អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍​ទៅ​កាន់​ពួកបរិសុទ្ធ​នៅ​តំបន់​អាស៊ី

សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទូទាំងតំបន់ អាស៊ី បានជួបជាមួយ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង អែលឌើរ ផល វី ចនសុន នៃ គណៈប្រធាននៃពួកចិតសិបនាក់ តាមរយៈការប្រជុំអនឡាញពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ។

អែលឌើរ អុជដូហ្វ និង អែលឌើរ ចនសុន បានមានប្រសាសន៍ថា « ឱ វាអស្ចារ្យណាស់ដែលបានជួបបងប្អូនទាំងអស់គ្នា ហើយពួកយើងស្រឡាញ់បងប្អូនណាស់ » ។ បើទោះជាជំងឺរាតត្បាតបានរារាំងលោកទាំងពីរក្នុងការធ្វើដំណើរមកតំបន់អាស៊ី ហើយជួបសមាជិកសាសនាចក្រដោយផ្ទាល់ក្តី ក៏វាពុំអាចរារាំងលោកទាំងពីរក្នុងការបង្ហាញនូវសេចក្តីស្រឡាញ់ និងការលើកទឹកចិត្តរបស់លោកទាំងពីរនៅពេលដែលលោកបានមានប្រសាសន៍ទៅកាន់យុវវ័យ មាតាបិតា អ្នកផ្សព្វផ្សាយសាសនា និងថ្នាក់ដឹកនាំឡើយ ។ ការប្រឹក្សាដ៏ជាក់លាក់របស់អែលឌើរទាំងពីរដល់ក្រុមអ្នកស្តាប់ជាគោលដៅទាំងនេះ គឺក្នុងបំណងដើម្បីផ្តល់ដល់ពួកគេនូវការណែនាំ និងដើម្បីពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ 

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី

គណៈ ប្រធានតំបន់អាស៊ី – អែលឌើរ ដេវីឌ ភី ហូមមើ, អែលឌើរ ភីធើ អេហ្វ មើស៍ និង អែលឌើរ បែនចាមីន អិម ហ្ស៊ី តៃ ក៏បានចូលរួមក្នុងដំណើរការងារបម្រើនេះផងដែរ ។ ពួកលោកដឹកនាំតំបន់ដ៏ធំមួយរបស់សាសនាចក្រដែលគ្របដណ្តប់ប្រទេស និងភូមិភាគចំនួន ២២ ដែលមានការិយាល័យធំនៅទីក្រុង ហុងកុង ។

ឈោងទៅជួយយុវវ័យ

អែលឌើរ អុជដូហ្វ មានភាពល្បីល្បាញណាស់ចំពោះជីវប្រវត្តិជាអាជីពជាអ្នកបើកយន្តហោះរបស់លោក ពីមុនមកបម្រើជាសាវក ។ អាជីពរបស់លោកបាននាំឲ្យលោកធ្វើដំណើរទៅតំបន់ឆ្ងាយៗ ដែលរួមទាំងការធ្វើដំណើរទៅប្រទេសជាច្រើននៅតំបន់អាស៊ីដែលលោកបានធ្វើទស្សនកិច្ចតាមអនឡាញលើកនេះដែរ ។ 

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី

លោកបានពិពណ៌នាពីទិដ្ឋភាពលើអាកាសកាលលោកមានប្រសាសន៍ថា « នៅពេលខ្ញុំជិះយន្តហោះពីលើប្រទេសវៀតណាម ឬ ឥណ្ឌា ឬ ហុងកុង ឬ ប្រទេសថៃ ខ្ញុំស្រឡាញ់ទិដ្ឋភាពដ៏ស្រស់ស្អាតពីលើអាកាសនៃប្រទេសទាំងនោះ » ។ « ខ្ញុំបានដឹងថា មាននូវការលំបាកផ្សេងៗនៅទីនោះ ប៉ុន្តែទិដ្ឋភាពដ៏ស្រស់ស្អាតពីលើអាកាសនេះ បានផ្តល់ឲ្យខ្ញុំនូវអារម្មណ៍ផ្សេងៗទៀតថា មានអ្វីៗល្អជាច្រើននៅប្រទេសទាំងនេះ លើសជាងការលំបាក និងបញ្ហាប្រចាំថ្ងៃទាំងនេះ ។ គឺមានបុព្វហេតុ និងគោលបំណងដ៏អស្ចារ្យ » ។ 

