សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី 

រៀបចំដើម្បីស្តាប់ទ្រង់អំឡុងសន្និសីទទូទៅ

« យើង​គឺ​ជា​សាក្សី​សម័យ​ទំនើប​នៃ​ការបំពេញ​ដ៏​មាន​ឥទ្ធិពល​ពី​ការរៀបចំ​ដ៏​ព្យាករ​របស់​ព្រះ​អំពី​ប្រជា​រាស្រ្ត​របស់​ទ្រង់​ដោយ​អស់​អ្នក​ទាំង​ឡាយ​ដែល​ទ្រង់​ត្រាស់​ហៅ​ថា​ជា ព្យាការី អ្នក​មើល​ឆុត និង​អ្នក​បើក​សម្ដែង​វិរណៈ ។ »

អែលឌើរ ភីទ័រ ហ្វ្លិចឈើរ មើរស៍
អែលឌើរ ភីទ័រ ហ្វ្លិចឈើរ មើរស៍ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានតំបន់អាស៊ី

នៅ​ក្នុង​សុន្ទរកថា​បើក​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ​២០២០ ប្រធាន ណិលសុន​បាន​មាន​ប្រសាសន៍​ថា ៖

« ការ​ដាក់កំហិត​សព្វថ្ងៃនេះ ទាក់ទង​ទៅនឹង​វីរុស​ដ៏​សាហាវមួយ ជាការសាកល្បង​ផ្ទាល់ខ្លួន​នៃ​ជីវិតដែល​មាន​ហួស​ពីការរាតត្បាត​នេះ ។ ការសាកល្បង​នាពេល​អនាគត​អាច​កើត​ចេញមកពី​ឧប្បទ្ទវហេតុ គ្រោះធម្មជាតិ ឬ​ការឈឺចាប់​ផ្ទាល់ខ្លួន​ដែល​ពុំ​រំពឹងទុក ។

តើ​យើង​អាច​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដូច្នេះ​យ៉ាង​ដូចម្ដេច ? ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដល់​យើង​ថា « បើសិន​ជា​អ្នក​រាល់​គ្នា បាន​ប្រុងប្រៀប​ទុក​ជា​សេ្រច នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ ។ » ប្រាកដ​ណាស់ ខាង​សាច់ឈាម យើង​អាច​ស្ដុក​ទុក​អាហារ ទឹក និង​ការសន្សំសំចៃ​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​សំខាន់​ដូច​គ្នា​នេះ​ផង​ដែរ គឺ​តម្រូវការ​របស់​យើង​ដើម្បី​បំពេញ​ឃ្លាំង ខាង​វិញ្ញាណ ផ្ទាល់​ខ្លួន​ដោយ​សេចក្តី​ជំនឿ សេចក្តី​ពិត និង​ទីបន្ទាល់ » ។

 

សន្និសីទ​ទូទៅ​ខែ​តុលា ផ្តល់​ដល់​យើង​ម្នាក់ៗ​នូវ​ឱកាស​ដើម្បី « ស្តាប់​ទ្រង់ » តាម​រយៈ​ការបង្រៀន​ទាំងឡាយ និង​ទីបន្ទាល់​នៃ​អ្នក​បម្រើ​ដ៏​ជម្រើស​របស់​ទ្រង់ ។  ព្យាការី អេម៉ុស បាន​បង្រៀន​ថា « ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​ទ្រង់​សម្ដែង ឲ្យ​ពួក​ហោរា​ជា​អ្នក​បម្រើ​ទ្រង់ ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង ។ » ៣

 

