គោលការណ៍​គ្រប់គ្រង​នៅក្នុង​គ្រា​មាន​ឧបសគ្គ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផ្ដោត​ទៅលើ​ការទទួលខុសត្រូវ​ដែល​បាន​ចាត់តាំង​ដ៏​ទេវភាព​ដើម្បី​ជួយ​សមាជិក នៅពេល​ពួកគេ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ឆ្ពោះ​ទៅ​កាន់​ជីវិត​អស់កល្បជានិច្ច ។ ដើម្បី​ជួយ​សម្រេច​បាន​នូវ​គោលដៅ​ដ៏​ទេវភាព​នេះ នោះ​សាសនាចក្រ និង​ថ្នាក់ដឹកនាំ​ផ្ដល់​សិទ្ធិអំណាច​បព្វជិតភាព កូនសោ សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ និង​ការដឹកនាំ​​ពី​ព្យាការី ។ សាសនាចក្រ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ និង​គោរព​តាម​បទបញ្ញត្តិ​របស់ទ្រង់​ដោយ​ស្មោះត្រង់ ។ 

 

គ្រា​ដែលមាន​ឧបសគ្គ

បទគម្ពីរ​ប្រាប់​ច្បាស់​ថា នៅក្នុងគ្រា​កាន់កាប់ត្រួតត្រា​នេះ យើង​នឹង​ជួប​គ្រា​ដ៏​មានឧសគ្គ ។ នៅកណ្ដាល​ស្ថានភាព​ដ៏លំបាក នោះ​សាសនាចក្រ​នឹង​ប្រកាស​អំពី​គោលការណ៍​គ្រឹះ និង​ធ្វើ​ពិធីបរិសុទ្ធ​ចាំបាច់​ដើម្បី​ប្រទានពរ​ដល់​កូនចៅ​របស់ព្រះវរបិតាសួគ៌ ។ មិនថា​ពេលណា ឬ​ស្ថានភា​ពណាទេ រឿងជាក់លាក់​មាន​សារសំខាន់នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ រឿងទាំងនេះ​រួមមាន​គោលលទ្ធិ និងពិធីបរិសុទ្ធ​ពិសិដ្ឋ​នានា ។ 

 

ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​នៅទូទាំង​សាកលលោក

សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ មានអំណរគុណ​ចំពោះ​ច្បាប់​របស់​ជាតិសាសន៍​ជាច្រើន​នៅជុំវិញ​ពិភពលោក ដែល​ការពារ​ដល់​សេរីភាព​ខាងសាសនា និង​គោរព​ដល់​សេរីភាព​ខាង​​មនសិការ​ដ៏ពិសិដ្ឋ ។ 

 

សាសនាចក្រ​បង្រៀន​ថា សមាជិក​គួរតែ​គាំទ្រ និង​គោរព​ច្បាប់​នៅកន្លែង​ដែលពួកគេ​រស់នៅ ។ រដ្ឋាភិបាល​ទាំងនេះ​អនុមតិ​ច្បាប់តាម​ការ​វិនិច្ឆ័យ​ផ្ទាល់​ខ្លួន​ពួកគេ គឺត្រូវ​បានគណនា​ល្អបំផុត​ដើម្បី​សុវត្ថិភាព​របស់​សាធារណជន ។ យើង​ទទួលស្គាល់ថា នៅក្នុង​ស្ថានភាព​ពិសេស​នេះ សិទ្ធិ​បុគ្គល​ម្នាក់ៗ​អាច​មាន​កម្រិត​សមហេតុផល ក្នុងគ្រា​មួយ​ដើម្បីការពារ​ដល់​សុវត្ថិភាព​របស់​សាធារណជន​ទូទៅ ។

 

នៅក្នុងគ្រា​ដែល​មាន​ការ​រាតត្បាត ឬ​គ្រោះធម្មជាតិ នោះ​សាសនាចក្រ​នឹង​ឆ្លើយតប​ចំពោះ​បទបញ្ជា​ជាផ្លូវការ​ដើម្បី​ធ្វើសកម្មភាព​ចាំបាច់ ដូចជា​ការ​លុបចោល​ការប្រជុំ ឬ​ការ​ផ្អាក​ការ​ប្រជុំ ឬ​ការ​ជួបជុំ​ដទៃទៀត ។ សាសនាចក្រ និង​សមាជិក តាំង​ចិត្ត​ដើម្បី​ធ្វើជា​ពលរដ្ឋល្អ និង​សមាជិក​ល្អ ។ សាសនាចក្រ​មាន​ប្រវត្តិ​យូរអង្វែង​ក្នុងការ​ឈោងទៅជួយ និង​ផ្ដល់​ជំនួយ​ដល់​អស់អ្នក​ដែល​ខ្វះខាត ។

 