អែលឌើរ អុជដូហ្វ បានធំឡើងនៅប្រទេសអាល្លឺម៉ង់ខាងកើត ជាទីដែលសាសនាចក្រនៅតូចនៅឡើយ លោកធ្លាប់ជាជនភាសខ្លួនចំនួនពីរដងក្នុងជីវិតរបស់លោក ដោយមិនដឹងថាតើលោកអាចក្លាយជាអ្នកបើកយន្តហោះដែរឬអត់នោះទេ ។ កាលកំពុងមានប្រសាសន៍ទៅកាន់យុវវ័យក្នុងតំបន់អាស៊ី ដែលពួកគេមានការលំបាកផ្ទាល់របស់ពួកគេនោះ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជ្រើសរើសដោយឆ្លាតវៃ ។

លោកបានបន្តថា « នៅពេលប្អូនៗទុកផែនការនៃសេចក្តីសង្គ្រោះនៅក្នុងដួងចិត្តរបស់ប្អូនៗជានិច្ច…នោះគោលបំណងដ៏ធំនេះនឹងធ្វើឲ្យមានភាពងាយស្រួលដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវហ្មត់ចត់យ៉ាងខ្លាំង » ។ 

លោកបានដកស្រង់មកពីសៀវភៅនិទានរឿង ហែរី ផតធើរ (Harry Potter) និង the Chamber of Secrets ថា « វាគឺជាជម្រើស [ របស់អ្នក ] …ដែលបង្ហាញពីអ្វីដែលជា [ អ្នក ] ពិតប្រាកដលើសពីសមត្ថភាព [ របស់អ្នក ] ទៅទៀត » 

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី

យុវនារីម្នាក់ឈ្មោះ សាប៊្រីណា លីម មកពីប្រទេសម៉ាឡេស៊ី បាននិយាយអំពីបទពិសោធន៍របស់នាងក្នុងការចែកចាយសេចក្តីជំនឿរបស់នាងដែលមិត្តភក្តិរបស់នាងមិនសូវដឹង ។ យុវជនម្នាក់ឈ្មោះ យូ-ទីង ស្ហិន មកពីតៃវ៉ាន់ បាននិយាយអំពីរបៀបដែលគាត់បានជួបការលំបាកដើម្បីដឹងថាតើព្រះពិតជាស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ឬក៏អត់នោះ ។ ពួកគេទាំងពីរបានចែកចាយនូវរបៀបដែលពួកគេយកឈ្នះឧបសគ្គខាងវិញ្ញាណរបស់ពួកគេតាមរយៈការអធិស្ឋាន និងសិក្សាព្រះគម្ពីរ ។ 

អែលឌើរ តៃបានផ្តល់ការប្រឹក្សាដល់យុវវ័យថា កាលដែលពួកគេព្យាយាមគិតពីអ្វីដែលត្រូវធ្វើ កន្លែងដែលត្រូវទៅ និងរបៀបដើម្បីសម្រេចនូវកិច្ចការនានាក្នុងជីវិត ពួកគេពុំចាំបាច់ធ្វើការសម្រេចចិត្តទាំងនោះតែឯងនោះទេ ។ 

លោកមានប្រសាសន៍ថា « ប្រសិនបើប្អូននៅជាប់នឹងព្រះវិញ្ញាណបរិសុទ្ធ ហើយបើកឲ្យព្រះដឹកនាំប្អូនៗ នោះទ្រង់នឹងរុញប្អូនៗឲ្យស្ថិតនៅលើជម្រើសដ៏ត្រឹមត្រូវ » ។ 

លោកបានមានប្រសាសន៍ថាពេលខ្លះ យើងត្រូវបានសុំឲ្យធ្វើកិច្ចការដែលពិបាក ហើយយើងអាចរកបាននូវមូលហេតុស្របច្បាប់ល្អៗជាច្រើនដើម្បីឆ្លើយថាទេ « ប៉ុន្តែប្រសិនបើយើងប្តូរចម្លើយទៅជា ‹ បាទ/ចាស ព្រះអម្ចាស់ទូលបង្គំអាចធ្វើកិច្ចការជាក់លាក់…សូមជួយទូលបង្គំផង › រំពេចនោះកិច្ចការជាច្រើននឹងអាចធ្វើទៅបាន » ។ 

