Asia Area Leader Message

ការស្តារឡើងវិញ​កំពុង​តែ​

អែលឌើ ទីង សុង ចាង
អែលឌើ ទីង សុង ចាង នៃពួកចិតសិបនាក់

សាវក ពេត្រុស បានព្យាករថា « ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បី​ឲ្យ​បាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់ ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានព្រះបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក » ។ ១ យើងដឹងថា « ពេលលំហើយ » នឹងមកដល់នៅថ្ងៃចុងក្រោយ ហើយ « គ្រាតាំងរបស់ទាំងអស់ឡើងវិញ » គឺសំដៅទៅលើ​ការស្តារឡើងវិញនៃដំណឹងល្អ ។

 

ការស្តារឡើងវិញនៃដំណឹងល្អគឺជាការស្ថាបនាឡើងវិញនូវរាល់ការបង្រៀនដ៏ពិត និងសិទ្ធិអំណាចទាំងឡាយរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះបានចាប់ផ្តើមឡើងនៅឆ្នាំ ១៨២០ជាមួយនិងការ​និមិត្តដំបូង នៅពេលដែលព្រះជាព្រះវបិតា និងព្រះយេស៊ូវគ្រីស្ទបានយាងមកជួប យ៉ូសែប ស្មីធ ។ តាំងពីនោះមក ហើយតាមរយៈការយាងមកជួបជាទៀងទាត់របស់ទេវតាសួគ៌ា ដំណឹងល្អត្រូវបានស្តារឡើងវិញ ដែល​អនុញ្ញាតឲ្យពួកយើងមានពរជ័យដ៏អស្ចារ្យ ។ អ្វីទាំងនេះបានមកតាមរយៈពិធីបរិសុទ្ធដ៏ទេវភាពនៃព្រះវិហារបរិសុទ្ធ ដែល​មានសម្រាប់ពួកបរិសុទ្ធស្មោះត្រង់ទាំងអស់ តាមរយៈ​ព្រះគម្ពីរមរមន ជាទីបន្ទាល់មួយទៀតអំពី​ព្រះយេសូវគ្រីស្ទ និង វិវរណៈដ៏ទេវភាពទាំងឡាយដែលបានបើកសម្តែងនៅក្នុងព្រះគម្ពីរ គោលទ្ធិ និង សេចក្តីសញ្ញា ព្រមទាំង មុក្តាដ៏មានតម្លៃមហិមា ។ល។

 

ឆ្នាំនេះជាខួបលើកទី ២០០ ឆ្នាំ​នៃការស្តារឡើងវិញ ។ ជាមួយនិងព្រឹត្តិការណ៍ដ៏ពិសេសនេះ ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យជ្រមុជខ្លួនទៅក្នុងពន្លឺដ៏អស្ចារ្យ​នៃ​ការស្តារឡើងវិញ ហើយ​ដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ។ លោក​បានមានប្រសាសន៍មកកាន់យើងថា « អ្នកអាចចាប់ផ្តើមការរៀបចំរបស់អ្នកដោយការអានប្រវត្តិ 

យ៉ូសែប ស្មីធ អំពីការ​និមិត្តដំបូងជា​ថ្មី​ម្តងទៀត ដូចដែលបានកត់ត្រានៅក្នុង​មុក្តាដ៏មានតម្លៃមហិមា…រួចពិចារណាសំណួរសំខាន់ៗដូចជា ‹ តើជីវិតរបស់ខ្ញុំនឹងខុសគ្នាដូចម្តេច ប្រសិនបើចំណេះដឹងដែលបានមកពីព្រះគម្ពីរមរមនត្រូវបានដកចេញភ្លាមៗនោះ ? › ឬ ‹ តើព្រឹត្តិការណ៍ទាំងឡាយដែលបានកើតឡើងបន្ទាប់ពីការ​និមិត្តដំបូងបានធ្វើឲ្យមានភាពខុសគ្នាយ៉ាងដូម្តេចខ្លះចំពោះខ្ញុំ និងមនុស្សជាទីស្រឡាញ់របស់ខ្ញុំ? › »២

 

ខ្ញុំពិតជាមានអំណរដ៏អស្ចារ្យចំពោះការស្តារឡើងវិញ ។ ដោយការរក្សានូវបទបញ្ញត្តិទាំងឡាយនិងដើរតាមផ្លូវនៃសេចក្តីសញ្ញា វាបាននាំមកដល់ខ្ញុំ និងគ្រួសារខ្ញុំ នូវពរជ័យដ៏ច្រើនសន្ធឹកសន្ធាប់ ។ យើងដឹងថា យើងគឺជាបុត្រាបុត្រីនៃព្រះវបិតាសួគ៌ ។ យើងអាចប្រឈមចំពោះគ្រប់កាលៈទេសៈដោយសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់​នៅក្នុងពិភពលោកនេះ សូម្បីតែនៅក្នុងពេលខូចចិត្ត និងក្នុងភាពអស់សង្ឃឹមក្តី ។ តាមរយៈការធ្វើពិធីបរិសុទ្ធជំនួសដ៏ពិសិដ្ឋទាំងឡាយនៅព្រះវិហារបរិសុទ្ធ យើងអាចផ្តល់នូវពរជ័យដ៏អស់កល្បសម្រាប់ជីដូនជីតារបស់យើង ។ ក្រុមគ្រួសារអាចបន្តនៅជាមួយគ្នាសម្រាប់ភាពអស់កល្បជានិច្ចនៅពិភពលោកនាពេលអនាគត ដោយសារផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវបិតាសួគ៌និង

