម្ពុជាដំបូងគេ (អ៊ុំ បូរិន) ត្រូវបានផ្សាភ្ជាប់
នៅក្នុងព្រះវិហារបរិសុទ្ធហើយអ្នកផ្សព្វផ្សាយសាសនាខ្មែរដំបូងគេ លោក ស៊ុយ
ឆៃលាង ត្រូវបានហៅឲ្យបម្រើនៅក្នុងរដ្ឋអៃដាហូ ។
នៅក្នុងឆ្នាំ 1998 អ្នកផ្សព្វផ្សាយសាសនាស្រីខ្មែរដំបូងគេ ឈ្មោះ រត្ន ធានី
ត្រូវបានហៅឲ្យបម្រើនៅក្នុងរដ្ឋ កាលីហ្វូញ៉ា ហើយអែលឌើរខ្មែរដែលបម្រើ
ដំបូងគេក្នុងប្រទេសកម្ពុជា ឈ្មោះ គីម សាង និង ថៃ រដ្ឋា បានចាប់ផ្ដើមការ
បម្រើរបស់ពួកគេនៅក្នុងឆ្នាំ 1999។
នៅខែ កញ្ញា ឆ្នាំ 1999, អែលឌើរ ក្រី អិល កូហ្វ័ត និងប្រធាន និង ស៊ីស្ទើរ
លីលែន ឌី វ៉ាយ ត្រូវបានអនុញ្ញាតឲ្យទៅចូលគាល់ ព្រះករុណា ព្រះបាទ
ព្រះនរោត្តម សី ហនុ ដែលមានព្រះជន្ម 78 ព្រះវស្សា និង សម្តេចម៉ែ
មន្នីនាថ សីហនុ នៅព្រះបរមរាជវាំង នៅទីក្រុងភ្នំពេញ ។
សាខាតាខ្មៅ ត្រូវបានរៀបចំឡើងនៅខែ កុម្ភៈ ឆ្នាំ 2000 ។
ពួកអ្នកផ្សព្វផ្សាយសាសនា បានធ្វើការតែនៅក្នុងទីក្រុងភ្នំពេញ
រហូតដល់ខែមិនា ឆ្នាំ 2000 នៅពេលអែលឌើរ បួននាក់ ត្រូវបាន
បញ្ជូនឲ្យទៅខេត្តកំពង់ចាម នោះពួកគេបានរៀបចំសាខាមួយឡើង
នៅខែ មេសា ។ លោក ប៉ែន វិបុល ត្រូវបានទទួលពិធីញែកចេញ
ឲ្យធ្វើជាប្រធានមណ្ឌលភ្នំពេញកម្ពុជា លោកគឺជាប្រធានមណ្ឌល
ជនជាតិកម្ពុជាដំបូងគេ ។ នៅក្នុងខែ ឧសភា សាខាទី 6 ដែលនិយាយ
ភាសាវៀតណាម ត្រូវបានបង្កើតឡើងហើយនឹងសាខាកម្ពុជា ទី 2 ត្រូវ
បានបំបែកទៅជាសាខាទី 2 និង សាខាទី 7 ។ នៅក្នុងខែ សីហា សាខា
ទី 7 ដែលបានបង្កើតឡើងថ្មីៗនោះ ត្រូវបានបំបែកទៅជា សាខាទី 7 និង
សាខាទី 8 ។
នៅក្នុងឆ្នាំ 2000 ប្រធាន ចន ភី ខូលតុន បានចាប់ផ្ដើមការបម្រើរបស់គាត់
ក្នុងនាមជាប្រធានបេសកកម្ម ។ នៅក្នុងឆ្នាំ 2000 នេះក៏មានទឹកជំនន់ដ៏
អាក្រក់មួយបានជន់លិចនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយ
សាសនាចក្រ បានបរិច្ចាគ បាវខ្សាច់ចំនួន 3000 បាវ និង កញ្ចប់សម្ភារធំ
សម្រាប់ទឹកជំនន់ចំនួន 1000 កញ្ចប់ និងកញ្ចប់សម្ភារតូចៗសម្រាប់ទឹក
ជំនន់ចំនួន5000 កញ្ចប់ អង្ករចំនួន 100 តោន និង សម្ភារដទៃទៀតដែល
ចំនួនការបរិច្ចាកសរុបមានចំនួនលើស 500,000 ដុល្លារអាមេរិក ។
នៅក្នុងឆ្នាំ 2001 សាខាកំពង់ចាម បានបំបែកជាសាខាទី 1 និង សាខា
ទី 2 ។ នៅខែកុម្ភៈ សាខាភ្នំពេញទី 4 ត្រូវបានបំបែកទៅជាសាខាទី 4
និង សាខាទី 9 ។ មណ្ឌលភ្នំពេញខាងត្បូង និង មណ្ឌលភ្នំពេញខាងជើង
ត្រូវបានបង្កើតឡើង ។ មណ្ឌលកណ្ដាល (វៀតណាម) ក៏ត្រូវបានបង្កើតឡើង
ផងដែរ ។ នៅថ្ងៃទី 11 ខែ មេសា ប្រជាជនកម្ពុជា បានទៅព្រះវិហារបរិសុទ្ធ
ហុងកុង ដើម្បីទទួលអំណោយទានពិសិដ្ឋ ។ នៅខែមេសានេះផងដែរ
ទស្សនាវដ្ដី លីអាហូណា ត្រូវបានបោះពុម្ពជាភាសាខ្មែរ ជាលើកដំបូង ។
នៅខែ មករា ឆ្នាំ 2002 មណ្ឌលកណ្ដាល សាខាទី 10 ត្រូវបានបង្កើតឡើង ។
នៅខែ ឧសភា ឆ្នាំ 2002 ប្រធាន ខូលតុន បានដឹកនាំគណៈប្រតិភូសាសនា
ចក្រមួយក្រុម ដើម្បីថ្វាយដល់ព្រះមហាក្សត្រ និង ព្រះអគ្គមហេសី នូវព្រះ
គម្ពីរមរមនដែលបានបកប្រែជាភាសាខ្មែរទាំងស្រុងដ៏ថ្មីស្រឡាងមួយច្បាប់
(ចុងឆ្នាំ 2001) ។ នៅថ្ងៃទី 24 ខែ សីហា ទូច ពិសាល បានក្លាយជាសមាជិក
ដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់សិក្ខា
សាលារយៈពេលបួនឆ្នាំ នោះជាការសម្រេចបានដ៏រំភើបអស្ចារ្យមួយ ដែលចាត់
ទុកថា ព្រះគម្ពីរមរមន ជាភាសាខ្មែរ ទាំងមូលទើបតែមានចាប់ពីដើមឆ្នាំ 2002 ។
នៅខែ វិច្ឆិកា មជ្ឈមណ្ឌលសេវាកម្មកម្ពុជា ត្រូវបានបើកឡើង ។ នៅថ្ងៃទី 1 ខែធ្នូ
មណ្ឌលភ្នំពេញ ត្រូវបានបំបែកជាមណ្ឌលភ្នំពេញខាងជើង និងខាងត្បូង ។
ពិធីបញ្ចុះសីម៉ា ត្រូវបានធ្វើឡើងនៅថ្ងៃទី 31 ខែ ធ្នូរ សម្រាប់ការសាងសង់
អគារមណ្ឌលសាសនាចក្រ ។