ក្រុម​អ្នកប្រឹក្សា​យោបល់​ចំពោះ​អង្គការ​ប្រចាំ​តំបន់​ចំនួន ​ប្រាំបី​រូប ​ត្រូវ​បាន​ហៅ​សម្រាប់​តំបន់​អាស៊ី

ការកើនឡើង​នៃ​ភាពជាអ្នក​ដឹកនាំ​របស់​ស្រ្តី​នៅក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ក្រោយត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ការហៅ​បម្រើ​ថ្មី​មួយ–ក្រុម​អ្នកប្រឹក្សា​យោបល់​ចំពោះ​អង្គការ​ប្រចាំ​តំបន់–ដែល​បាន​អនុម័ត​ដោយ​គណៈប្រធាន​ទីមួយ​នៅ​ដើម​ឆ្នាំ​នេះនឹង​ត្រូវ​បាន​អនុវត្ត​នៅក្នុង​តំបន់​ជា​អន្តរជាតិ ។ បងប្អូន​ស្រី ចំនួន​ប្រាំបី​រូប ​ដែល​ទើបតែ​បាន​ហៅ​នា​ពេល​ថ្មីៗ​នេះ​ឲ្យ​ធ្វើ​ជា​ក្រុម​អ្នកប្រឹក្សា​យោបល់​ដំបូងគេ​ចំពោះ​អង្គការ​សម្រាប់​តំបន់​អាស៊ី ។

ក្រុមអ្នកប្រឹក្សាយោបល់ចំពោះអង្គការប្រចាំតំបន់ចំនួន ប្រាំបីរូប ត្រូវបានហៅសម្រាប់តំបន់អាស៊ី
( ជួរទី១ពីខាងឆ្វេងទៅខាងស្តាំ ) ៖ ក្លែ លីម មកពីប្រទេសម៉ាឡេស៊ី ឌីអានដ្រា ប្រាទីតា ឌី ម៉ុងហ្គិន មកពីប្រទេសឥណ្ឌូនេស៊ី ជីវ៉ាឌី ឡាទីសូផុនគុល មកពីប្រទេសថៃ អិមម៉ាលី វ៉ូ មកពីតៃប៉ិ តៃវ៉ាន់ ។ ( ជួរទី២ពីខាងឆ្វេងទៅខាងស្តាំ ) ៖ ស៉ារ៉ា វ៉ូ មកពីកៅសុង តៃវ៉ាន់ អាហ្គនីស អ៊ឹង មកពី ហុងកុង ព្រីម៉ា និកសុន មកពីប្រទេសឥណ្ឌា កៃសា ឡៃ មកពីប្រទេសសិង្ហបុរី ។

បងប្អូន​ស្រី​ទាំងនេះ​មាន ៖

  1. ក្លែ លីម មកពី​សាខា​ឆេរ៉ាស ទីក្រុង​កូឡា ឡាំពួរ ប្រទេស​ម៉ាឡេស៊ី ។ បងស្រី លីម បាន​ទទួល​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​សង្គម ហើយ​ឥឡូវ​នេះ​កំពុង​បម្រើការ​ជា​ជំនួយការ​ប្រតិបត្តិ ។ ពីមុន​មាន​ការហៅបម្រើ​ថ្មី​នេះ គាត់​បាន​បម្រើ​ជា​ប្រធាន​សមាគម​សង្រ្គោះ និង​អង្គការ​បឋមសិក្សា​នៅក្នុង​សាខា​របស់​គាត់ និង​ជា​ទីប្រឹក្សា​នៅក្នុង​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា​មណ្ឌល ។  

 

  1. ឌីអានដ្រា ប្រាទីតា ឌី ម៉ុងហ្គិន មកពី​វួដ បូហ្គូរ ទី១ ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ។ បងស្រី ម៉ុងហ្គិន គឺជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​នា​ពេល​ថ្មីៗ​នេះ​ពី​សាកលវិទ្យាល័យ ប៊ី.វាយ.យូ.-ហាវ៉ៃ ជំនាញ​ផ្នែក​ការសិក្សា​ការទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយ និង​វប្បធម៌ ។ បច្ចុប្បន្ន​នេះ​គាត់​កំពុង​បម្រើការ​ជា​អ្នកជំនាញ​ផ្នែក​ការងារ ។ នៅពេល​បម្រើ​នៅក្នុង​ការហៅ​បម្រើ​របស់គាត់ គាត់​បាន​បម្រើ​ជា​អ្នកសម្របសម្រួល​យុវមជ្ឈិមវ័យ​នៅលីវ​ប្រចាំ​ស្តេក និង​ជា​គ្រូ​បង្រៀន​សមាគមសង្គ្រោះ ។

 

  1. ជីវ៉ាឌី ឡាទីសូផុនគុល មកពី​វួដ ស័រណាការិន្ទ ទីក្រុង​បាងកក ប្រទេស​ថៃ ។ បងស្រី ឡាទីសូផុនគុលបាន​បញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​មកពី​សាកលវិទ្យាល័យ​រាមខេមហាំង និង​មាន​កូនស្រី​ពីរនាក់ ។ ពីមុន​ធ្វើ​ជា​ម្តាយពេញ​ម៉ោង គាត់​បាន​ធ្វើ​ជា​អ្នកបម្រើ​ការ​លើយន្តហោះ​ឲ្យ​ជើងហោះហើរ Thai Airways International ។ បងស្រី ឡាទីសូផុនគុល បាន​បម្រើ​ក្នុង​សមាសភាព​ខុសៗគ្នា​សម្រាប់​អង្គការ​បឋមសិក្សា ទាំង​កម្រិត​សាខា និង​មណ្ឌល ។ 

 

  1. ហ៊ុយ-ឈីង អិមម៉ាលី វ៉ូ មកពី​វួដ ស៊ីលីន តៃប៉ិ ប្រទេស​តៃវ៉ាន់ ។ បងស្រី វ៉ូ បាន​បញ្ចប់​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​ផ្នែក​រចនា​ក្រាហ្វិក​មកពី​ប៊ី.វាយ.យូ. ហើយ​ជាម្តាយ​ដែល​មាន​កូន​បួននាក់ ។ គាត់​បាន​មាន​ឱកាស​ជាច្រើន​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ ។ ការហៅ​បម្រើ​ពីមុនៗ​របស់​គាត់​រួមមាន​ទាំង​ប្រធាន​ក្រុម​យុវនារី​ស្តេក និង​ប្រធាន​សមាគម​សង្រ្គោះ​វួដ ។ ឥឡូវនេះ​គាត់​គឺជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​នៅក្នុង​វួដ​របស់​គាត់ ហើយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​សម្រាប់​បេសកកម្ម តៃប៉ិ តៃវ៉ាន់ ។ 

 

  1. ស៉ារ៉ា ស៊ូ-ហ៊ី វ៉ូ មកពី​វួដ ណៅសុង កៅសុង ប្រទេស​តៃវ៉ាន់ ។ បងស្រី វ៉ូ មាន​កូន​ប្រាំ​នាក់ និង​ចៅ​ពីរ​នាក់ ។ គាត់​បង្រៀន​ភាសា​អង់គ្លេស ហើយ​ជា​អ្នក​បកប្រែ​ឲ្យ​សាសនាចក្រ ។ គាត់​បាន​បម្រើ​ជា​ប្រធាន​សមាគម​សង្រ្គោះ និង​ប្រធាន​ក្រុមយុវនារី​នៅក្នុង​ស្តេក​របស់​គាត់ ហើយ​បាន​បង្រៀន​នៅក្នុង​សាលា​ថ្ងៃ​អាទិត្យ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។ 

 

  1. អូយ-យ៉ាន អាហ្គនីស អ៊ឹង មកពី​វួដ វ៉េស ភ័ញ ទីក្រុង​ហុងកុង ។ បងស្រី អ៊ឹង បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.-ហាវ៉ៃ ដែល​មាន​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ការគ្រប់គ្រង​ពាណិជ្ជកម្ម ។ គាត់​គឺជា​ជំនួយការ​រដ្ឋបាល​នៃ​ផ្នែក​គម្រោង​ពិសេស​សម្រាប់​សាសនាចក្រ ។ ពីមុន​ទទួល​ការហៅ​បម្រើ​ថ្មី​នេះ គាត់​បាន​បម្រើ​ជា​ប្រធាន​ក្រុមយុវនារី​ស្តេក អ្នក​ជំនាញ​ផ្នែក​បោះជំរំ​របស់​ក្រុមយុវនារី​ស្តេក និង​ជា​អ្នក​ដឹកនាំ​តន្រ្តី​វួដ ។ 