នៅ​ពេល​យើង​ពិចារណា​នូវ​ការបង្រៀន​របស់​ពួក​ព្យាការី និង​សាវក​អំឡុង​ឆ្នាំ ២០១៨ និង ឆ្នាំ​២០១៩ យើង​ទទួល​ស្គាល់​ថា ពួក​លោក​មិន​បាន​ដឹង​អំពី​ប្រភេទ​នៃ​គ្រោះ​មហន្តរាយ​ដែល​នឹង​កើត​ឡើង​នោះ​ឡើយ ។  ប៉ុន្តែ ពួកលោក​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​បង្រៀន និង​រៀបចំ​យើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ឧបសគ្គ និង​ការសាកល្បង​ដ៏​ពិបាក​បំផុត​ដែល​បាន​កើត​មក​ជាមួយ​នឹង​ជំងឺ​រាតត្បាត​កូវីដ-១៩ ។  យើង​គឺ​ជា​សាក្សី​សម័យ​ទំនើប​នៃ​ការបំពេញ​ដ៏​មាន​ឥទ្ធិពល​ពី​ការរៀបចំ​ដ៏​ព្យាករ​របស់​ព្រះ​អំពី​ប្រជា​រាស្រ្ត​របស់​ទ្រង់​ដោយ​អស់​អ្នក​ទាំង​ឡាយ​ដែល​ទ្រង់​ត្រាស់​ហៅ​ថា​ជា ព្យាការី អ្នក​មើល​ឆុត និង​អ្នកបើក​សម្ដែង ។


« ខ្ញុំមានភាពសុទិដ្ឋិនិយមចំពោះអនាគត ។ ប៉ុន្តែខ្ញុំក៏មិនបានដឹងជាមុនអំពីអនាគតដែរ ។ យើងរស់នៅក្នុងពិភពលោកមួយដែលស្មុគស្មាញ និងកាន់តែចម្រូងចម្រាស ។ បើយើងសង្ឃឹមចង់ស្វែងរកអ្វីមួយដែលមានតម្លៃតាមរយៈទស្សនជាច្រើន និងទស្សនវិជ្ជារបស់មនុស្សដែលវាយប្រហារដល់សេចក្ដីពិត នោះយើងត្រូវតែរៀនទទួលវិវរណៈ »

ប្រធាន រ័សុល អិម ណិលសុន « វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » សន្និសីទទូទៅខែមេសា ឆ្នាំ២០១៨ ។

សូម​ពិចារណា​នូវ​សារលិខិត​ដ៏​ព្យាករ​មួយ​ចំនួន​ដែល​យើង​បាន​ទទួល​មក​ពី​ប្រធាន រ័សុល អិម ណិលសុន កាល​ពី ២​ឆ្នាំ​មុន ៖

 

វិវរណៈ ៖ « ខ្ញុំ​មាន​ភាពសុទិដ្ឋិនិយម​ចំពោះ​អនាគត ។ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ជា​មុន​អំពី​អនាគត​ដែរ ។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ស្មុគស្មាញ និង​កាន់តែ​ចម្រូង​ចម្រាស ។  បើ​យើង​សង្ឃឹម​ចង់​ស្វែង​រក​អ្វី​មួយ​ដែល​មាន​តម្លៃ​តាមរយៈ​ទស្សន​ជាច្រើន និង​ទស្សនវិជ្ជា​របស់​មនុស្ស​ដែល​វាយ​ប្រហារ​ដល់​សេចក្ដី​ពិត នោះ​យើង​ត្រូវ​តែ​រៀន​ទទួល​វិវរណៈ » ។ ៤

 

ការងារបម្រើ ៖ « អស់​ជា​ច្រើន​ខែ​មក​ហើយ ពួក​យើង​បាន​ស្វែងរក​វិធី​ដែល​ល្អ​ប្រសើរ​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ចំពោះ​សេចក្ដីត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​ប្រជាជន​យើង​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។ ការ​ខិតខំ​ផ្ដល់​ការងារ​បម្រើ​ប្រកប​ដោយ​ប្រសិទ្ធភាព​អាច​ធ្វើ​ទៅ​បាន​ដោយ​អំណោយទាន​ពី​កំណើត​របស់​បងប្អូន​ស្រី និង​អំណាច​បព្វជិតភាព​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន ។ ពួក​យើង​ទាំងអស់​គ្នា​ត្រូវការ​ការការពារ​ពី​ឧបាយកល​ដ៏​ប៉ិនប្រសព្វ​របស់​មារសត្រូវ ។ » ៥

