សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី

ការពង្រឹង​កុមារ និង យុវវ័យ 

នៅពេលកុមាររៀនធ្វើការជ្រើសរើសដោយខ្លួនពួកគេតាមរយៈការដឹកនាំពីឪពុកម្ដាយ និងថ្នាក់ដឹកនាំសាសនាចក្រ ពួកគេបានចាប់ផ្តើមបង្កើតលំនាំគំរូទៅតាមការលូតលាស់នៃអាយុរបស់ពួកគេផ្ទាល់ ។  ពួកគេអាចរៀន ធ្វើការសម្រេចចិត្តពឹងផ្អែកទៅលើគំរូរបស់ព្រះអង្គសង្គ្រោះ ទោះបីជាកំពុងរស់នៅក្នុងពិភពលោកដែលកាន់តែស្មុគស្មាញនេះក្តី ។  

អែលឌើរ ស្ដេហ្វិន ឈី កុង ឡៃ
អែលឌើរ ស្ដេហ្វិន ឈី កុង ឡៃ ក្នុងពួកចិតសិបនាក់

ពិតណាស់ នេះ​ជា​គ្រា​ដ៏រំភើបរីករាយ​សម្រាប់​សមាជិកនៃ​សាស​នាចក្រ​នៃ​ព្រះយេ​ស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។  យើង​ធ្វើ​ជាសាក្សី​ចំពោះការចាក់​ស្រោច​នៃការ​ទទួល​វិវរណៈ ជាបន្ដបន្ទាប់ ដែល​បាន​ពិភាក្សា និង​ បាន​បញ្ជាក់​ដោយ​ព្យាការី អ្នក​មើល​ឆុត និងអ្នក​ទទួល​វិវរណៈដើម្បី​ពន្លឿន​កិច្ចការ​នៃ​ក្ដី​សង្គ្រោះនៅ​ទាំងសង​ខាងនៃ​វាំងនន ។  នេះ​ជាកិច្ច​ការបន្ទាន់​ក្នុង​ការជួយ​នៅក្នុង​ជំនាន់​កំពុង​ពេញ​វ័យ​​ដើម្បី​បន្តឆ្ពោះទៅមុខ ហើយ​តម្កើងឡើងនៅ​​ក្នុង​ការរៀប​ចំ​សម្រាប់​បេសកម្ម​ដែល​បាន​តែង​តាំង​នៅលើ​ផែន​ដី​របស់​ពួកគេ ។  

ចំណុច​សំខាន់មួយ​នៃការ​ផ្លាស់​ប្តូរចំពោះ​កម្មវិធី​កុមារ​ និង​យុវវ័យគឺ​ឯករាជរាជ្យ​ភាព​ដែល​ផ្តល់ឲ្យ​មនុស្ស​វ័យក្មេង​របស់​យើង​នូវការស្វែង​រក​គោល​ដៅ​ផ្ទាល់​ខ្លួនដែល​កាត់​តម្រឹម​យ៉ាង​ត្រឹមត្រូវដើម្បី​ដើរ​តាម​ព្រះយេស៊ូវដែល «​ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ។ ១ ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏ឥតខ្ចោះនៃ​អស់​ទាំង​សេច​ក្ដី​សុច​រិត ។  ការស្តាប់ និង​ការធ្វើ​​តាម​ព្រះយេស៊ូវ គឺជា​មធ្យោបាយ​តែមួយ​គត់​ដើម្បី ត្រឡប់ទៅកាន់វត្តមាននៃព្រះវរបិតា​សួគ៌របស់​យើង ។  នៅពេល​កុមាររៀនធ្វើការ​ជ្រើសរើស​ដោយ​ខ្លួន​ពួកគេ​តាមរយៈ​ការ​ដឹកនាំពីឪពុក​ម្ដាយ និងថ្នាក់​ដឹក​នាំ​សាសនា​ចក្រ ពួក​គេ​បាន​ចាប់​ផ្តើម​បង្កើត​លំនាំគំរូ​ទៅតាម​ការលូតលាស់នៃអាយុ​របស់​ពួកគេ​ផ្ទាល់ ។  ពួកគេ​អាច​រៀន ធ្វើការ​សម្រេចចិត្តពឹងផ្អែក​ទៅលើ​គំរូ​របស់​ព្រះអង្គសង្គ្រោះ ទោះបី​ជាកំពុង​រស់​នៅក្នុង​ពិភពលោក​ដែល​កាន់តែស្មុគ​ស្មាញ​នេះក្តី ។     