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី

អែលឌើរ ចនសុន បានបញ្ជាក់ថា ព្រះឆ្លើយតបនិងការអធិស្ឋាន « មិនថាឧបសគ្គអ្វីដែលជំនាន់របស់ប្អូនៗជួបប្រទះនោះទេ ប្អូនៗនឹងមានសមត្ថភាពដើម្បីដោះស្រាយ ពីព្រោះប្អូនៗគឺជាបុត្រាបុត្រីរបស់ព្រះ ។ ប្អូនៗមានទទួលបានការណែនាំ និងជំនួយរបស់ទ្រង់ » ។ 

អែលឌើរ អុជដូហ្វ បានទាញកូនសៀវភៅ« ដើម្បីកម្លាំងនៃយុវជន » និងប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់លោកពីហោប៉ៅ ហើយធ្វើការលើកទឹកចិត្តដល់យុវជន និងយុវនារីឲ្យរស់នៅតាមគុណតម្លៃដែលបានបង្រៀននៅក្នុងកូនសៀវភៅនេះ និងព្យាយាមដើម្បីមានភាពស័ក្តិសមជានិច្ចក្នុងការកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ មិនថាមានព្រះវិហារបរិសុទ្ធនៅក្នុងប្រទេសរបស់ពួកគេ ឬក៏អត់នោះទេ ។ 

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី

« ចូរក្លាហានឡើង » លោកបានសូមម្តងហើយម្តងទៀតឲ្យយុវវ័យអនុវត្តតាមគុណធម៌នេះ ចេញពីការចែកចាយដំណឹងល្អទៅជាការតាំងចិត្តដើម្បីស្ថិតនៅ« ខាងព្រះ »តាមរយៈការរក្សាព្រះបញ្ញត្តិ ។  

ការបំពាក់បំប៉នពួកអ្នកផ្សព្វផ្សាយសាសនា

ការផ្តល់ប្រឹក្សាស្រដៀងគ្នានៃការជ្រើសរើសដើម្បីទុក្ខចិត្តលើព្រះក៏ត្រូវបានផ្តល់ទៅពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅក្នុងការប្រជុំបំពាក់បំប៉នផងដែរ ។  

អែលឌើរ មើស៍ បានមានប្រសាសន៍ថា « លទ្ធផលនៃបេសកកម្មរបស់ប្អូនៗនឹងអាស្រ័យលើជម្រើសដែលប្អូនៗធ្វើ » ។ « សូមជ្រើសរើសដូចជានីហ្វៃ ដើម្បីធ្វើដោយសេចក្តីជំនឿ ដើម្បីទុកចិត្តលើព្រះអម្ចាស់ ដើម្បីស្វែងរកការណែនាំរបស់ទ្រង់ ដើម្បីស្វែងរកភាពបរិសុទ្ធក្នុងបេះដូង និងជួយពួកគេរីកចម្រើន និងអភិវឌ្ឍសេចក្តីជំនឿ » ។ 

អែលឌើរ ហូមមើ បានលើកទឹកចិត្តពួកអ្នកផ្សព្វផ្សាយថាមិនត្រូវគិតតែចំនួនតួលេខនោះទេ ត្រូវអភិវឌ្ឍសមត្ថភាពទាក់ទងជាមួយមនុស្ស និងត្រូវយកចិត្តទុកដាក់ដោយឈ្លាសវៃលើសុខមាលភាពរបស់ពួកគេផងដែរ ។ 

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី

អែលឌើរ អុជដូហ្វ បានបន្ទរដោយការបង្រៀននូវគោលការណ៍នៃ « ស្រឡាញ់ ចែកចាយ និងអញ្ជើញ » ។ លោកបានផ្តល់យោបល់ដល់ពួកអ្នកផ្សព្វផ្សាយសាសនា ស្តីពីរបៀបដែលពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សតាមរយៈចំណាប់អារម្មណ៍សាមញ្ញៗ ដូចជា ព្រះវិហារបរិសុទ្ធ ពង្សប្រវត្តិ និងការអធិស្ឋាន ។ 

