ការ​ដឹកនាំ​សម្រាប់​ពិធីបរិសុទ្ធ​ ការប្រសិទ្ធពរ និង​ដំណើរការ​ក្នុង​សាសនាចក្រ​សំខាន់ៗ​ដទៃទៀត

នៅក្នុង​គ្រា​ពិសេស​នេះ ពិធីបរិសុទ្ធ​នានា​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​អនុវត្ត​នូវ​ការ​ប្រុងប្រយ័ត្ន​ចាំបាច់​នានា ។ ឧទាហរណ៍ កាល​ដែល​ជំងឺទាក់ទង​ទៅនឹង​ការ​ទំនាក់ទំនង​កំពុង​តែ​ជា​កង្វល់ នោះ​អ្នកទាំងឡាយ​ដែល​ធ្វើ​ពិធីបរិសុទ្ធ​គួរ​តែ​លាងដៃ​របស់ពួកគេ​ឲ្យ​ហ្មត់ចត់ ហើយ​ក៏​ប្រើស្រោមដៃ និង​ម៉ាស់​ផងដែរ ។

 

ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់

ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ តម្រូវ​ឲ្យ​មាន​ការ​អនុមតិ​មកពី​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​មាន​កូនសោ​ត្រឹមត្រូវ ។ នៅពេល​ចាំបាច់ កម្មវិធី​ពិធីបុណ្យ​ជ្រមុជទឹក​អាច​ធ្វើឡើង​ដោយមាន​មនុស្ស​តិច​ត្រឹម​បួននាក់ ៖ បេក្ខជន​ទទួលបុណ្យជ្រមុជទឹក សង្ឃ ឬ​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់​​ធ្វើ​ពិធីបុណ្យជ្រមុជទឹក និង​សាក្សី​ពីរនាក់ ។ ពិធីបុណ្យជ្រមុជទឹក ត្រូវ​ធ្វើឡើង​ដោយ​មានការអនុញ្ញាត​ពី​ប៊ីស្សព ឬ​ប្រធាន​បេសកកម្មដែលកាន់កូនសោ​បព្វជិតភាព​ចាំបាច់ ។ ប៊ីស្សព ឬ​ប្រធាន​បេសកកម្ម ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ចាត់តាំង ( ​អាច​ជា​សាក្សី​ម្នាក់ ) ត្រូវ​មើល និង​កត់ត្រា​ពិធី​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ បើ​ចាំបាច់ បុគ្គល​ដែលផ្ដល់​ការ​អនុមតិ​អាច​ធ្វើ​ពី​ចម្ងាយ​ដោយ​ប្រើ​បច្ចេកវិទ្យា​ផងដែរ ។ ថ្នាក់ដឹកនាំ គ្រួសារ និង​មិត្តភក្ដិទាំងឡាយ​អាច​ចូលរួម​ពី​ចម្ងាយ​ដោយ​ប្រើ​បច្ចេកវិទ្យា ។ នៅពេល​ការប្រជុំសាក្រាម៉ង់ ត្រូវ​បានផ្អាក​ជា​បណ្ដោះអាសន្ន នោះ​អ្នកផ្លាស់ប្រែចិត្តជឿ​អាច​ត្រូវ​បានផ្ដល់​ពិធី​បញ្ជាក់ភ្លាមៗ​បន្ទាប់ពី​ពិធីបុណ្យជ្រមុជទឹក ។

 

ការ​តែងតាំង​បព្វជិតភាព និ​ង​ការ​ញែកចេញ

ការតែងតាំង​បព្វជិតភាព និង​ការញែកចេញ តម្រូវ​ឲ្យ​មាន​ការ​អនុមតិ​ជា​មុន​ពី​អ្នក​ដែល​កាន់កូនសោ បព្វជិតភាព​ត្រឹមត្រូវ ។ ពួកគេ​ក៏​តម្រូវ​ឲ្យ​មាន​ការ​ដាក់ដៃ​លើក្បាល​ដោយ​ផ្ទាល់​ពី​អ្នកកាន់បព្វជិតភាព​​ដែល​មាន​ការ​អនុញ្ញាត​ផងដែរ ។ ពិធី​បរិសុទ្ធ​ត្រូវ​តែ​មើល និង​កត់ត្រា​ដោយ​​បុគ្គល​ដែល​កាន់កូនសោ​បព្វជិតភាព ឬ​នរណា​ម្នាក់​ដែល​គាត់​បានចាត់តាំង ។ បើ​ចាំបាច់ បុគ្គល​ម្នាក់នេះ​អាច​មើល​ពិធីបរិសុទ្ធ​ពី​ចម្ងាយ​ដោយការ​ប្រើ​បច្ចេកវិទ្យា ។ ថ្នាក់ដឹកនាំ គ្រួសារ និង​មិត្តភក្ដិ​ទាំងឡាយ​អាច​មើល​ពី​ចម្ងាយ​ដោយ​ប្រើ​បច្ចេកវិទ្យា ។

 