ឪពុក​ម្ដាយ គឺជាធនធាន​ដំបូងនៃការជុំរុញ​ទឹកចិត្ត និង​ជាជំនួយ​ការ​ចំពោះ​ភាពជោគជ័យ​របស់​កូនៗពួកគេ ។  នេះ​គឺជាការ​សង្កត់ធ្ងន់​ដ៏សំខាន់​ដែល​បាន​បង្រៀន​ជាយូរ​មក​ហើយ រហូតដល់​បច្ចុប្បន្ន​ដោយ​ព្យាការីនៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

«…ការ​រៀនសូត្រ​ដំណឹងល្អ ឯក​សិទ្ធិនៃការ​បម្រើ ការអភិវឌ្ឍ​បុគ្គលិកលក្ខណៈ និង​សកម្មភាពរំភើបៗ​ទាំងឡាយ ។ កិច្ចខិតខំនេះចាប់ផ្តើម​ឡើងនៅឯគេហដ្ឋាន ។ ឳពុក​ម្តាយ​មាន​ការទទួល​ខុសត្រូវ​ដ៌ពិសិដ្ឋក្នុងការ​បង្រៀន​កូន​ចៅរបស់​ពួកគេទៅរកពន្លឺ និងសេចក្ដីពិត ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ផ្តល់ការ​គាំទ្រ និង​សេចក្តីណែនាំ​ដ៏មាន​តម្លៃដល់​កុមារ យុវវ័យ និង ក្រុមគ្រួសារ​របស់ពួកគេ » ។ ២

ឳពុក​ម្តាយ ត្រូវ​បានគាំទ្រនៅក្នុង​តួនាទី​ដ៏សំខាន់របស់ពួកគេ តាមរយៈភាពជា​អ្នកដឹកនាំ​បព្វជិតភាព ៖

 «…នៅក្នុងវួដ [ ឬសាខា ] កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់​ដឹកនាំ​ដោយប៊ីស្ស [ ឬ ប្រធានសាខា ] ជាពួក​អ្នកបម្រើ​ដ៏​លះបង់​របស់​ព្រះអម្ចាស់ ។  ការ​ទទួល​ខុសត្រូវ​ទីមួយ​ និងដ៏​សំខាន់​បំផុត​របស់​ប៊ីស្សព​គឺដើម្បី​មើល​ថែ​ក្រុម​យុវជន និង​ក្រុម​យុវនារី​នៅក្នុង​វួដ​ [ ឬសាខា ] របស់​គាត់ ។   »៣

ការពង្រឹងកុមារ និង យុវវ័យ

តាមរយៈ​កិច្ចខិតខំរួមមាន ១) ការដាក់គោលដៅ​ផ្ទាល់ខ្លួន ២) សេចក្តីណែនាំ​ពី​ឳពុកម្តាយ ៣) ភាពជា​អ្នកដឹកនាំ​បព្វជិតភាព នោះ​កុមារ​នឹង​យុវវ័យរបស់យើងនឹងទទួល​បទពិសោធន៍​កាន់តែមាន​ភាពជោគជ័យកាល​ដែល​ពួកគេ​មាន​ភាពរីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញារបស់ព្រះអម្ចាស់ ។  

មានគោលដៅ​​ដែលមានភាពស័ក្ដិសមជាច្រើន​ដែល​កុមារ និង​យុវវ័យ​អាចដាក់ និង​ស្វែង​រកសម្រាប់​ខ្លួនរបស់​ពួកគេផ្ទាល់ ។  ប៉ុន្តែ​ក្នុង​ចំណោម​គោលដៅ​របស់ពួកគេ​មាន​គោលដៅធំមួយ​ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​ជីវិត​របស់ពួកគេ គឺ​ការរស់នៅ និង​មានភាពស័ក្តិសម​សម្រាប់មានប័ណ្ណ​ចូល​ព្រះ​វិហារបរិ​សុទ្ធ​ដែល​មាន​សុពលភាព​ ។  ​នោះ​ជា​ពរជ័យ​អស្ចារ្យណាស់ ដែលបាន​ដឹងថា ​«  យុវនារី និង​យុវជន​ដែល​បាន​តែងតាំងហើយ នឹងមានសិទ្ធិ​កាន់បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ប្រើប្រាស់​មានកំណត់ចាប់ផ្តើមនៅខែមករា​នៅដើមឆ្នាំនៅពេល​ដែលពួកគេ​ឈា​នចូល​អាយុ ១២ ឆ្នាំ ​​។ »៤   ពួកគេអាច​ចូល​ទៅក្នុងដំណាក់​នៃ​ព្រះអម្ចាស់​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ​សម្រាប់​ញាតិសន្តាន​​ដែល​ចែកឋានទៅហើយរបស់​ពួកគេ ។  តាម​រយៈ​ការទទួលអំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធពួកគេនឹង​មាន​អារម្មណ៍ថា ពួកគេ​បាន​ធ្វើ​ការ​ជាដៃគូជាមួយព្រះអង្គ​សង្គ្រោះ ដូចការព្យាករណ៍ពីបុរាណ « …ព្រះអង្គ​​​សង្គ្រោះ​​នឹងឡើង​លើ​ភ្នំ​ស៊ីយ៉ូន…» ៥ ពួកគេ​ក៏អាច​ទន្ទឹងទៅដល់​ថ្ងៃមួយដែល​ពួកគេ​នឹង​ទទួលពិធី​អំណោយទាន​ពិសិដ្ឋ​របស់ពួកគេបន្ទាប់​ពី​ទទួល​ការហៅ​បម្រើ​បេសកម្ម​ពី​ព្យាការីដែល​នៅរស់ ។  បន្ទាប់មក​ជួយ​ក្នុង​ការប្រមូលផ្តុំអ៊ីស្រាអែល​ក្នុង​ការថ្វាយ​បង្គំនៅ​​ក្នុង​​ព្រះវិហារ​បរិសុទ្ធពេញ​មួយ​ជីវិត​របស់ពួកគេ ។  