ព្រមជាមួយ​នឹង​ការតាំងចិត្ត​របស់យើង​ដើម្បី​ធ្វើជា​ពលរដ្ឋ​ល្អ​ជា​សាកល នោះយើង​អះអាង​ដោយការគោរព​ថា ការស្នាក់នៅ​សមហេតុផល​ត្រូវ​ផ្ដល់​ទៅដល់​មនុស្ស​គ្រប់ជំនឿ នៅពេល​ពួកគេ​ព្យាយាម​ដើម្បី​ចូលរួម​នៅក្នុង​ពិធីដែល​ជា​មូលដ្ឋាន​គ្រឹះ​ចំពោះ​សេចក្ដីជំនឿ​របស់ពួកគេ ។

 

ព្រះអម្ចាស់​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់

ការដឹកនាំ​ដ៏បំផុសគំនិត​ជាច្រើន​ឆ្នាំ​កន្លង​មក បាន​រៀបចំ​សាសនាចក្រ​ និង​សមាជិក​របស់​ព្រះអម្ចាស់ ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ សម្រាប់​គ្រា​ដែលមាន​ការផ្លាស់ប្ដូរ និង​គ្រា​មាន​ឧបសគ្គ ។ 

 

បន្ថែម​ទៅលើ​ការ​ប្រឹក្សា​រយៈពេល​វែង​សម្រាប់​សមាជិក​ដើម្បី​មាន​ការស្ដុក​អាហារ​នៅក្នុង​ផ្ទះ​របស់ពួកគេ នោះ​សមាជិក​សាសនាចក្រ​ត្រូវផ្ដោត​ទៅលើ​ការ​គោរព​តាម​ថ្ងៃ​ឈប់សម្រាក ការងារ​បម្រើ​ដល់អ្នកដទៃ និង​ការពង្រឹង​ដល់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង​សមាគម​សង្រ្គោះ ។ តាមរយៈ​ពួកព្យាការី​របស់ទ្រង់ ព្រះអម្ចាស់​បាន​បង្កើន​ការ​ផ្ដោតទៅលើ​ការរៀនសូត្រ និងការរស់នៅ​តាម​ដំណឹងល្អ​នៅក្នុងផ្ទះ​ដែល​មាន​ការ​គាំទ្រ​ពី​សាសនាចក្រ ។ សមាជិក​បាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ឲ្យ​ផ្ទះ​របស់ពួកគេ​ក្លាយជា​ទីបរិសុទ្ធ​នៃ​សេចក្ដីជំនឿ ដែលកុមារ និង​យុវវ័យ​ត្រូវ​បាន​បង្រៀន​ដំណឹងល្អ ។ កម្មវិធី ចូរ​មក​តាម​ខ្ញុំ ផ្ដល់ជា​គំរូ​មួយ​ដែល​សមាជិក​គ្រប់ទីកន្លែង​រៀនដំណឹងល្អ​នៅក្នុង​​ផ្ទះរបស់ពួកគេ និង​នៅ​សាសនាចក្រ ។ កម្មវិធី​កុមារ និង​យុវវ័យ គឺ​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយបីបាច់​កូនចៅ​ពួកគេ​ខាង​វិញ្ញាណ ខាង​បញ្ញា ខាង​សាច់ឈាម និង​ខាង​សង្គម​នៅក្នុងផ្ទះ​របស់​ពួកគេ​ផងដែរ ។ 

 

សមាជិក​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ចែកចាយ​សារលិខិត​ដំណឹងល្អ​តាមរបៀប​ធម្មតា និង​សាមញ្ញ ។ អ្នកផ្សព្វផ្សាយសាសនា​បាន​ផ្ដល់ឧបករណ៍​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ស្វែងរក និង​បង្រៀន ខណៈ​ដែល​ការ​ជួបផ្ទាល់​ពុំ​អាច​ធ្វើ​ទៅបាន ។ សមាជិក​អាច​ចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ​ពី​ផ្ទះ​របស់​ពួកគេ ។ 

 

នៅពេល​យើង​​មើល​ទៅ​លំនាំ​​ចាក់ស្រេះគ្នា​នៃកិច្ចខិតខំទាំងនេះ និង​ជាច្រើនដទៃទៀត នោះ​យើងអាច​មើលឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​​រៀបចំ​យើង​តាម​លំដាប់​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​រៀបចំ​សម្រាប់​គ្រា​ដែល​មាន​ឧបសគ្គ ។

 

គោលការណ៍គ្រឹះ និង​ពិធីបរិសុទ្ធនានា

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​សាសនាចក្រ​នៃ​របៀប​រៀបរយ ។ ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ទាំងឡាយ គឺជា​កិច្ចការ​ពិសិដ្ឋ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​អ្នក​មានសិទ្ធិ​អំណាច​​នៃ​បព្វជិតភាព ។ ខណៈ​ដែល​ទម្រង់​ការ​មួយចំនួន​អាច​នឹង​ផ្លាស់ប្ដូរ​អាស្រ័យ​ទៅលើ​ស្ថានភាព នោះ​គោលលទ្ធិគ្រឹះ គោលការណ៍ និង​ពិធីបរិសុទ្ធ​នានា ត្រូវ​តែត្រូវបានការពារ ។​

