សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី

ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា 

ចេញពីសេចក្តីស្រឡាញ់ ទ្រង់បានប្រទានដល់មនុស្សនូវពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងឡាយ ។

អែលឌើរ មីង-ហ្សុន គួន
ដោយ អែលឌើរ មីង-ហ្សុន គួន ក្នុងពួកចិតសិបនាក់

ស្របតាមផែនការណ៍នៃសេចក្តីសង្គ្រោះ យើងត្រូវតែទទួលគ្រប់ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងឡាយដែលចាំបាច់សម្រាប់សេចក្តីសង្គ្រោះ និងការលើកតម្កើង ក៏ដូចជាការគោរពតាមសេចក្តីសញ្ញា ដែលអបដំណើរជាមួយនឹងពិធីបរិសុទ្ធ ដែលយើងបានធ្វើជាមួយព្រះ ដើម្បីយើងអាចត្រឡប់ទៅកាន់វត្ថមានរបស់ទ្រង់វិញ ។  ពិធីបរិសុទ្ធទាំងនេះ រួមមាន ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាពមិលគិស្សាដែក (សម្រាប់បុរស) អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។  

 

ពិធីទំាងនេះធ្វើឡើងតាមរយៈ ពិធីបរិសុទ្ធបព្វជិតភាព ដែលយើងអាចទទួលអារម្មណ៍ និងទទួលពរជ័យ ជាមួយនឹងព្រះចេស្តារ១ នៃសចក្តីល្អនៅក្នុងជីវិតរបស់យើង ។  ខ្ញុំបានមានបទពិសោធន៍មួយដ៏ជ្រាលជ្រៅ ខណៈពេលកំពុងបម្រើបេសកកម្មរបស់ខ្ញុំ ។ ថ្ងៃមួយដៃគូខ្ញុំ និងខ្ញុំត្រូវបានស្នើសុំឲ្យផ្តល់ពរជ័យបព្វជិតភាពដល់ម្តាយរបស់សមាជិកម្នាក់ ( ដែលមិនមែនជាសមាជិក ) ។  ខ្ញុំមិនបានស្គាល់គាត់ទាល់តែសោះ ហើយក៏មិនបានដឹងអំពីមូលហេតុពិតប្រាកដ ដែលគាត់ត្រូវការពរជ័យដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក្តី បន្ទាប់ពីការប្រសិទ្ធពរហើយ គាត់បានហូរទឹកភ្នែក ។ ក្នុងនាមជាឧបករណ៍នៅក្នុងព្រះហស្ថនៃព្រះ ខ្ញុំបានដឹងថាវាមិនមែនបណ្តាលមកពីអ្វី ដែលខ្ញុំបាននិយាយនោះទេ ប៉ុន្តែវាគឺជាព្រះចេស្តារ នៃព្រះវិញ្ញាណបរិសុទ្ធ ដែលគាត់បានទទួលបទពិសោធន៍តាមរយៈ ពរជ័យនៃបព្វជិតភាព គឺជាចំណេះដឹងរបស់គាត់ដែលថា ព្រះវរបិតាសួគ៌ យល់អំពីឧបសគ្គដែលគាត់បាន ប្រឈមមុខជាយូរមកហើយ ជាមួយនឹងអារម្មណ៍ដ៏ជ្រាលជ្រៅនៅក្នុងបេះដូងរបស់គាត់ ព្រមជាមួយនឹងការទទួលស្គាល់សេចក្តីស្រឡាញ់ របស់ព្រះវរបិតាសួគ៌សម្រាប់គាត់ ។ 

 