ពិធីបរិសុទ្ធ ការ​ហៅបម្រើ និង​ការញែកចេញ​អាច​ធ្វើឡើង​ដោយ​គ្មាន​ការ​គាំទ្រ​ជាមុន​នៅ​ក្នុង​វួដ និង​ស្ដេក បើ​បាន​អនុមតិ​ជា​មុន​ដោយ​បុគ្គល​ម្នាក់​ដែលកាន់​កូនសោ​បព្វជិតភាព​ត្រឹមត្រូវ ។ ការធ្វើដូច​នេះ​អនុញ្ញាត​ឲ្យ​កិច្ចការ​របស់​ព្រះអម្ចាស់​ឆ្ពោះ​ទៅមុខ ហើយនឹង​ធ្វើកិច្ចការ​នោះនៅពេល​ក្រោយ នៅពេល​យើង​មាន​ការ​ជួបជុំ​ឡើងវិញ ។ 

 

ការ​មើល​ថែ​អ្នក​ឈឺ

ពរជ័យ​បព្វជិតភាព​តម្រូវ​ឲ្យ​មានការ​ដាក់ដៃលើក្បាល​ដោយផ្ទាល់ ។ ជា​ធម្មតា អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក​ពីរនាក់ ឬ​ច្រើននាក់ត្រូវ​ធ្វើ ប៉ុន្តែ​មនុស្ស​ម្នាក់អាច​ធ្វើ​បាន ។ បន្ទាប់ពី​ការ​ធ្វើ​ការប្រុងប្រយ័ត្នចាំបាច់នានា កាល​ដែល​ការដាក់ដៃលើក្បាល​ជា​ការ​ហាមប្រាម នោះ​ការ​អធិស្ឋាន​អាច​ត្រូវ​ធ្វើឡើង រួមទាំង​ការ​ប្រើ​បច្ចេកវិទ្យា ។ នេះ​គឺជា​ការ​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ ហើយ​ពុំ​មែន​ជា​ការ​ប្រសិទ្ធពរ​បព្វជិតភាព ។ នរណា​ក៏អាច​ធ្វើការ​អធិស្ឋាន តមអាហារ ឬ​ផ្តល់​ការ​ងារ​បម្រើ​​តាមរបៀប​ផ្សេងៗ​ទៅកាន់អ្នកដទៃ ។ 

 

ការ​ធ្វើ​ពិធីសាក្រាម៉ង់ 

សមាជិក​គួរ​តែទទួលអត្ថប្រយោជន៍​ពី​ពរជ័យ​នៃ​ការ​ចូលរួម​កា​រប្រជុំ​សាក្រាម៉ង់ និង​ការ​ទទួលទាន​សាក្រាម៉ង់​ប្រចាំ​សប្ដាហ៍ នៅពេល​ដែល​អាច​ធ្វើទៅបាន ។ ក្នុងករណី​ពិសេស នៅពេល​ការប្រជុំ​សាក្រាម៉ង់ក្នុង​​វួដ​ពុំ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​រយៈពេល​វែង នោះ​ប៊ីស្សព​អាច​អនុមតិ​ថ្នាក់ដឹកនាំ​បព្វជិតភាព ដែល​មាន​សក្ដិសម​​នៅ​ក្នុង​វួដ​របស់គាត់​ឲ្យ​រៀបចំ និង​បម្រើ​សាក្រាម៉ង់​នៅក្នុង​ផ្ទះ​របស់ ពួកគេ ឬ​នៅក្នុង​ផ្ទះ​របស់​សមាជិក​វួដ​ដទៃទៀត​ ដែល​ពុំ​មាន​សង្ឃ ឬ​អ្នកកាន់បព្វជិតភាព​មិកគីស្សាដែក​សក្ដិសម​នៅក្នុង​ផ្ទះ ។ ( សូមមើល ក្បួនខ្នាតទូទៅ, ១៨.៩.១) ។ នៅពេល​ចាំបាច់ ពិធីសាក្រាម៉ង់​អាចធ្វើ​ឡើង​ដោយ​សង្ឃ និង​អ្នកកាន់បព្វជិតភាព​មិលគីស្សា​ដែកតែ​ម្នាក់ ។

 

សមាជិក​អាច​មាន​នំប៉័ង និង​ទឹក​ផ្ទាល់​ខ្លួន​របស់ពួកគេ ។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​រៀប​ចំ​សាក្រាម៉ង់ គួរ​តែ​ធ្វើឡើង​ដោយ​អ្នកកាន់បព្វជិតភាព​ដែលមាន​ការ​អនុញ្ញាត ។ អ្នកកាន់បព្វជិតភាព​​បម្រើ​ពិធីសាក្រាម៉ង់​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ទីតាំង​តែមួយ​នឹង​អ្នក​ដែល​ទទួល​សាក្រាម៉ង់ នៅពេល​ពួកគេ​កាច់​នំប៉័ង ប្រសិទ្ធពរ និង​ចែក​សាក្រាម៉ង់ ។ ក្នុង​ស្ថានភាព​ខុសប្រក្រតី​ កាល​ដែល​ពិធីសាក្រាម៉ង់​ពុំ​មានទេ នោះ​សមាជិក​អាច​សិក្សា​ការ​អធិស្ឋាន​សាក្រាម៉ង់ និង​តាំងចិត្ត​ជា​ថ្មី​ដើម្បី​រស់នៅ​តាម​សេចក្ដីសញ្ញានានា​ដែល​គាត់​បាន​ធ្វើ ហើយ​អធិស្ឋាន​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​នឹង​ទទួល​សាក្រាម៉ង់​ដោយផ្ទាល់ ដែល​ធ្វើឡើង​ដោយ​អ្នកកាន់បព្វជិតភាព​ត្រឹមត្រូវ ។