 

ពិធីបរិសុទ្ធ​ជាច្រើន​តម្រូវ​ឲ្យ​មាន​ការ​ដាក់ដៃលើ ដូចជា​ពិធីបញ្ជាក់ ការតែងតាំង ការប្រសិទ្ធពរ ការញែកចេញ និង​ការ​ប្រគល់​កូនសោបព្វជិតភាព ។ ពិធីបរិសុទ្ធ​ដូច្នេះ តម្រូវ​ឲ្យ​អ្នកកាន់បព្វជិតភាព​​ដែល​ធ្វើពិធីបរិសុទ្ធ ស្ថិត​នៅក្នុង​ទីតាំង​ដូចគ្នា​នឹង​អ្នក​ទទួល ។ ពិធីបរិសុទ្ធ​បព្វជិតភាព​មិនអាច​ធ្វើ​ពី​ចម្ងាយ​តាម​បច្ចេកវិទ្យា​នោះទេ ។ នៅពេលស្ថានភាព​តម្រូវ នោះ​អ្នកដទៃទៀត​អាច​មើល​ពិធីបរិសុទ្ធ​ពីចម្ងាយ​តាម​បច្ចេកវិទ្យា បើ​អនុញ្ញាត​ដោយ​អ្នកមានសិទ្ធិអំណាច​ជា​អធិបតី ។  

 

នៅក្នុង​គ្រា​ដ៏​មាន​ឧបសគ្គ​ទាំងនេះ អ្នកមានសិទ្ធិអំណាច​ជា​អធិបតី​ត្រូវ​ប្រើ​ប្រាជ្ញា​បើ​ពិធីបរិសុទ្ធ​ទាំង​ឡាយ​​គួរតែ​ពន្យាពេល​ជា​បណ្ដោះ​អាសន្ន ។  កាល​ដែល​ជំងឺ​ដែលទាក់ទង​នឹង​ការ​ទំនាក់ទំនង​គឺ​ជា​កង្វល់ នោះ​អស់អ្នក​ដែល​ធ្វើ​ពិធីបរិសុទ្ធ គួរតែ​ធ្វើការ​ប្រុងប្រយ័ត្ន​ចាំបាច់​ដើម្បី​ការពារ​ខ្លួនពួកគេ និង​អ្នកដទៃ ។ 

 

ឯកសារ​ភ្ជាប់​គឺ​ជា​ការ​ដឹកនាំ​សម្រាប់​ពិធីបរិសុទ្ធ​ ការ​ប្រសិទ្ធពរ និង​ដំណើរការ​សំខាន់ៗដទៃទៀត​របស់សាសនាចក្រ ។

 

ឯកសារ​ទាំងនេះ​ត្រូវ​បាន​ចេញ​មក​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​រំខាន​ដល់​ដំណើរ​ការ​សាសនាចក្រ និង​សកម្មភាពរបស់​សមាជិក​ដែល​បណ្ដាល​មកពី​ការរាតត្បាត​កូវីត ១៩ នៅទូទាំង​ពិភពលោក ។ ពួកគេ​គួរ​តែ​ប្រើ​ប្រាស់​តាម​ការ​ណែនាំ​ តាមរយៈពេល​ដែល​ការរាតត្បាត​នេះ និង​ការ​ដាក់កំហិត​ជាផ្លូវការដែល​ទាក់ទង​នឹង​រឿងនេះ​ទៅលើ​​ការ​ប្រជុំ​សាសនាចក្រ និង​ការ​បង្ហាញ​ជា​សាធារណ​ដែល​មាននៅ​ក្នុង​ប្រទេស​ ឬ​ភូមិសាស្ត្រ​ជាក់លាក់​ក្នុង​ប្រទេសមួយ ។ ការដឹកនាំ​ដទៃទៀត​អាច​នឹង​ចេញ​មក​នៅពេល​ក្រោយ ។ 

 

សេចក្ដីបញ្ចប់

ដូចព្យាការី​​នីហ្វៃ​​ថ្លែង​ថា « ព្រះអម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូន​ចៅ​មនុស្ស​ណា​ឡើយ លើកលែង​តែ​ទ្រង់​នឹង​រៀបចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជា​មុន​សិន » (នីហ្វៃទី១ ៣:៧) ។ ព្រះអម្ចាស់​នឹង​ជួយ​យើង ។ អំណាច​នៃ​បព្វជិតភាព និង​ភាព​សុចរិត​នៃ​សមាជិក​នឹង​ជួយ​យើង​ឆ្ពោះ​ទៅមុខ​នៅ​ក្នុង​ពេល​ខាង​មុខ ។