នៅពេលដែលយើងគោរពសេចក្តីសញ្ញា អមជាមួយនឹងពិធីបរិសុទ្ធដែលចាំបាច់ សម្រាប់ សេចក្តីសង្គ្រោះ និងការលើកតម្កើង នោះយើងនឹងទទួលពរជ័យ និង ព្រះចេស្តារបស់ព្រះ ។ ប្រធាន ណិលសុន បានបង្រៀនថា ៖ « យើងក៏បង្កើននូវព្រះចេស្តារនៃព្រះអង្គសង្គ្រោះ នៅក្នុងជីវិតរបស់យើង នៅពេលដែលយើង ធ្វើសេចក្តីសញ្ញាពិសិដ្ឋ ហើយរក្សាសេចក្តីសញ្ញាទាំងនោះដោយច្បាស់លាស់ ។ សេចក្តីសញ្ញារបស់យើងចងភ្ជាប់យើងទៅនឹងទ្រង់ ហើយប្រទានដល់យើងនូវព្រះចេស្ដារបស់ព្រះ » ។ ២


« យើងក៏បង្កើននូវព្រះចេស្តារនៃព្រះអង្គសង្គ្រោះ នៅក្នុងជីវិតរបស់យើង នៅពេលដែលយើង ធ្វើសេចក្តីសញ្ញាពិសិដ្ឋ ហើយរក្សាសេចក្តីសញ្ញាទាំងនោះដោយច្បាស់លាស់ ។ សេចក្តីសញ្ញារបស់យើងចងភ្ជាប់យើងទៅនឹងទ្រង់ ហើយប្រទានដល់យើងនូវព្រះចេស្ដារបស់ព្រះ » ។

​ប្រធាន រ័សុល អិម ណិលសុន

អំណាចនៃសេចក្ដីសញ្ញាជួយយើងឲ្យស្ថិតនៅលើផ្លូវនៃដំណឹងល្អនេះ ។ ប្រធានបេសកកម្ម តៃប៉ិ បច្ចុប្បន្ន ម៉ៃឃល អិល ភីធើរសុន បានបម្រើបេសកកម្មនៅតៃវ៉ាន់ កាលពីពេលលោកនៅក្មេង ។ លោកបានស្គាល់មនុស្សល្អៗជាច្រើននៅទីនោះ ។ 
ទោះជាលោកបានគិតថា វាជាទំនាក់ទំនងល្អជាមួយមនុស្សទាំងនោះក្តី ការរាប់អានមិនអាចសាបសូន្យជាមួយពេលវេលា ឬបញ្ឈប់នៅពេលដែលសមាជិកមិនទទួលសេចក្តីសញ្ញា ព្រមជាមួយនឹងពិធីបរិសុទ្ធដែលចាំបាច់សម្រាប់សេចក្តីសង្គ្រោះ និងការលើកតម្កើងនោះឡើយ ។  ផ្ទុយទៅវិញ ការរាប់អានក្នុងដំណឹងល្អ ត្រូវបន្តរហូតអស់កល្បជានិច្ច ។៣ មុនពេលលោកត្រឡប់មកផ្ទះវិញ អែលឌើរ ភីធើរសិនបានស្គាល់ ក្រុមគ្រួសារ វេង មកពី តៃទុង តាមរយៈការគោះទ្វារ ។ ពួកគេបានទទួលបុណ្យជ្រមុជទឹក បន្ទាប់ពី អែលឌើរ ភីធើរសិន ត្រឡប់ទៅផ្ទះវិញ ។ ៣៦ ឆ្នាំក្រោយមក អែលឌើរ ភីធើរសិន បានត្រឡប់ទៅ បម្រើនៅ តៃវ៉ាន់ វិញហើយបានជួបក្រុមគ្រួសារនេះជាថ្មី  ហើយបានសំណេះសំណាលរឿងចាស់ៗ ។ លោកបានរកឃើញថា ចំណងរវាងលោក និងក្រុមគ្រួសារនោះមិនបានចុះខ្សោយតាមពេលវេលានោះទេ ផ្ទុយទៅវិញវាបានរឹងមាំដោយក្តីអំណរនៃការឃើញគ្នាមានភាពរីកចម្រើន នៅលើផ្លូវនៃសេចក្តីសញ្ញា ។ វាដូចជាក្តីអំណរដែល អាលម៉ាជាកូន និង បុត្រាស្ដេចម៉ូសាយ មានអារម្មណ៍នៅពេលពួកគេបានជួបគ្នាជាថ្មី ។ ៤

