ការរៀបចំ​គណៈ​ប្រធាន​តំបន់​អាស៊ី​ជា​ថ្មី

គណៈ​ប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ត្រូវ​បាន​រៀបចំ​ជា​ថ្មី​ដោយ​មាន អែលឌើរ ដេវីត ភី ហូម៊ើរ ជា​ប្រធាន​តំបន់​ថ្មី ដែល​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១ ។ 

ការរៀបចំគណៈប្រធានតំបន់អាស៊ីជាថ្មី

គណៈ​ប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ត្រូវ​បាន​រៀបចំ​ជា​ថ្មី​ដោយ​មាន អែលឌើរ ដេវីត ភី ហូម៊ើរ ជា​ប្រធាន​តំបន់​ថ្មី ដែល​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១ ។ 

 

អែលឌើរ ហូមើរ ជំនួស​ប្រធាន​តំបន់​មុន​គឺ​ប្រធាន ដាវីឌ អែហ្វ. អ៊ីវ៉ានស៍ និង​ភរិយា​របស់​លោក ស៊ីស្ទើរ ម៉ារី ដែល​បានអញ្ជើញ​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ ។ អែលឌើរ ភីធើរ អេហ្វ មើរស៍ នឹង​បម្រើ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​នេះ ហើយ អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ចូលរួម​នៅក្នុង​គណៈប្រធាន​នេះ​ជា​ទីប្រឹក្សា​ទីពីរ​ថ្មី ។ 

 

ក្នុងនាម​ជាអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់ នៃ​សាសនាចក្រ អែលឌើរ ហូមើរ អែលឌើរ មើរស៍ និង​អែលឌើរ តៃ ជាធម្មតា​នឹង​ត្រូវ​ធ្វើ​ដំណើរ​នៅ​គ្រប់​តំបន់ អាស៊ី ដើម្បី​ពង្រឹង បំពាក់បំប៉ន និង​លើក​ទឹកចិត្ត​ដល់​សមាជិក​សាសនាចក្រ ថ្នាក់​ដឹកនាំ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ស្ថិត​នៅក្នុង​បរិយាកាស​ដែល​មាន​ជំងឺ​កូវីដ គណៈប្រធាន​នេះ​ចំណាយ​ពេល​របស់​ពួកលោក​ធ្វើ​ការងារ​នេះ​តាម​រយៈ​ប្រព័ន្ធបច្ចេកវិទ្យា ។ 

 

គណៈ​ប្រធាន​តំបន់​អាស៊ី​បាន​មាន​ប្រសាសន៍​ថា « នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ មនុស្ស​ជាច្រើន​កំពុង​ស្វែងរក​សេចក្តី​សង្ឃឹម សេចក្តី​សុខសាន្ត និង​គោលបំណង​ក្នុង​ជីវិត ។ យើង​ដឹងថា​ការអភិវឌ្ឍន៍​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​ធ្វើតាម​ទ្រង់ អាច​បំពេញ​រឿង​ទាំង​នោះ​បាន » ។

 

គណៈប្រធាន​គិតពិចារណា​ថា​វា​គឺជា​អភ័យ​ឯកសិទ្ធិ​ដើម្បី​មាន​ទំនាក់ទំនង​ជាមួយ​សមាជិក ថ្នាក់​ដឹកនាំ និង​មិត្តភក្តិ​នៅក្នុង​តំបន់​អាស៊ី​ដែល​មាន​ទាំង ២២ ប្រទេស ឬ​តំបន់ ។ 

 

ពួក​លោក​បាន​មាន​ប្រសាសន៍​ថា « ពួក​យើង​ស្រឡាញ់​តំបន់​អាស៊ី និង​ប្រជាជន​នៅ​ទីនេះ ។ វា​គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​យើង​ដើម្បី​បម្រើ​ជាមួយ​គ្នា​នៅក្នុង​សមត្ថភាព​ដ៏​ពិសេស​នេះ ។  យើង​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដ៏​មហិមា​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ហើយ​ពួក​យើង​ចង់​ធ្វើ​ផ្នែក​របស់​យើង​ដើម្បី​ជួយ​ឲ្យ​សេចក្តី​ស្រឡាញ់​នោះ​ប្រទានពរ​ជ័យ​ដល់​ជីវិត​ជា​ច្រើន​ទៀត » ។