ប្រធាន ណិលសុន នៅ​សន្និសីទ​ទូទៅ​ខែ​តុលា ៖ សូម​ឲ្យ​ព្រះ​ឈ្នះ ឱបក្រសោប​អនាគត រស់​នៅ​ក្នុង ‹ ស្ថានភាព​ធម្មតា​ជា​ថ្មី › 

Chủ Tịch Nelson Ngỏ Lời tại Đại Hội Trung Ương tháng Mười:  Hãy Để cho Thượng Đế Ngự Trị, Đón Nhận Tương Lai, Sống trong ‘một Tình Trạng Bình Thường Mới’

ការឆ្ពោះទៅមុខ ការឳបក្រសោបអនាគតដោយសេចក្តីជំនឿ ការមើលឃើញគ្រាច្របូកច្របល់ជាឪកាសដើម្បីលូតលាស់ខាងវិញ្ញានិងការជ្រើសរើសដើម្បីអនុញ្ញាតឲ្យព្រះឈ្នះក្នុងជីវិតរបស់យើង ។ ទាំងនោះគឺជាសារសំខាន់ៗមួយចំនួនដែលបានចែកចាយដោយប្រធាន រ័សុល អិម ណិលសុន អំឡុងសនិ្នសីទពាក់កណ្តាលឆ្នាំលើកទី១៩០នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

ខណៈពេលដែលប្រធានណិលសុនបានសម្តែងនូវសេចក្តីរីករាយចំពោះឱកាសនិងសមត្ថភាពក្នុងការប្រមូលផ្តុំតាមអ៊ិនធើណិតសម្រាប់សន្និសីទ លោកក៏បានបង្ហាញនូវទុក្ខក្រៀមក្រំចំពោះអស់អ្នកណាដែលបានទទួលរងគ្រោះដោយសារតែការបន្តរាតត្បាតនៃកូវីដ-១៩ គ្រោះមហន្តរាយធម្មជាតិ និងភាពលំបាកលំបិនផ្សេងៗទៀត ។

លោកបានមានប្រសាសន៍ថា « ទោះជាមានអ្វីកើតឡើងក្ដី ក៏ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទនៅតែស្រឡាញ់យើងដដែល ! ទ្រង់ខ្វល់ពីពួកយើង » ។ « ទ្រង់និងពួកទេវតាដ៏បរិសុទ្ធរបស់ទ្រង់កំពុងទតមើលមកលើយើង » ។

ប្រធាន ណិលសុន បានបន្ថែមទៀតថា បើទោះបីជាមានភាពចលាចលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះក្តី ក៏យើងអាចសម្លឹងទៅអនាគតដោយអំណរនៅពេលយើងងាកទៅរកព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។

« ចូរយើងកុំចំណាយពេលឥតប្រយោជន៍នៅ ក្នុងការចងចាំពីអតីតកាលឡើយ ។ ការប្រមូលផ្តុំនៃវង្សអ៊ីស្រាអែលកំពុងតែរំកិលឆ្ពោះទៅមុខ ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដឹកនាំកិច្ចការនៃសាសនាចក្ររបស់ទ្រង់ ហើយ នឹង សម្រេចនូវគោលដៅដ៏ទេវភាពនៃកិច្ចការទ្រង់ » ។

ប្រធាន ណិលសុន នៅសន្និសីទទូទៅខែតុលា ៖ សូមឲ្យព្រះឈ្នះ ឱបក្រសោបអនាគត រស់នៅក្នុង ‹ ស្ថានភាពធម្មតាជាថ្មី ›

Throughout this #GeneralConference I have pictured you in my mind listening to conference. I have asked the Lord to help me understand what you are feeling, worrying about, or trying to resolve. I feel that despite the world’s commotion, the Lord would have us “look forward [to the future] with joyful anticipation” (Joseph Smith, “History of the Church,” 4:609–10). Let us not spin our wheels in the memories of yesterday. The gathering of Israel moves forward. The Lord Jesus C...

Russell M. Nelson on Sunday

តើអ្នកមានឆន្ទៈទុកឲ្យព្រះឈ្នះក្នុងជីវិតរបស់អ្នកទេ ?


