សម័យ​ប្រជុំ​ថ្នាក់​ដឹកនាំ​ផ្នែក​ពង្ស​ប្រវត្តិ​ឆ្នាំ​២០១៨

family history

សមាជិក​សាសនាចក្រ​មាន​ការ​ទទួល​ខុសត្រូវ​មួយដើម្បី​ប្រមូល​ផ្ដុំ​គ្រួសារ​របស់​ពួកគេ​ទាំង​ផ្នែក​សងខាង​នៃ​វាំង​នន។ សេវាកម្ម​ពង្ស​ប្រវត្តិ​បើក​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​ពុំ​គិត​ពី​វ័យ និង​ទីតាំងឡើយ។

ពួក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ក្រុម​គ្រួសារ និង​បុគ្គល​ម្នាក់ៗ ដើម្បី​ជួយ​ពួកគេ​រក​ឃើញ ប្រមូល ហើយ​ភ្ជាប់​ទៅ​នឹង​បុព្វការី​ជន​របស់​ពួកគេ។

កុមារ​គឺជា​ពួក​អ្នក​បរិច្ចាគ​ដ៏​សំខាន់​ចំពោះ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ។ ពង្ស​ប្រវត្តិ​ផ្ដល់ឱកាស​ឲ្យ​កុមារ​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ប្រែ​ចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ។

ការ​ភ្ជាប់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ទៅ​នឹង​បុព្វការីជន​របស់​ពួកគេ​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា។ ពួក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​អាច​ផ្ដល់​នូវ​បរិយាកាស​នៃ​សេចក្ដី​ស្រឡាញ់​មួយ​សម្រាប់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី...ស្រដៀង​នឹង​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរ។

ដោយ​ចំនួន​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​ការ​កើន​ឡើង និង​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​បានធ្វើ​ឲ្យ​ជំនាន់​នេះ​ជា​គ្រា​ដ៏​មាន​ពរ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​ប្រឡូក​នៅ​ក្នុង​ការ​បម្រើ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ។