សាសនាចក្រ​បាន​ចេញ​សេចក្តី​ប្រកាស​ ស្តីពី​ ប្រធាន​បេសកកម្ម​ថ្មី​ចំនួន​ប្រាំបី​រូប​ដែល​បម្រើ​នៅតំបន់​អាស៊ី

Giáo Hội Công Bố Tám Vị Chủ Tịch Phái Bộ Truyền Giáo Mới cho Giáo Vùng Châu Á

គណៈប្រធាន​ទី​មួយ​នៃសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ហៅ​ប្រធាន​បេសកកម្ម​ថ្មី​ចំនួន ១០៥ រូប និង​ភរិយា​របស់​ពួកគាត់ ដើម្បី​ចាប់​ផ្តើម​បម្រើ​នៅ​ខែ​កក្កដា​នេះ ក្នុង​នោះ​មាន​ប្រាំបី​រូប​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ក្នុង​តំបន់​អាស៊ី ។

សាសនាចក្រ​បាន​ចេញ​សេចក្តី​ប្រកាស​ ស្តីពី​ ប្រធាន​បេសកកម្ម​ថ្មី​ចំនួន​ប្រាំបី​រូប​ដែល​បម្រើ​នៅតំបន់​អាស៊ី

ក្នុង​ចំណោម​គូស្វាមីភរិយា​ទាំង​ប្រាំបី​គូ​នេះ មាន​បួន​គូ​មក​ពីសហរដ្ឋ​អាមេរិក ខណៈ​ដែល​បួន​គូ​ទៀត​គឺ​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​ប្រទេស​របស់​ពួកគាត់​ផ្ទាល់ ។ ប្រធាន​ទាំងឡាយ​ដែល​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគាត់ផ្ទាល់​​នោះ​គឺ ៖ ក្រុម​ចិត​សិប​នាក់មកពី​ប្រទេស​ឥណ្ឌា អែលឌើរ រ៉ូប៊ឺត ខេ. វិលលាម,  ប្រធាន​ស្តេកទឹកដី​ហុងកុង ចិន ប្រធាន ហ៊ុក អុន ចាន់, ប្រធានមណ្ឌល​ខាង​កើត​ភ្នំពេញ​កម្ពុជា នាង វាសនា, និង​អតីត​ប្រធាន​ស្តេក កៅសៀង តៃវ៉ាន់​ខាង​លិច ស្ទីវ ឈី នីង យ៉ាង ។

 

អែល​ឌើរ ដេវីឌ ភី ហូមើរ នៃ​គណៈប្រធាន​តំបន់​អាស៊ី​បាន​មាន​ប្រសាសន៍​ថា « យើង​មាន​សេចក្តី​រំភើប​ណាស់​ដែល​មាន​ក្រុម​ថ្នាក់​ដឹកនាំ​បេសកកម្ម​ថ្មីពោរពេញ​ដោយ​ទេពកោសល្យ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​តំបន់​អាស៊ី ហើយ​មាន​អំណរ​ដែល​ពួកគាត់​ជាច្រើន​នាក់​អាច​មប្រើ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន ។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ​អំពី​ការរីកចម្រើន​របស់​សាសនាចក្រ​នៅ​ក្នុង​តំបន់​អាស៊ី » ។

 

ប្រធានបេសកកម្ម និង​ភរិយា​របស់​ពួកគាត់​បម្រើ​រយៈពេល​បី​ឆ្នាំ ​ដោយ​គ្មាន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វី​ទាំង​អស់ ។ ពួក​គាត់​គ្រប់គ្រង និង​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ហើយនឹង​ធ្វើការ​ជាមួយ​មនុស្ស​រាប់រយ​នាក់​អំឡុង​ពេលបម្រើ​បី​ឆ្នាំ​នោះ ។ គូស្វាមីភរិយា​ដែល​មាន​ភារកិច្ច​គ្រប់គ្រង​នេះ មើល​ខុសត្រូវ​លើ​ផ្នែក​សុខុមាលភាព​រាងកាយ ខាង​សតិអារម្មណ៍ និង​ខាង​ព្រលឹង​វិញ្ញាណ​របស់​អ្នក​ផ្សាយ​សាសនា​ទាំង​ឡាយ ហើយ​ក៏​បង្រៀន​ពួក​គេ​នូវ​របៀប​ដើម្បី​បង្រៀន​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ ។

 

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​កម្មវិធី​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ សូម​ចុចនៅត្រង់​នេះ