អំឡុងពេលសម័យប្រជុំព្រឹកថ្ងៃអាទិត្យនៃសន្និសីទ ប្រធាន ណិលសុន បានបង្រៀនអំពីការប្រមូលផ្តុំនៃវង្សអ៊ីស្រាអែល និងរបៀបដែលទាក់ទងនឹងការមានឆន្ទៈដើម្បីឲ្យព្រះក្លាយជាឥទ្ធិពលដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់យើង ។

លោកបានមានប្រសាសន៍ថា « មធ្យោបាយតែមួយគត់ដើម្បីរស់រានខាងព្រលឹងវិញ្ញាណនោះគឺជាការប្តេជ្ញាចិត្តដើម្បីឲ្យព្រះឈ្នះក្នុងជីវិតរបស់យើង ដើម្បីរៀនស្តាប់សម្លេងរបស់ទ្រង់ និងដើម្បីប្រើកម្លាំងរបស់យើងដើម្បីជួយប្រមូលផ្តុំវង្សអ៊ីស្រាអែល » ។

អំឡុងការថ្លែងសន្ទរកថា ប្រធាន ណិលសុន បានមានប្រសាសន៍ម្តងទៀតថា ព្រះស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់ ហើយបានបញ្ជាក់ថា ការប្រកាន់ពូជសាសន៍មិនត្រូវបណ្តោយឲ្យកើតមាននៅក្នុង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ។

« ខ្ញុំសូមបញ្ជាក់ដល់បងប្អូនថា ជំហររបស់បងប្អូនចំពោះព្រះភ័ក្រ្តព្រះគឺមិនត្រូវបានកំណត់ដោយពណ៌សម្បុររបស់បងប្អូននោះឡើយ ។ ការសព្វព្រះទ័យ ឬមិនសព្វព្រះទ័យជាមួយព្រះគឺអាស្រ័យទៅលើការលះបង់របស់បងប្អូនចំពោះព្រះ និងបទបញ្ញត្តិរបស់ទ្រង់ ហើយមិនមែនដោយពណ៌សម្បុររបស់បងប្អូននោះឡើយ » ។

ខណៈដែលប្រធាន ណិលសុន បានបង្រៀនពួកបរិសុទ្ធឲ្យមើលឃើញខ្លួនឯងកំពុងតែចូលរួមក្នុងប្រមូលផ្តុំបុត្រាបុត្រីទ្រង់ដែលកំពុងតែកើតឡើងក្នុងពេលនេះ លោកបានចេញនូវសេចក្តីអញ្ជើញដ៏ព្យាករថា ៖

« នៅពេលបងប្អូនសិក្សាព្រះគម្ពីរអំឡុងពេលប្រាំមួយខែបន្ទាប់នេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យធ្វើបញ្ជីមួយនូវអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានសន្យាថាទ្រង់នឹងធ្វើសម្រាប់វង្សអ៊ីស្រាអែលនៃសេចក្តីសញ្ញា ។ ពិចារណាការសន្យាទាំងនោះ ។ ជជែកអំពីពួកវាជាមួយគ្រួសារនិងមិត្តភក្តិរបស់អ្នក ។ បន្ទាប់មក សូមរស់នៅនិងតាមមើលនូវការសន្យាទាំងនេះត្រូវបានបំពេញនៅក្នុងជីវិតរបស់អ្នក » ។

ឱបក្រសោបអនាគតដោយសេចក្តីជំនឿ


ក្នុងការនិយាយនៅក្នុងសម័យប្រជុំរបស់ស្ត្រីទៅកាន់ស្រ្តីនិងស្រ្តីវ័យក្មេងអាយុ១១ឆ្នាំឡើងទៅ ប្រធាន ណិលសុន បានសម្តែងក្តីស្រឡាញ់និងការដឹងគុណចំពោះអ្វីទាំងអស់ដែលពួកគេបានធ្វើដើម្បីក្លាយជាវីរបុរសប្រចាំថ្ងៃក្នុងស្ថានភាពលំបាកទាំងនេះ ។ លោកក៏បានរំឮកពួកគេផងដែរអំពីសេចក្តីសន្យារបស់ព្រះអម្ចាស់ថា « ប៉ុន្តែបើសិនជាអ្នករាល់គ្នា បានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ » (គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣០) ហើយបានជម្រុញឲ្យយើងទាំងអស់គ្នាចាប់ផ្តើមប្រុងប្រៀបខាងសាច់ឈាម ខាងវិញ្ញាណ និងខាងស្មារតីឲ្យបានកាន់តែប្រសើរឡើង ។

លោកបានចែកចាយនូវគោលការណ៍ចំនួនបីដើម្បីពិចារណា ៖

  1. បង្កើតទីកន្លែងសន្តិសុខទាំងឡាយ
  2. រៀបចំគំនិតរបស់បងប្អូនឲ្យស្មោះត្រង់ចំពោះព្រះ
  3. កុំបញ្ឈប់ការត្រៀមខ្លួនឡើយ