 

ការប្រែចិត្ត ៖ «ដូច្នេះ នៅ​ពេល​ព្រះ​យេស៊ូវ​សុំ​បងប្អូន​និង​ខ្ញុំ​ឲ្យ « ប្រែចិត្ត » ទ្រង់​កំពុង​តែ​អញ្ជើញ​យើង​ឲ្យ​ផ្លាស់​ប្តូរ​គំនិត ចំណេះ​ដឹង វិញ្ញាណ​—​ព្រម​ទាំង​របៀប​ដែល​យើង​ដក​ដង្ហើម ។ ទ្រង់​កំពុង​សុំ​ឲ្យយើង​ផ្លាស់របៀប​ដែល​យើង​ស្រឡាញ់ គិត បម្រើ ចំណាយពេល ការប្រព្រឹត្ត​ចំពោះ​ភរិយា បង្រៀន​កូនៗ​យើង ព្រមទាំង​ការ​ថែទាំ​រាងកាយ​របស់​យើង​ផង ។ » ៨

 

គេហដ្ឋាន – មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹង​ល្អ ៖ « ខ្ញុំ​សន្យា​ថា នៅពេល​បងប្អូន​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​រៀបចំ​គេហដ្ឋាន​របស់​បងប្អូន​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ នោះ​យូរៗ​ទៅ ថ្ងៃ​ឈប់​សម្រាក​របស់​បងប្អូន​នឹង​បាន​ជា​ទីរីករាយ​ចិត្ត​យ៉ាង​ពិតប្រាកដ ។ កូនចៅ​របស់​បងប្អូន​នឹង​មាន​ចិត្ត​រំភើប​ក្នុងការ​រៀន និង​រស់នៅ​តាម​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​គេហដ្ឋាន​របស់​បងប្អូន នឹង​ត្រូវ​សាបរលាប ។ គ្រួសារ​របស់​បងប្អូន​នឹង​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង និង​រឹងមាំ ។ » 8

 

ការប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល ៖ « សារលិខិត​របស់​យើង​ទៅកាន់​ពិភពលោក គឺ​សាមញ្ញ ហើយ​ដោយ​ស្មោះ ៖ ពួក​យើង​សូម​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទាំង​នៅ​សងខាង​នៃ​វាំងនន​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ទទួល​យក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ទទួល​បាន​អំណរ​យូរ​អង្វែង និង​សក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច ។ » 9

 

អំណាច​បុព្វជិតភាព ៖ « ស្ត្រី និង​បុរស​គ្រប់រូប​ដែល​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ និងចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដោយ​សក្ដិសម អាច​មាន​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​ផ្ទាល់ ។ អ្នក​ដែល​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋនៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់​បាន​ទទួល​អំណោយទាន​មួយ​នៃ​អំណាច​បព្វជិតភាព​របស់​ព្រះ​តាមរយៈ​គុណធម៌​នៃ​សេចក្ដី​សញ្ញា​របស់​ពួកគេ ព្រមទាំង​អំណោយទាន​នៃ​ចំណេះដឹង​ដើម្បី​ដឹង​ពី​របៀប​ដើម្បី​ទាញ​យក​ព្រះចេស្ដា​នោះ » ។ ១០