 

បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ត្រូវ​បាន​ប្រទានពរ​នៅពេល​ពួកគេ​អាច​ធ្វើ​ពិធី​ថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់ សម្រាក​នៅ​ផ្ទះ ជា​ឯកជន ទាំង​ដោយ​ផ្ទាល់ និង​ពី​ចម្ងាយ ។ ការ​ថ្វាយបង្គំ​ដូច្នេះ​អាច​រួមមាន​ការ​អធិស្ឋាន ទំនុកតម្កើង និង​ការ​សិក្សា​ដំណឹងល្អ ។ នៅពេល​អនុញ្ញាត នោះ​អ្នកកាន់បព្វជិតភាព​ (ទាំងឡាយ) មានវត្តមាន នោះ​ពិធីសាក្រាម៉ង់​អាច​ត្រូវ​បាន​ប្រសិទ្ធពរ និង​ចែក ។

 

ដំណើរការ​ក្នុង​សាសនាចក្រ​ដទៃទៀត

ការប្រជុំ​ទាំងឡាយ ។ ក្នុងស្ថានភាពធ្ងន់ធ្ងរ ថ្នាក់ដឹកនាំ​អាច​នឹង​ផ្អាក​ការ​ប្រជុំ និង​សកម្មភាព​នានា​ជា​បណ្ដោះអាសន្ន ។ នៅពេល​​ស្ថានភាព​តម្រូវ ការ​ប្រជុំ​គណៈប៊ីស្សព ការសម្ភាស និង​ការ​ប្រជុំ​ក្រុមប្រឹក្សា​វួដ អាច​ធ្វើឡើង​ដោយការ​ប្រើ​បច្ចេក​វិទ្យា​ពី​ចម្ងាយ ដូចជា​ហៅជាទូរសព្ទដៃ ឬ​ហៅទូរសព្ទ​ជា​វីដេអូ ។ ប៊ីស្សព និង​ថ្នាក់ដឹកនាំ​វួដ អាច​ប្រើ​បច្ចេក​វិទ្យា​ដើម្បី​ផ្ញើរសារ​ដើម្បី​បំពេញបន្ថែម​នូវ​ការ​ថ្វាយបង្គំ​ក្នុង​ផ្ទះ​របស់​សមាជិក ។

 

ការងារ​បម្រើ ។ បង​ប្អូន​ប្រុស​ស្រីដែល​ផ្ដល់​ការងារ​បម្រើ នឹង​រកឃើញ​ថា មាន​វិធី​ផ្សេងៗ​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ចាំបាច់​ទៅ​ដល់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​ដែល​ពួកគេ​បាន​ចាត់​ឲ្យ​ទៅ ។ ទោះ​ជា​ការ​ផ្ដល់ ការងារ​បម្រើ​ធ្វើឡើង​ដោយផ្ទាល់ ឬ​តាមបច្ចេកវិទ្យា​ពីចម្ងាយ​ក្ដី វាអាស្រ័យទៅលើ​ស្ថានភាពក្នុង​មូលដ្ឋាន និង​តម្រូវការ បំណងប្រាថ្នា និង​សុខភាព​របស់​អ្នក​ដែល​ចូលរួម ។ ការសម្ភាស​អំពី​ការងារ​បម្រើ​អាច​ធ្វើឡើង​ដោយ​ការ​ប្រើបច្ចេកវិទ្យា​ពី​ចម្ងាយ​តាម​ចាំបាច់ ។ នៅក្នុងករណី​ធ្ងន់ធ្ងរ ការ​ផ្ដល់ ការងារ​បម្រើ​ដោយផ្ទាល់​អាច​នឹង​ត្រូវ​កំណត់​ដើម្បីបង្ហាញ​ពី​តម្រូវការខ្លាំង និងបន្ទាន់​ទាំង​ខាង​សាច់ ឈាម ខាង​គំនិត​ប្រាជ្ញា និង​ខាង​សតិអារម្មណ៍ ។ បង​ប្អូន​ប្រុស​ស្រី​ដែលផ្ដល់​ការងារ​បម្រើ គួរតែ​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ និង​ការគាំទ្រ​តាម​របៀប​ត្រឹមត្រូវ ។