ប្រធាន ណិលសុន បានបង្រៀនថា « សុវត្ថិភាពដ៏ខ្ពស់បំផុតរបស់យើងកើតមានមកបាន នៅពេលយើងនឹមខ្លួនយើងទៅនឹងព្រះវបិតាសួគ៌និងព្រះយេស៊ូវគ្រីស្ទ ! ជីវិត ដោយគ្មាន ព្រះគឺជាជីវិតដែលមានពេញដោយភាពភ័យខ្លាច ។ ជីវិត ដែលមាន ព្រះគឺជាជីវិតដែលមានពេញដោយភាពសុខសាន្ដ ។

ប្រធាន ណិលសុន នៅសន្និសីទទូទៅខែតុលា ៖ សូមឲ្យព្រះឈ្នះ ឱបក្រសោបអនាគត រស់នៅក្នុង ‹ ស្ថានភាពធម្មតាជាថ្មី ›

Sisters, you have been on my mind so often during these past few months. You are more than eight million strong. You have not only the numbers but the spiritual power to change the world. I have watched you doing just that during this pandemic. Some of you may wonder, “How are we to deal with both the somber prophecies and the glorious pronouncements about our day?” The Lord told us how with simple but stunning reassurance: “If ye are prepared ye shall not fear” (Doctrine and Covenants 38:30). Our ultimate security comes as we yoke ourselves to Heavenly Father and Jesus Christ! Life without God is a life filled with fear. Life with God is a life filled with peace. #GeneralConference

'Life with God Is a Life Filled with Peace' Russell M. Nelson

រស់នៅក្នុង ‹ ស្ថានភាពធម្មតាជាថ្មី ›


នៅក្នុងសន្ទរកថាបញ្ចប់របស់លោកនារសៀលថ្ងៃអាទិត្យ ប្រធាន ណិលសុន បានទទួលស្គាល់ក្នុងពិភពលោកសព្វថ្ងៃនេះ យើងច្រើនតែឮពាក្យថា « ស្ថានភាពធម្មតាជាថ្មី » ។ ប៉ុន្តែលោកបានអញ្ជើញកូនសិស្សនៃព្រះយេស៊ូវគ្រីស្ទឲ្យឳបក្រសោប « ស្ថានភាពធម្មតាជាថ្មី » ដែលរួមបញ្ចូលទាំង ការបង្វែរដួងចិត្តទៅព្រះ ការប្រែចិត្តរាល់ថ្ងៃ ធ្វើការងារបម្រើនិងការបម្រើដល់អ្នកដទៃ ការរក្សានូវទស្សនៈវិស័យអស់កល្បនិងការរស់នៅថ្ងៃនីមួយៗដើម្បីត្រៀមខ្លួនឲ្យបានកាន់តែប្រសើរដើម្បីជួបព្រះ ។

ប្រធាន ណិលសុន បានប្រកាសផែនការដើម្បីសាងសង់ព្រះវិហារបរិសុទ្ធថ្មីចំនួនប្រាំមួយទៀតពីមុនបញ្ចប់សន្និសីទជាមួយនឹងការប្រសិទ្ធិពរនៃភាពសុខសាន្តនេះ ៖

« ខ្ញុំសូមប្រទានពរឲ្យបងប្អូនត្រូវបានពេញទៅដោយសេចក្ដីសុខសាន្ដនៃ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ សេចក្ដីសុខសាន្តរបស់ទ្រង់ គឺមានហួសពីការយល់ដឹងនៃជីវិតរមែងស្លាប់ទាំងអស់ ។ ខ្ញុំសូមប្រទានពរដល់បងប្អូនឲ្យមានបំណងប្រាថ្នា និងសមត្ថភាពកាន់តែខ្លាំងដើម្បីគោរពតាមព្រះបញ្ញត្តិនៃព្រះ ។ លោកបានបន្តថា « ខ្ញុំសូមសន្យាថា នៅពេលបងប្អូនធ្វើដូច្នោះ នោះបងប្អូននឹងត្រូវបានចាក់ស្រោចដោយពរជ័យទាំងឡាយ រួមទាំងការមានភាពក្លាហានកាន់តែខ្លាំង និងចម្រើនវិវរណៈផ្ទាល់ខ្លួន មានក្ដីសុខុដុមកាន់តែផ្អែមល្ហែមនៅក្នុងគេហដ្ឋាន និងមានអំណរ នៅកណ្ដាលនៃភាព មិនប្រាកដប្រជា » ។