 

ពួកអ្នកផ្សព្វផ្សាយ និងសមាជិកគឺដូចគ្នាដើម្បីធ្វើការបម្រើដែលមានប្រសិទ្ធភាព ជាមួយឥទ្ធិពលដ៏អស់កល្ប យើងត្រូវជួយអ្នកដទៃ គោរពសេចក្តីសញ្ញារបស់ពួកគេ និងជួយរៀបចំ ធ្វើសេចក្តីសញ្ញានាពេលអនាគត នៅពេលដែលពួកគេរីកចម្រើននៅលើផ្លូវនៃ សេចក្ដីសញ្ញា ។ នៅពេលយើងបម្រើ សូមគិតរឿងនេះក្នុងគំនិតរបស់យើង៖ តើយើងអាចជួយបុគ្គល ឬក្រុមគ្រួសារដែលយើងបម្រើ ឲ្យទទួលពិធីបរិសុទ្ធដែលពួកគេត្រូវការដោយរបៀបណា? ៥

 

នៅពេលបុគ្គលម្នាក់ៗ រៀបចំទទួល ពិធីបរិសុទ្ធ ព្រមជាមួយនឹងសេចក្តីសញ្ញាមួយ វាបង្ហាញអំពី ការប្តេជ្ញាចិត្ត ក្រោមការផ្លាស់ប្តូរដួងចិត្តដ៏អស្ចារ្យ ក៏ដូចជាការប្តេជ្ញាចិត្ត សម្រាប់ទង្វើពិត ។ នៅពេលយើងប្តេជ្ញាចិត្ត សម្រាតភាពខាងសាច់ឈាមចេញ ដោយយើងពឹងផ្អែកទាំងស្រុង ទៅលើព្រះចេស្តារនៃព្រះ ដើម្បីផ្លាស់ប្តូរ និង ស្ថាបនាលើ លក្ខណៈដ៏ទេវភាព របស់យើង ។ ៦ ការប្តេជ្ញានេះជាដំបូងមកតាមរយៈ អារម្មណ៍នៃព្រះចេស្តារនៃព្រះវិញ្ញាណបរិសុទ្ធ និង ការជឿជាក់ ដែលមាននៅក្នុងនោះ ។ ការផ្លាស់ប្រែដ៏អស្ចារ្យនេះអាចកើតមាននៅពេលដែលយើង មានការគាំទ្រយ៉ាងអស្ចារ្យ និងនៅពេលដែលយើងទទួល អារម្មណ៍នៃសេចក្តីស្រឡាញ់ ពីព្រះវរបិតាសួគ៌របស់យើង ។ ពួកអ្នកផ្សព្វផ្សាយសាសនា ជួយមិត្តិភក្តិនៃ សាសនាចក្រ ឲ្យចូលមករកព្រះគ្រីស្ទី ឳពុកម្តាយជួយកូនៗរបស់ពួកគេ រៀបចំសម្រាប់ ពិធីបរិសុទ្ធដែលចាំបាច់ នៃសេចក្តីសង្គ្រោះ និងការលើកតម្កើងទាំងអស់ និងចំពោះអស់អ្នកទាំងឡាយដែល កំពុងបម្រើរអ្នកដទៃ ត្រូវការរៀនអំពីសេចក្ដីសប្បុរសដូចជាព្រះគ្រីស្ទ ហើយយកមកអនុវត្តផ្ទាល់ ព្រោះនេះគឺជារបៀបដែលកូនរបស់ព្រះ អាចបង្ហាញនូវការប្តេជ្ញាចិត្ត របស់ពួកគេ ក្នុងការរៀបចំ ដើម្បីទទួលពិធីបរិសុទ្ធ និង រួមជាមួយ សេចក្តីសញ្ញារបស់ពួកគេ ក៏ដូចជាការបង្ហាញអំពីភាពខ្ជាប់ខ្ជួននៅក្នុងការរក្សាសេចក្តីសញ្ញារបស់ពួកគេរហូតដល់ទីបញ្ចប់ ។  

ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា

នៅពេលដែលមនុស្សម្នាក់ទទួល ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា នៅក្រោមបរិយាកាសនៃ សេចក្តីស្រឡាញ់ និង គាំទ្រ នោះក្តីអំណរ និង ភាពងឿងឆ្ងល់ នៃបទពិសោធន៍ ក៏ដូចជា ប្រសិទ្ធភាពនៃសេចក្តីសញ្ញា នឹងអបដំណើរជាមួយនឹងអ្នកទទួលជានិច្ច ដោយផ្តល់ដល់គាត់ ឬនាង នូវការលួងលោម និងកម្លាំងនៅក្នងគ្រាដែលចាំបាច់ ។ ពួកបរិសុទ្ធដ៏អស្ចារ្យ ដែលបានទទួល សេចក្តីស្រឡាញ់ និង ការគាំទ្រនេះ ត្រឡប់មកវិញនឹងបានទទួលនូវការបំផុសគំនិត ដើម្បីជួយកូនចៅនៃព្រះ រៀបចំដើម្បីទទួល ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា និងស្រឡាញ់ពួកគេ និងគាំទ្រពួកគេ ក្នុងគ្រាដែលពួកគេវង្វេង និង អស់សង្ឃឹម ។  ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក នៅក្នុងថ្ងៃចុងក្រោយនេះណាស់ ទ្រង់បានប្រទាន ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយ ដែលចាំបាច់ សម្រាប់សេចក្តីសង្គ្រោះ និងការលើកតម្កើងទាំងអស់ តាមរយៈការស្តារសាសនាចក្រពិតរបស់ទ្រង់ឡើងវិញ តាមរយៈ ព្យាការី យ៉ូសែប ស្ម៊ីធ ។ កូនចៅទាំងឡាយរបស់ព្រះដែលបានចុះសេចក្តីសញ្ញា និង ស្មោះត្រង់កាន់ខ្ជាប់ដរាបដល់ចុងក្រោយបំផុត នឹងទទួលសេចក្តីសង្គ្រោះ និងការលើកតម្កើង តាមរយៈដង្វាយធួន នៃព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវ គ្រីស្ទ ។ 
ខ្ញុំដឹងថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រពិតនៃព្រះ ដែលមានសេចក្តីពិតដ៏ពេញលេញ ក៏ដូចជាសិទ្ធិអំណាចបព្វជិតភាព និងកូនសោទាំងឡាយ បន្ថែមពីលើ  ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយ ដែលចាំបាច់ សម្រាប់សេចក្តីសង្គ្រោះ និងការលើកតម្កើង ។ 


 ខ្ញុំមានអំណរគុណសម្រាប់ សេចក្តីល្អ និង សេចក្តីពិតនៃការណ៍ទាំងនេះ ហើយខ្ញុំសូមបន្សល់ទុកទីបន្ទាល់របស់ខ្ញុំ នៅក្នងព្រះនាម នៃព្រះអង្គសង្គ្រោះ យេស៊ូវ គ្រីស្ទ អាម៉ែន ។ ■
 

_____________________________________

 

ចំណាំ ៖


1.    សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩-២១
2.    ការខិតទៅជិតនឹងព្រះចេស្ដារនៃព្រះគ្រីស្ទនៅក្នុងជីវិតរស់នៅរបស់យើង, សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៧
3.    សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២
4.    សូមមើល អាលម៉ា ១៧:២
5.    គោលបំណងដែលនឹងផ្លាស់ប្ដូរការផ្ដល់ការងារបម្រើរបស់យើង, ខែ មករា ឆ្នាំ ២០១៩ លីអាហូណា
6.    សូមមើល ម៉ូសាយ ៣:១៩