គណៈប្រធានទីមួយនៃនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រកាសធ្វើការផ្លាស់ប្ដូរនៅថ្ងៃនេះចំពោះឈ្មោះគេហទំព័រ គណនីប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីទូរសព្ទជាច្រើនអំពីសាសនានេះ ។ វាមានចំណែកនៅក្នុងកិច្ចខិតខំដ៏ធំមួយដើម្បីឆ្លុះបញ្ចាំងឈ្មោះពេញរបស់សាសនានេះ ហើយនាំមកនូវការតាំងចិត្តកាន់តែខ្លាំងក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ។
គេហទំព័រ ៖ គេហទំព័រជាផ្លូវការរបស់សាសនាចក្រនឹងប្ដូរទៅជាChurchofJesusChrist.org ។ ការផ្លាស់ប្ដូរនេះមានសុពលភាពនៅថ្ងៃនេះ ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩ នៅពេលឈ្មោះកម្មសិទ្ធិ ChurchofJesusChrist.org ចាប់ផ្ដើមនាំទៅកាន់ គេហទំព័រដើម LDS.org ។ នៅក្នុងខែក្រោយៗ ឈ្មោះកម្មសិទ្ធិ ChurchofJesusChrist.org នឹងជំនួសឲ្យគេហទំព័រដូចខាងក្រោមនេះ ៖
- LDS.org— នឹងប្ដូរទៅជា ChurchofJesusChrist.org
- MormonNewsroom.org—នឹងប្ដូរទៅជា Newsroom.ChurchofJesusChrist.org
ដោយសារតែទស្សនិកជនចម្បងរបស់ Mormon.org គឺជាអ្នកនៅក្រៅសាសនាចក្រ នោះការដាក់បញ្ចូលវាទៅជាមួយនឹង ChurchofJesusChrist.org ដែលផ្ដោតទៅលើសមាជិកសាសនាចក្រ នឹងត្រូវការពេលវេលាច្រើនទៀត ។
កិច្ចការដែលកំពុងដំណើរការគឺដើម្បីបង្រួបបង្រួម ហើយរៀបរចនាសម្ព័ន្ធគេហទំព័រទាំងអស់ឡើងវិញទៅក្នុងបទពិសោធន៍ថ្មីមួយ ដែលកាន់តែជិតស្និទ្ធ និងផ្ទាល់ខ្លួននៅក្រោមកម្មសិទ្ធិរបស់ ChurchofJesusChrist.org ។
ប្រព័ន្ធផ្សព្វផ្សាយសង្គម ៖ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនរបស់សាសនាចក្រនឹងត្រូវដាក់បញ្ចូល ហើយបោះពុម្ពមាតិកាដែលផ្ដោតទៅលើការរស់នៅ និងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
- ក្រុមហ្វេសប៊ុកថ្មីមួយត្រូវបានបង្កើតឡើងដើម្បីស្ថាបនាសហគមន៍ ហើយជូនដំណឹងល្អដល់បុគ្គលម្នាក់ៗអំពីព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពរបស់សាសនាចក្រឲ្យបានកាន់តែល្អប្រសើរ។ ក្រុមនេះនឹងត្រូវហៅឈ្មោះថា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ— ការបំផុសគំនិត និងព័ត៌មាន » ។ ក្រុមនេះត្រូវបានរៀបចំឡើងជាកន្លែងមួយសម្រាប់សហគមន៍ និងទំនាក់ទំនងសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
- ឈ្មោះគណនីធ្វីតធើររបស់សាសនាចក្រ នឹងបន្ដហៅជា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ដែលមានបង្ហាញឈ្មោះ @ChurchNewsroom ហើយវានឹងជាប្រភពចម្បងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ព័ត៌មានមកពីសាសនាចក្រ ។
កម្មវិធីទូរសព្ទ ៖ កម្មវិធីទូរសព្ទរបស់សាសនាចក្រជាច្រើននឹងត្រូវដាក់ឈ្មោះជាថ្មី ៖
- តន្ត្រី អិលឌីអែស—នឹងប្ដូរទៅជា « តន្ត្រីពិសិដ្ឋ »
- កម្មវិធីបណ្ណាល័យដំណឹងល្អរក្សាឈ្មោះនៅដដែល
កម្មសិទ្ធិអ៊ីម៉ែល ៖ អាសយដ្ឋានអ៊ីម៉ែលរបស់បុគ្គលិកសាសនាចក្រ និងថ្នាក់ដឹកនាំសាសនាចក្រទូទៅ នឹងចាប់ផ្ដើមប្រើជាកម្មសិទ្ធិ @ChurchofJesusChrist.org ជំនួសឲ្យកម្មសិទ្ធិអាសយដ្ឋានអ៊ីម៉ែលបច្ចុប្បន្ន @ldschurch.org ។
នៅមានកិច្ចការជាច្រើនទៀត ជាពិសេសនៅពេលសាសនាចក្រធ្វើការផ្លាស់ប្ដូរនៅក្នុងភាសាទូទាំងពិភពលោក ។ គណៈប្រធានទីមួយបានសុំឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយ និងអ្នកដទៃទៀត « មានការអត់ធ្មត់ និងរមទម្យចំពោះការផ្លាស់ប្ដូរដែលត្រូវធ្វើឡើងនេះ » ។