រៀបចំដើម្បីស្តាប់ទ្រង់អំឡុងសន្និសីទទូទៅ

យើង​បង្ហាញ​ទីបន្ទាល់​របស់​យើង​អំពី​សារៈសំខាន់​នៃ​ពួកព្យាការី និង​ពួកសាវក​សម័យ​ទំនើប​របស់​ព្រះអង្គ​សង្គ្រោះ តាម​រយៈ​ការស្តាប់​ការបង្រៀន​របស់​ពួកលោក និង​ឆ្លើយតប​ទៅ​នឹង​ការអញ្ជើញ​របស់​ពួកលោក ។  ពេល​ដែល​យើង​ស្តាប់ និង​អាន​ឡើង​វិញ​នូវ​សារលិខិត​របស់​ពួកលោក យើង​ទទួល​ការបំផុស​គំនិត​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។  ការបំផុស​គំនិត​ទាំង​នេះ​អនុញ្ញាត​ឲ្យ​សារលិខិត​ដ៏​ជាក់លាក់​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​រៀបចំ​សម្រាប់​យើង​ម្នាក់ៗ​ដោយ​ផ្អែក​លើ​សេចក្តី​ត្រូវការ​បច្ចុប្បន្ន​របស់​យើង​ដោយ​ផ្ទាល់ ចូល​ដល់​ដួងចិត្ត​របស់​យើង និង​និយាយ​ទៅ​កាន់​ព្រលឹង​របស់​យើង ។  នេះ​គឺ​ជា​របៀប​មួយ​ដ៏​សំខាន់​ដែល​យើង​រក្សា​សេចក្តី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច » ស្តាប់​សេចក្តី​អង្វរ​ក​ឲ្យ « ចូរ មក​ឯ​ខ្ញុំ » ហើយ​ធ្វើ​តាម​ការណែនាំ​របស់​ព្រះវបិតា​សួគ៌ ឲ្យ « ស្តាប់​ទ្រង់ ! »

 

នៅ​ចំ​កណ្តាល​នៃ​ជំពូក​ស្តី​ពី​សង្គ្រាម​រវាង​សាសន៍ នីហ្វៃ-លេមិន នៅ​ក្នុង​ព្រះគម្ពីរ​មរមន ពួកសាសន៍​នីហ្វៃ​ត្រូវ​បាន​បំផុស​គំនិត និង​ដឹក​នាំ​ដោយ​មរ៉ូណៃ​ឲ្យ​ចងចាំ​នូវ​ការយាងមក​នៃ​ព្រះអង្គម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។  ពួក​សាសន៍​នីហ្វៃ « ស្តាប់​ទ្រង់ ! » តាម​រយៈ​អ្នក​បម្រើ​របស់​ទ្រង់ និង​បន្ទាប់​មក​មាន​បទ​ពិសោធន៍​នៃ​រយៈពេល​មួយ​នៃ​សេចក្តី​រីកចម្រើន និង​ភាព​សុខសាន្ត ។  មរមន​បាន​សរសេរ​ដោយ​ផ្តល់​យោបល់​លើ​រយៈពេល​នេះ​ថា « …ហើយ​អស់​អ្នក​ណា​ដែល​ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ត្រូវ​បាន​ដោះ​លែង​គ្រប់​ពេល​វេលា… » និង « …ពុំ​ដែល​មាន​ពេល​ណា​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ដែល​សប្បាយ… ជាង​សម័យ​មរ៉ូណៃ​ឡើយ ។ » ១១

 

វា​គឺ​ជា​ការអធិស្ឋាន​របស់​យើង​ថា នៅ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ ការបាត់បង់​ដ៏​សោកនាដកម្ម ភាពចលាចល និង​ការផ្លាស់ប្តូរ​នេះ នោះ​យើង​អាច​រកបាន​នូវ​ភាពសុខសាន្ត ការធានា និង​អំណរ​ដូច​ដែល​ពួក​នីហ្វៃ​បាន​ជួប​នៅ​ក្នុង​ថ្ងៃ​នៃ​ភាពចលាចល និង​ការសាកល្បង​របស់​ពួកគេ​ដែរ ។  សូម​ឲ្យ​យើង​ម្នាក់ៗ ផ្ទាល់ និង​ជា​ក្រុមគ្រួសារ រៀបចំ​ខាង​ព្រលឹង​វិញ្ញាណ​ដើម្បី « ស្តាប់​ទ្រង់ ។ »  ដូច្នេះ​សូម​ឲ្យ​យើង​ឧទ្ទិស​ពេលវេលា​របស់​យើង​នៅ​ក្នុង​ទីតាំង​ដែលមាន​គារវភាព​មួយ ដើម្បី​យើង​អាច​ផ្តោតចិត្ត​ស្តាប់​ព្យាការី និង​ពួកសាវក​របស់​ព្រះអម្ចាស់​នៅ​អំឡុង​សន្និសីទ​ទូទៅ ។  បន្ទាប់​មក សូម​ឲ្យ​យើង​សិក្សា និង​ពិចារណា​ពាក្យសម្ដី​របស់​ពួកលោក​ដោយ​ស្មោះត្រង់ និង​ដោយ​យក​ចិត្ត​ទុក​ដាក់ ។  