« រាល់​ពេល​ដែល​ប្អូនៗ​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​នរណា​ម្នាក់—ទាំង​សង្ខាង​នៃ​វាំងនន—បោះជំហាន​ទៅ​ក្នុងការធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​ប្អូនៗ​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល ។ វា​គឺសាមញ្ញយ៉ាងដូច្នោះឯង»។ ៦ 

« នរណាម្នាក់ » រួមទាំង​ខ្លួនពួកគេ​ញាតិសន្តាន​​ដែល​ចែកឋានទៅរបស់​ពួកគេ និងមនុស្ស​ដែល​រស់នៅក្នុង​ពេល​បច្ចុប្បន្ន​នេះផងដែរ ។

ទោះ​បីជាគ្មានព្រះវិហារបរិសុទ្ធនៅក្នុង​ប្រទេស​របស់ពួកគេ​ក្តី ក៏យុវវ័យ​របស់យើង​អាច​ដឹងថាការទទួល​បានប័ណ្ណចូល​ព្រះវិហារបរិសុទ្ធ គឺជារបៀបមួយ​ដើម្បី « ស្ដាប់ឭទ្រង់ ! » ៧ វាគឺជាការ​រំឭក​ដល់ពួកគេថាការស្ដាប់ឭទ្រង់​ គឺជារស់នៅ​ដោយ​មានគុណធម៌​ដែល​ជាផ្នែក​មួយនៃសេចក្ដី​សញ្ញា​ពិធី​បុណ្យ​ជ្រមុជ​ទឹក​​ដ៏​ពិសិដ្ឋ​របស់​ពួកគេ ។

« តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា ? តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន ?  « អ្នក​ដែល​មាន​ដៃ​ស្អាត និង ចិត្ត​បរិសុទ្ធ…»៨


« ចំពោះខ្ញុំវានឹងជារឿងដ៏ល្អមួយ បើឪពុកម្តាយគ្រប់រូបមានរូបភាពព្រះវិហារបរិសុទ្ធនៅគ្រប់បន្ទប់ដេកក្នុងផ្ទះរបស់ពួកគេ ដើម្បីឲ្យកូនៗរបស់ពួកគេចាប់តាំងពីពួកគេនៅជាទារកអាចមើលឃើញរូបភាពនោះជារៀងរាល់ថ្ងៃ រហូតដល់វាក្លាយទៅជាចំណែកមួយនៃជីវិតរបស់ពួកគេ ។ នៅពេលគាត់ឈានចូលដល់វ័យដែលគាត់ចាំបាច់ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ នោះវានឹងមានជាស្រេចសម្រាប់ធ្វើការសម្រេចចិត្តនោះ ។ »

សូមមើល The Teachings of Spencer W. Kimball ( ឆ្នាំ ១៩៨២ ) ទំព័រ ៣០១

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ផ្តល់​ដំបូន្មាន​ថា​របៀបមួយដើម្បីពង្រឹង សារៈសំខាន់នៃការធ្វើឲ្យ​ព្រះគ្រីស្ទ​ក្លាយ​ជាចំណុច​សំខាន់​នៃ​ជីវិត​របស់ពួកគេ​ គឺតាមរយៈ​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ ។​  