ដង្វាយធួននៃបុត្រាសំណប់របស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។

ការស្តារឡើងវិញកំពុងតែ

ខណៈពេលដែលការស្តារឡើងវិញបានចាប់ផ្តើមកាលពី ២០០ ឆ្នាំមុនមក វានៅតែបន្ត ។ « យើងកំពុងតែរស់នៅក្នុងនោះឥឡូវនេះ ។ វារួមបញ្ចូលនូវ ‹ ការណ៍ទាំងអស់ដែលព្រះបាន

សម្តែង និងការណ៍ទាំងអស់ដែលទ្រង់បើកសម្តែងនាបច្ចុប្បន្ននេះ › ហើយនិង ‹ ការណ៍ដ៏ធំ ហើយសំខាន់ជាច្រើន › ដែល ‹ ទ្រង់មិនទាន់សម្តែងនៅឡើយ › » ។ ៣ ការស្តារឡើងវិញបានចាប់ផ្តើមជាមួយនិងព្យាការី យ៉ូសែប ស្មីធ ហើយបន្តរហូតមកដល់សព្វថ្ងៃ តាមរយៈកិច្ចការនៃពួកព្យាការីដែលនៅរស់របស់ព្រះអម្ចាស់ ។ ជាផ្នែកមួយនៃវិវរណៈថ្ងៃចុងក្រោយ 

ថ្មីៗនេះ គណៈប្រធានទីមួយបានជំរុញយើងឲ្យធ្វើនូវកិច្ចការមួយចំនួន ។ កិច្ចការទាំងនេះរួមមាន ដើម្បីស្រឡាញ់ព្រះឲ្យអស់ពីដួងចិត្ត ស្រឡាញ់អ្នកជិតខាងឲ្យដូចខ្លួនឯង មានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយក្រសោបឲ្យជាប់នូវអំណោយទាននៃដង្វាយធួនដ៏គ្មានកំណត់របស់ទ្រង់ ប្រែចិត្តរាល់ថ្ងៃ ទទួលទានសាក្រាម៉ង់សម្រាប់ពរជ័យនានានៃព្រះវិញ្ញាណបរិសុទ្ធឲ្យ

ទៀងទាត់ និងពង្រឹងការផ្តោតលើផ្ទះនិងការរៀនដំណឹងល្អដែលគាំទ្រដោយសាសនាចក្រ ។

អែលឌើ អិមរ័សុល បាឡឺដ បានមានប្រសាសន៍ថា « នៅពេលយើងឮការប្រឹក្សានៃព្រះអម្ចាស់ដែលបានបញ្ជាក់តាមរយៈពាក្យសម្តីនៃប្រធានសាសនាចក្រ ការឆ្លើយតបរបស់យើងគួរតែវិជ្ជមាននិងបន្ទាន់ ។ ប្រវត្តិសាស្រ្តបានបង្ហាញថា នៅពេលយើងធ្វើតាមការប្រឹក្សាដែល​ព្យាការីបានព្យាករ នោះក្តីសុខ សុវត្ថិភាព ក្តីសុខសាន្ត ការរីកចម្រើន និងសុភមង្គលកើតមានឡើង »4 ដូចនៅក្នុងសុបិន្តរបស់លីហៃអំពីដើមឈើជីវិត យើងអាចរស់នៅតាមគ្រប់បន្ទូលនៃព្រះ ដូចមនុស្សទាំងហ្វូងៗដែលប្រជ្រៀតទៅមុខ « ដោយកាន់ដំបងដែកយ៉ាងខ្ជាប់ជានិច្ច រហូតដល់ពួកគេបានមកដល់ ហើយដួលចុះ ហើយបរិភោគផ្លែឈើនោះទៅ ។ »5 ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយសាសនាចក្រនេះគឺជាសាសនាចក្ររបស់ទ្រង់ ។ ហើយ​ជាមួយនិងវិវរណៈដែលកំពុងបន្តតាមរយៈព្យាការីនៅរស់ ការស្តារឡើងវិញនៃដំណឹងល្អបន្តមានរហូតមកដល់សព្វថ្ងៃ ។■

 

______________________________________

សេចក្តីយោង ៖

1. កិច្ចការ ៣៖១៩-២១ Acts 3:19-21. 

2. ប្រធាន រ័សុល អិម ណិលសុន « Closing Remarks » សន្និសិទទូទៅ ខែតុលា ឆ្នាំ២០១៩ ។ 

3. អែលឌើ ឌៀថើរ អេហ្វ អុជដូហ «​ តើអ្នកកំពុងតែគេងលង់លក់ក្នុងអំឡុងពេលនៃការស្តារឡើងវិញដែរឬទេ ? » Elder Dieter F. Uchtdorf, “Are You Sleeping through the Restoration?” General Conference, April 2014. 

4. អែលឌើ អិម រ័សុល បាឡឺដ « His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ២០០១ ទំព័រ ៦៥ ។ Elder M. Russell Ballard, “His Word Ye Shall Receive,” Ensign, May 2001, 65.

5. សូមមើល នីហ្វៃទី១ ៨:៣០ ។