លោកបានមានប្រសាសន៍ថា « ប្អូនៗនឹងសង់ស្ពាននេះ ដោយការប្រើវប្បធម៌របស់ពួកគាត់ និងការនាំយកការបង្រៀនរបស់ដំណឹងល្អចូលទៅក្នុងជីវិតរបស់ពួកគាត់ តាមរបៀបមួយដ៏អស្ចារ្យ និងសាមញ្ញ » ។  

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី

សន្និសីទរបស់ថ្នាក់ដឹកនាំ

« ស្រឡាញ់ ចែកចាយ និងអញ្ជើញ » មិនត្រឹមតែជារបៀបមួយដ៏អស្ចារ្យក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅខាងក្រៅសាសនាចក្រប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំទាំងឡាយបានមានប្រសាសន៍ថា វាក៏អនុវត្តចំពោះការពង្រឹងសមាជិកនៃសាសនាចក្រផងដែរ ។ 

គណៈប្រធានតំបន់អញ្ជើញសមាជិកទាំងអស់ឲ្យត្រឡប់មកសាសនាចក្រវិញ ដើម្បីទទួលបានមិត្តភាព និងដើម្បីរំម្លឹកសេចក្តីសញ្ញារបស់ពួកគេឡើងវិញ ។ 

« តើអ្នកទាំងឡាយណាដែលយើងអញ្ជើញឲ្យមកនិងចូលរួមការប្រជុំសាក្រាម៉ង់ ទទួលបានពរជ័យអ្វីខ្លះទៅ ? » អែលឌើរ ចនសុនបានសួរនៅពេលកំពុងនិយាយទៅកាន់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ។  

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី

លោកបានមានប្រសាសន៍ថា នឹងទទួលបានពរជ័យរយៈពេលវែង និងរយៈពេលខ្លី – ពរជ័យរយៈពេលខ្លីគឺជាអារម្មណ៍នៃមិត្តភាព ឱកាសដើម្បីទទួលទានសាក្រាម៉ង់ និងរំម្លឹកសេចក្តីសញ្ញា ហើយស្គាល់ពីព្រះវិញ្ញាណក្នុងជីវិតរបស់ពួកគេកាន់តែរឹងមាំ ។ ចំណែកឯពរជ័យរយៈពេលវែងវិញនោះ គឺជាការសន្យាទាំងឡាយណាដែលទាក់ទងជាមួយនឹងសេចក្តីសញ្ញា ពិធីបុណ្យជ្រមុជទឹក សាក្រាម៉ង់ និងព្រះវិហារបរិសុទ្ធ ។

លោកមានប្រសាសន៍ថា « នោះហើយជាមូលហេតុដែលពួកយើងចង់ស្រឡាញ់មនុស្សទាំងនេះ និងចែកចាយ ហើយអញ្ជើញពួកគេឲ្យត្រឡប់មកការប្រជុំសាក្រាម៉ង់វិញ ដើម្បីឲ្យពួកគេអាចស្ថិតនៅលើផ្លូវនៃសេចក្តីសញ្ញានេះ ហើយស្វែងរកអំណរនៃការទទួលពរជ័យដែលបានសន្យាទាំងនេះ » ។ 

នេះគឺជាដំណើរទស្សនកិច្ចផ្តល់ការងារបម្រើ ពីចម្ងាយយ៉ាងធំបំផុតមិនធ្លាប់មាននៅតំបន់អាស៊ីដែលធ្វើឡើងផ្ទាល់ពីទីស្នាក់ការកណ្តាលរបស់សាសនាចក្រនៅទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ ដំណើរទស្សនកិច្ចនេះរួមមាន កម្ពុជា ហុងកុង ឥណ្ឌា ឥណ្តូនេស៊ី ម៉ាកាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន សឹង្ហបូរី ស្រីលង្កា តៃវ៉ាន់ ថៃ និងវៀតណាម ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង អែលឌើរ ផល វី ចនសុន មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅតំបន់អាស៊ី