« ចំពោះខ្ញុំវានឹងជារឿងដ៏ល្អមួយ បើឪពុកម្តាយ​គ្រប់រូប​មាន​រូបភាព​ព្រះវិហារ​បរិសុទ្ធ​នៅគ្រប់បន្ទប់​ដេក​ក្នុង​ផ្ទះរបស់ពួកគេ ដើម្បីឲ្យ​កូនៗ​របស់​ពួកគេចាប់​តាំង​ពីពួកគេ​នៅជាទារកអាច​មើល​​​ឃើញរូបភាព​នោះជា​រៀងរាល់​ថ្ងៃ រហូតដល់វាក្លាយទៅជាចំណែកមួយនៃជីវិត​របស់​ពួកគេ ។ នៅពេល​គាត់​ឈាន​ចូល​ដល់​វ័យ​ដែលគាត់​ចាំបាច់​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដ៏សំខាន់ នោះ​វា​នឹង​មានជា​ស្រេច​សម្រាប់​ធ្វើ​ការ​សម្រេចចិត្តនោះ ។ »

ក្នុង​នាមជា​ឪពុក​ម្ដាយ និង​អ្នកដឹកនាំ យើងមាន​ការទទួលខុសត្រូវ​ទៅលើ​សុខមាលភាព​ផ្នែក​សីលធម៌នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ ។  យើងត្រូវ​តែជួយ​ដល់ពួកគេឲ្យធំឡើង​ឲ្យអភិវឌ្ឍន៍ និង​បំពេញ បេសកកម្ម​ដែល​បាន​តែងតាំងទុកជាមុនរបស់ពួកគេ​ ។  ទោះជាយ៉ាងណាក្តី យើងត្រូវតែ​រស់នៅដោយមាន​ភាព​សក្តិសម និង​កាន់​ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​ដែលមាន​សុពលភាព ។  ទើប​យើង​អាច​បង្រៀន​ដល់ពួកគេ​ដោយ « ព្រះចេស្ដា និង​សិទ្ធិអំណាច​នៃ​ព្រះ » ថា​យើង​ពិតជា​ដាក់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចំណុច​សំខាន់​នៃ​ជីវិត​របស់​យើង ។  សូម​គូស​បញ្ជាក់ថា ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​យើង​រក្សា​កែវភ្នែក​ទាំង​ស្រុង​របស់យើង​ចំពោះ​សិរីល្អ​នៃ​ទ្រង់ និង​បង្កប់​នូវ​ការបង្រៀន​របស់ព្រះគ្រីស្ទ « …ទោះ​ជាដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬក៏ដោយសំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែគ្នា… » ។ ១១ ទាំង​នៅក្នុង​ចិត្ត​និង​ផ្នត់គំនិត​របស់យើង ។  

« ហើយ​ពួកគេ​បានបោះត្រសាល​នៅជុំវិញ​ព្រះវិហារបរិសុទ្ធ មនុស្សម្នាក់ៗមាន​ទ្វារត្រសាល បើកចំហរទៅរក​ព្រះវិវហារ​របសុទ្ធដើម្បី​ឲ្យ​គេអាច​នៅក្នុងត្រសាល ហើយស្តាប់​ពាក្យ​ទាំងឡាយដែល​សេ្តច​បេនយ៉ាមីននឹងមានបន្ទូលមក​កាន់ពួកគេ »។​១២

 

សេចក្តីយោង

១ លូកា ២:៥២  

 

២ អារម្ភកថា​ដោយ​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅក្នុង​កម្មវិធី​កុមារ និង​យុវវ័យ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​—​កូន​សៀវភៅ​សេចក្តីណែនាំ​សម្រាប់​ឪពុក​ម្តាយ និង​ថ្នាក់ដឹកនាំ ។  

 

៣ ប្រធាន​រ័សុល អិម ណិលសុន «  សាក្សីនៃ កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​របស់​ក្រុម​យុវនារី » ។ សន្និសីទ​ទូទៅ​ខែ​តុលា​ឆ្នាំ ២០១៩  

 

៤ សារលិខិតរបស់គណៈប្រធានទីមួយ​ទៅកាន់​សាសនាចក្រ​ « Age-Group Progression for Children and Youth »  ថ្ងៃទី ១៤ ខែ​ធ្នូ ឆ្នាំ ២០១៨ ។

 

៥ អូបាឌា ១:២១ ។

 

៦ ប្រធាន​រ័សុល អិម ណិលសុន « ក្តីសង្ឃឹម​​របស់អ៉ីស្រាអែល »​ការប្រជុំ​​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ ២០១៨ ។ 

 

៧ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ។

 

៨ ទំនុកតម្កើង ២៤:៣–៤

 

៩ សូមមើល The Teachings of Spencer W. Kimball ( ឆ្នាំ ១៩៨២ ) ទំព័រ ៣០១ ។

 

១០ អាលម៉ា ១៧:៣

 

១១ គ និង ស ១:៣៨ ។

 

១២ ម៉ូសាយ ២:៦ ។