ព័ត៌មាន និង​សេចក្ដី​ប្រកាស​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០២០

ព័ត៌មាន និងសេចក្ដីប្រកាសក្នុងសន្និសីទទូទៅខែមេសា ឆ្នាំ ២០២០

ការប្រកាស​ដល់​ពិភពលោក​អំពី​ខួប​លើក​ទី​ពីររយ​ឆ្នាំ

នៅ​ថ្ងៃអាទិត្យ ទី ៥ ខែ​មេសា ឆ្នាំ ២០២០ អំឡុង​សម័យប្រជុំ​ពេល​ព្រឹក​នៃ​សន្និសីទ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី ១៩០ ប្រធាន រ័សុល អិម ណិលសុន បាន​បង្ហាញ​ការ​ប្រកាស​មួយ​នៅ​ក្នុង​ការ​គោរព​ខួប​លើក​ទី ២០០ ឆ្នាំ​នៃ​ការ​និមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ។ ចំណងជើង « ការ​ស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ការ​ប្រកាស​ដល់​ពិភពលោក​ខួប​លើក​ទី​ពីររយ​ឆ្នាំ » ឯកសារ​នេះ​មាន​ចែង​អំពី​សារសំខាន់​នៃ​ជំនឿ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សូម​ចុច ត្រង់​នេះ ដើម្បី​អាន​អត្ថបទ​ពេញលេញ ។  

 

ជំនុំ​មុតមាំ​ជាមួយ​នឹង​សម្រែក​ហូសាណា

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ​ក៏​មាន​រួមបញ្ចូល​នូវ​ជំនុំ​មុតមាំ​នៅ​ទូទាំង​ពិភពលោក​ដោយ​សម្រែក​ហូសាណា ។ សម្រែក​ហូសាណា គឺ​ជា​របៀប​មួយ​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ថ្វាយ​ការ​គោរព និង​ការសរសើរ​ដល់​ព្រះ​ជា​ព្រះបិតា និង​ពី​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សម្រែក​នេះ គឺជា​និមិត្តរូប​មួយ​អំពី​របៀប​ដែល​ហ្វូង​មនុស្ស​មាន​ប្រតិកម្ម​ចំពោះ​ព្រះយេស៊ូវ អំឡុង​ពេល​ទ្រង់​យាង​ចូល​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ​ក្នុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ទ្រង់ ។ សូម​ចុច ត្រង់នេះ ដើម្បី​អាន​បន្ថែម ។

 

ការ​ប្រកាស​អំពី​ព្រះវិហារបរិសុទ្ធ​ថ្មី

នៅ​ក្នុង​សុន្ទរកថា​បញ្ចប់​របស់​លោក​នា​ថ្ងៃ​អាទិត្យ​ពេល​រសៀល ប្រធាន ណិលសុន បាន​ប្រកាស​អំពី​ផែនការ​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​ចំនួន​ប្រាំបី​ថ្មី​ទៀត​នៅទូទាំង​ពិភពលោក រួមមាន ទីក្រុង​ឌូបៃ នៃ​ដែន​សហរដ្ឋ​អារ៉ាប់ ។ នេះ​នឹង​ជា​ព្រះវិហារបរិសុទ្ធ​ទីមួយ​របស់​សាសនាចក្រ​នៅ​ក្នុង​មជ្ឈឹមបូព៌ា ។

និមិត្តរូប​ថ្មី​របស់​សាសនាចក្រ

សាសនា​ចក្រ​មាន​និមិត្តរូប​ថ្មី​មួយ​ដើម្បី​សម្គាល់​អំពី​សេចក្ដីជំនឿ ។ ប្រធាន ណិលសុន បាន​ប្រកាស​អំពី​វា ហើយ​បាន​ពន្យល់​អំពី​សារៈសំខាន់​របស់​វា​កាល​ពី​ថ្ងៃ​សៅរ៍​ពេល​ល្ងាច​ថា « [ និមិត្តរូប ] បង្ហាញ​អំពី​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្មរស់ ដែល​បាន​រស់ឡើងវិញ កំពុង​ឈោង​ព្រះហស្ដ​ក្រសោប​អស់​អ្នកដែលមករក​ទ្រង់… និមិត្តរូប​នេះ​គួរ​តែ​មាន​អារម្មណ៍​ស្រដៀងគ្នា​ទៅនឹង​អ្វីៗជាច្រើន នៅពេល​អ្នក​បាន​ស្គាល់​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​ដែល​មាន​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ដែល​បាន​រស់ឡើងវិញ មក​ជា​យូរ​នោះ ។  សូម​ចុច ត្រង់​នេះ ដើម្បី​រៀន​បន្ថែម ។ 

ការអំពាវនាវ​សម្រាប់​ថ្ងៃសុក្រល្អ​ធ្វើការ​តមអាហារ​ទូល​សូម​ភាព​ធូរស្បើយ​ពី​ជំងឺ​កូវីត-១៩

នៅ​ថ្ងៃ​សៅរ៍ ទី ៤ ខែ​មេសា ឆ្នាំ ២០២០ ប្រធាន ណិលសុន​បាន​អំពាវនាវ​មនុស្ស​គ្រប់រូប​នៅ​ទូទាំង​ពិភពលោក​ឲ្យ​តមអាហារ​ម្ដងទៀត​សូម​ភាព​ធូរស្បើយ​ពី​ជំងឺ​កូវីត -១៩ ។ ការ​តមអាហារ​ជា​សាកល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ​ល្អ ទី ១០ ខែ​មេសា ឆ្នាំ ២០២០ ។ 

 

ព្យាការី​បាន​មាន​ប្រសាសន៍​ថា « ចូរយើង​រួបរួម​គ្នា​ទូលអង្វរ​សូម​ការ​ព្យាបាល​នៅ​ទូទាំង​ពិភពលោក » ។ « ថ្ងៃសុក្របរិសុទ្ធ ជាថ្ងៃល្អឥតខ្ចោះ ដើម្បី​ឲ្យ​ព្រះវរបិតាសួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់​ស្ដាប់​ឮ យើង ! … ចូរ​យើង​ទូល​អង្វរ​ប្រកប​ដោយ​ការ​អធិស្ឋាន … ថា​ការរាតត្បាត​នៅ​បច្ចុប្បន្ននេះ អាច​ត្រូវ​បាន​គ្រប់គ្រង ពេទ្យ​មើល​ថែ​ត្រូវ​បាន​ការពារ សេដ្ឋកិច្ច​ត្រូវបាន​ពង្រឹង ហើយ​ជីវិត​ត្រឡប់មក​មាន​លក្ខណៈ​ធម្មតា​វិញ » ។