 

  1. ព្រីម៉ា និកសុន មកពី​វួដ​រ៉ាម៉ាមឺធី នាហ្គា បេងហ្គាលូរូ ប្រទេស​ឥណ្ឌា ។ បងស្រី និកសុន បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច ហើយ​ឥឡូវនេះ​បម្រើការ​ជា​អ្នក​វិភាគ​ការគ្រប់គ្រង​អាជីវកម្ម ។ គាត់​មាន​កូន​ពីរនាក់ ហើយ​បាន​បម្រើ​ក្នុង​ការហៅ​បម្រើ​ជាច្រើន​នៅក្នុង​សមាគម​សង្រ្គោះ អង្គការ​បឋមសិក្សា ក្រុម​យុវនារី និង​សាលា​ថ្ងៃ​អាទិត្យ ។ នៅពេល​បម្រើ​នៅក្នុង​ការហៅ​បម្រើ​របស់គាត់ គាត់​បាន​បម្រើ​ជា​ប្រធាន​សមាគម​សង្រ្គោះ​ស្តេក និង​គ្រូបង្រៀន​ថ្នាក់​វិទ្យាស្ថាន​វួដ ។

 

  1. កៃសា ឡៃ មកពី​វួដ សេមបាវ៉ាង ប្រទេស​សិង្ហបុរី ។ គាត់​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ប៊ី.វាយ.យូ. ជំនាញ​ផ្នែក​ប្រវត្តិសាស្រ្ត ហើយ​ទទួល​ថ្នាក់​បណ្ឌិត​ពី​សហរដ្ឋ​​អាមេរិក និង​ប្រវត្តិសាស្រ្ត​របស់​ស្រ្តី​មកពី​សាកលវិទ្យាល័យ​រដ្ឋ​អូហៃអូ ។ បងស្រី ឡៃ ឥឡូវនេះ​កំពុង​បម្រើការ​ជា​អ្នកគ្រប់គ្រង​គោលនយោបាយ និង​ជា​អ្នកចាត់ការ​នៅ​សាកលវិទ្យាល័យ​ថ្នាក់​ជាតិ​របស់​ប្រទេស​សិង្ហបុរី ។ ក្រៅពី​ការហៅ​ថ្មី​របស់​គាត់​ជា​អ្នកប្រឹក្សា​យោបល់​ចំពោះ​អង្គការ​ប្រចាំ​តំបន់ គាត់​ក៏​ជា​ប្រធាន​ក្រុមយុវនារី​ប្រចាំ​វួដ​របស់​គាត់​ផង​ដែរ ។

 

​អែលឌើរ ដេវីឌ ភី. ហូម័រ ជាប្រធានប្រចាំ​តំបន់​អាស៊ីបាន​មាន​ប្រសាសន៍​ថា « ពួក​យើង​មាន​អំណរគុណខ្លាំង​ណាស់​សម្រាប់​បងប្អូន​ស្រី​ទាំងនេះ ។ បទពិសោធន៍​និង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ពួកគាត់ ​នឹង​ជួយ​ពួកគាត់​ឲ្យ​ធ្វើ​ជា​អ្នកណែនាំ និង​ជា​អ្នកបង្ហាត់បង្រៀន រួមទាំង​ជា​ថ្នាក់ដឹកនាំ​សមាគម​សង្រ្គោះ ក្រុម​យុវនារី  អង្គការ​បឋមសិក្សា​ក្នុង​មូលដ្ឋាន​ ហើយនិង​ផ្តល់​ពរជ័យ​ជាច្រើនទៀតផងដែរ » ។  

 

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​និង​ក្រុម​អ្នកប្រឹក្សា​សម្រាប់​អង្គការ​ប្រចាំ​តំបន់ សូម​ចុចនៅ ទីនេះ ។