កាលបរិច្ឆេទ​ពិធី​សម្ភោធ និង​ពិធី​ឧទ្ទិស​ឆ្លង​ចេញផ្សាយ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ នៅទីក្រុង ​បាងកក ប្រទេស​ថៃ

អែលឌើរ រ៉ូណល អេ រ៉ាសបាន នឹងធ្វើការ​​ឧទ្ទិស​ឆ្លង​ដល់ព្រះវិហារ​បរិសុទ្ធ​នេះ

គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ចេញផ្សាយពី​​កាលបរិច្ឆេទ​ពិធី​សម្ភោធ និង​ពិធី​ឧទ្ទិស​ឆ្លង​សម្រាប់ ព្រះវិហារ​បរិសុទ្ធ នៅទីក្រុង​​បាងកក ប្រទេស​ថៃ

កាលបរិច្ឆេទពិធីសម្ភោធ និងពិធីឧទ្ទិសឆ្លងចេញផ្សាយសម្រាប់ព្រះវិហារបរិសុទ្ធ នៅទីក្រុង បាងកក ប្រទេសថៃ
កាលបរិច្ឆេទពិធីសម្ភោធ និងពិធីឧទ្ទិសឆ្លងចេញផ្សាយសម្រាប់ព្រះវិហារបរិសុទ្ធ នៅទីក្រុង បាងកក ប្រទេសថៃ
កាលបរិច្ឆេទពិធីសម្ភោធ និងពិធីឧទ្ទិសឆ្លងចេញផ្សាយសម្រាប់ព្រះវិហារបរិសុទ្ធ នៅទីក្រុង បាងកក ប្រទេសថៃ

ពិធី​សម្ពោធ​ជា​សាធារណៈ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ សុក្រ ទី ១ ខែ កញ្ញា ហើយ​បន្ដ​រហូត​ដល់​ថ្ងៃ សៅរ៍ ទី ១៦ ខែ កញ្ញា លើកលែង​តែ​ថ្ងៃ​អាទិត្យ ។ ព្រះវិហារ​បរិសុទ្ធ នៅ​ទីក្រុង ​បាងកក ប្រទេស​ថៃ នឹង​ត្រូវ​ឧទ្ទិស​ឆ្លង​នៅ​ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ដែល​មាន​សម័យ​ប្រជុំ​ពីរ នៅ​ម៉ោង ១០ ព្រឹក និង ១:៣០ រសៀល ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នឹង​ធ្វើជា​អធិបតី​នៅក្នុង​ការឧទ្ទិស​ឆ្លង​នេះ ។

 

នៅមុន​ពិធី​សម្ពោធ​ជា​សាធារណៈ​នេះ យើង​នឹង​មាន​ថ្ងៃ​សម្រាប់អ្នក​​សារព័ត៌មាន ​នៅ​ថ្ងៃ ចន្ទ ទី ២៨ ខែ សីហា ។ ភ្ញៀវ​ដែល​បាន​អញ្ជើញ​ ​នឹង​ដើរ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ ទីក្រុង​បាងកក ប្រទេស​ថៃ ​ពី​ថ្ងៃ អង្គារ ទី ២៩ ខែ សីហា ដល់​ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ សីហា ។

 

សម័យ​ប្រជុំ​ឧទ្ទិស​ឆ្លង​ទាំងពីរ​នឹង​ត្រូវ​ចាក់ផ្សាយ​ទៅកាន់​អង្គភាព​ទាំងអស់​នៅក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ នៅទីក្រុង​បាងកក​ ប្រទេសថៃ ។ ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទាក់ទង​ទៅនឹង​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​ស្រុក អំឡុងពេល​ព្រឹត្តិការណ៍​ឈាន​ចូល​មក​ដល់ ។

 

អតីត​ប្រធាន​សាសនាចក្រ ថូម៉ាស អេស ម៉នសុន បាន​ប្រកាស​ជាលើក​ដំបូង​អំពី​ព្រះវិហារ​បរិសុទ្ធ នៅទីក្រុង ​បាងកក ប្រទេស ថៃ នៅ​ខែ មេសា ឆ្នាំ ២០១៥ ។ ការសាងសង់​បាន​ចាប់ផ្ដើម​នៅ​ខែ មករា ឆ្នាំ ២០១៩ ជាមួយ​នឹង ពិធីបើក​ការដ្ឋាន​សាងសង់

 

អ្នកផ្សព្វផ្សាយ​សាសនា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដំបូង​គេ​បាន​មកដល់​ប្រទេស​ថៃ​នៅ​ឆ្នាំ ១៨៥៤ ប៉ុន្ដែ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​មិន​បាន​ចាប់ផ្ដើម​ពិតប្រាកដ​ទេ​រហូតដល់​ទសវត្សរ៍​ឆ្នាំ ១៩៦០ ។ សាលាប្រជុំ​ដំបូង​គេ​ត្រូវបាន​ឧទ្ទិស​ឆ្លង​នៅ​ឆ្នាំ ១៩៧៤ ។ សព្វថ្ងៃ​នេះ ប្រទេស​ថៃ គឺជា​ជម្រក​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាង ២៣,០០០ នាក់ នៅក្នុង​ក្រុមជំនុំ​ប្រហែល​ជា ៤០ ។ ព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​នៅក្នុង​ប្រទេស ។

 

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចាត់ទុក​ព្រះវិហារ​បរិសុទ្ធ​ថាជា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​ជា​ទីកន្លែង​ដ៏ពិសិដ្ឋ​បំផុត​សម្រាប់​ថ្វាយ​បង្គំ​នៅលើ​ផែនដី​នេះ ។ ព្រះវិហារ​បរិសុទ្ធ​ខុសពី​សាលាប្រជុំ​របស់​សាសនាចក្រ ( រោងជំនុំ ) ។ មនុស្ស​ទាំងអស់​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ និង​សកម្មភាព​ក្នុង​សប្ដាហ៍​ផ្សេងទៀត​នៅឯ​សាលាប្រជុំ​ក្នុង​មូលដ្ឋាន​ទាំងឡាយ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សមាជិក​ដ៏ស្មោះត្រង់​ទាំងឡាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ចូលរួម​ក្នុង​ពិធីការ​ខាង​សាសនា​ដ៏ពិសិដ្ឋ ដែល​បង្រួប​បង្រួម​ក្រុមគ្រួសារ​ជារៀង​រហូត លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រស់នៅ​ក្នុង​ជីវិត​មួយ​ប្រកប​ដោយ​គុណធម៌ និង​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។  សមាជិក​ធ្វើ​ពិធីការ​ទាំងនេះ​សម្រាប់​ខ្លួនគេ និង​ជំនួស​ឲ្យ​បុព្វការីជន​ដែល​បាន​ចែកឋាន​ទៅ ដែល​មិន​អាច​ចូលរួម​បាន​កាល​នៅរស់ ។