 

នៅ​ក្នុង​សន្និសីទ​ទូទៅ​នៅ​ខែ​តុលានេះ បងប្អូន​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចាត់​តាំង​នឹង​មាន​ប្រសាសន៍​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។  សារលិខិត​របស់​ពួកលោក​នឹង​ជួយ​បង្វែរ​ដួង​ចិត្ត​របស់​យើង​ទៅ​រក​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជួយ​យើង​ឲ្យ « ចូរ​មក​ឯ​ទ្រង់ » ហើយ « ស្តាប់​ទ្រង់ » ។ 

 

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរមក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា ឈប់​សម្រាក » ។ ១២

 

« ឯ​អស់​អ្នក​ដែល​មក​ស្តាប់​ពាក្យ​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ធៀប​ដូច​ជា​អ្វី ៖ គឺ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ដាក់​ជើង​សសរ​នៅ​លើ​ថ្ម កាល​មាន​ទឹក​ជន់​ឡើង ហូរ​គំហុក​មក​ប៉ះ​នឹង​ផ្ទះ​នោះ នោះ​ធ្វើ​ឲ្យ​រញ្ជួយ​មិន​បាន​ឡើយ ពីព្រោះ​បាន​សង់​នៅ​លើ​ថ្ម  » ។ ១៣

 

សេចក្តី​យោង

 

  1. ១. « គោលលទ្ធិ​និង​សេចក្តី​សញ្ញា » ៣៨:៣០ ។

 

  1. ២. ប្រធាន រ័សុល អិម ណិលសុន « សារលិខិត​បើក​–​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ​២០២០ ។ 

 

  1. ៣. « ព្រគម្ពីរ​បរិសុទ្ធ » គម្ពីរ​សញ្ញា​ចាស់ អេម៉ុស ៣:៧

 

  1. ៤. ប្រធាន រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ​២០១៨ ។

 

  1. ៥. ប្រធាន រ័សុល អិម ណិលសុន « ការងារបម្រើ​–​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ​២០១៨ ។

 

  1. ៦. « ព្រះគម្ពីរ​បរិសុទ្ធ » គម្ពីរ​សញ្ញាថ្មី លូកា ១៣ ខ ៣​និង ៥ ។

 

  1. ៧. ប្រធាន រ័សុល អិម ណិលសុន « យើង​អាច​ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង​–​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ​២០១៩ ។

 

  1. ៨. ប្រធាន រ័សុល អិម ណិលសុន « ការ​ក្លាយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គំរូ​–​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​២០១៨ ។

 

  1. ៩. ប្រធាន រ័សុល អិម ណិលសុន « ចូរ​យើង​ខិតខំ​ទៅ​–​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ​២០១៨ ។

 

  1. ១០. ប្រធាន រ័សុល អិម ណិលសុន « ទ្រព្យសម្បត្តិ​ខាង​វិញ្ញាណ​–​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​២០១៩ ។

 

  1. ១១. « ព្រះ​គម្ពីរ​មរមន » អាល់ម៉ា ៥០ ជម្រើស​មក​ពី​ខ ២២ និង ២៣ ។

 

  1. ១២. « ព្រះ​គម្ពីរ​បរិសុទ្ធ » គម្ពីរ​សញ្ញា​ថ្មី ម៉ាថាយ ១១:២៨

 

  1. ១៣. « ព្រះ​គម្ពីរ​បរិសុទ្ធ » គម្ពីរ​សញ្ញា​ថ្មី លូកា ៦:៤៧-៤៨
  1.