អំណាច​នៃ​ស្ដ្រី​សុចរិត

មិន​ថា​នៅ​ផ្ទះ នៅក្នុង​សហគមន៍ ឬ​នៅ​ព្រះវិហារ​នោះ​ទេ ស្ដ្រី​ដ៏​ក្លៀវក្លា​ទាំងឡាយ​គឺជា​ផ្នែក​ដ៏សំខាន់​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ​នេះ ។  ពួកគេ​ម្នាក់ៗ​នាំយក​កម្លាំង​ដាច់​ដោយ​ឡែក និង​ពិសេស​ផ្ទាល់ខ្លួន​មកកាន់​គ្រួសារ​របស់​ពួកគេ និង​សាសនាចក្រ ។  

អែលឌើរ អាឡាន ស៊ី ខេ ឈឿង
អែលឌើរ អាឡាន ស៊ី ខេ ឈឿង នៃពួកចិតសិប

ឆ្នាំ​នេះ​គឺជា​ខួប​លើកទី ១៧៩ របស់​សមាគម​សង្គ្រោះ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។  ចេញពី​ការចាប់ផ្ដើម​ដំបូង​ដ៏​រាបសា​មួយ ដែល​មាន​ស្ដ្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តែ​ម្ភៃ​នាក់​នៅ​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ក្នុង​ឆ្នាំ ១៨៤២ សមាគម​នេះ​បាន​រីកចម្រើន​ទៅជា​អង្គការ​ស្ដ្រី​ដ៏​ធំជាងគេ​បំផុត​មួយ​នៅក្នុង​ពិភពលោក​នេះ ។ ជារៀង​រាល់ថ្ងៃ ស្ដ្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាង​ប្រាំពីរ​លាន​នាក់​ពីក្នុង​ប្រទេស និង​ទឹកដី​ចំនួន ១៩០ នៅ​ជុំវិញ​ពិភពលោក ផ្ដល់​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ​ទៅកាន់​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគេ ក៏ដូចជា​សាសនាចក្រ ។  អំឡុង​ជំងឺ​រាតត្បាត​នេះ បងប្អូន​ស្ដ្រី​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក​នេះ​បាន​ដេរ និង​បរិច្ចាគ​ម៉ាស់ កាបូប​អនាម័យ កញ្ចប់​សង្គ្រោះ​បឋម និង​សម្ភារ​ការពារ​ទៅដល់​សហគមន៍ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ។ ជីវិត​ជាច្រើន​បាន​ទទួល​ពរជ័យ​ដោយសារ​ការបម្រើ​ដ៏​សប្បុរស និង​គ្មាន​ភាពអាត្មា​និយម​របស់​បងប្អូន​ស្ដ្រី​ទាំងនេះ ។  ពិភពលោក​ទាំងមូល​បាន​ដឹងពី​ឥទ្ធិពល​ដ៏មាន​អានុភាព​របស់​ពួកគេ និង​ពរជ័យ​ដែល​កើត​ចេញពី​ដួងចិត្ត​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ ពេលវេលា និង​ការជួយ​របស់​ពួកគេ ។  

 

នៅក្នុង​បទគម្ពីរ យើង​មាន​គំរូ​ជាច្រើន​អំពី​ឥទ្ធិពល​ដ៏មាន​អានុភាព​នៃ​ស្ដ្រី​សុចរិត ។  នាង​អេសធើរ​គឺជា​ស្ដ្រី​ដ៏ក្លាហាន​ម្នាក់ ដែល​ព្រះ​បាន​រៀបចំ​ឲ្យ​កើតមក « សម្រាប់​ពេល​នេះ​ឯង » ដើម្បី​សង្គ្រោះ​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ( នាង​អេសធើរ ៤:១៤ ) ។  នាង​តេប៊ីថា​គឺជា​អ្នកប្រែចិត្ត​ជឿ​គ្រីស្ទាន​ម្នាក់​នៅ​ក្រុង​យ៉ុបប៉េ ដែល​មាន​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង​ដែល​បាន​ជួយ​មនុស្ស​យ៉ាង​ច្រើន រហូតដល់​ព្រះគម្ពីរ​តម្កើង​នាង​ក្នុង​ប្រវត្តិសាស្ដ្រ​ថា « បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជាច្រើន » ។ សាវក​ពេត្រុស​បាន​ប្រោស​នាង​ឲ្យរួច​ពី​សេចក្ដី​ស្លាប់ ហើយ​តាំងពី​នោះ​មក​មាន​មនុស្ស​ជាច្រើន « បាន​ជឿ​ដល់​ព្រះអម្ចាស់ » ។ ( សូមមើល កិច្ចការ ៩: ៣៦-៤៣ )   អ័ប៊ីស ដែលជា​អ្នកបម្រើ​សាសន៍​លេមិន​ដ៏រាបសា​ម្នាក់ បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការនាំ​ប្រជាជន​សាសន៍​លេមិន​រាប់​ពាន់​នាក់​របស់​នាង « មកឲ្យ​ស្គាល់​ព្រះអម្ចាស់ »  ( អាលម៉ា ២៣:៥ ) ។ ម្ដាយ​ដ៏សុចរិត​របស់​កងទ័ពកម្លោះ ២០០០ នាក់​បាន​ចិញ្ចឹម​កូនប្រុស​ដ៏ស្មោះត្រង់ និង​ស្មោះស័្មគ្រ​មួយ​ជំនាន់ ដែល​បាន​ចូលធ្វើ​ជា​កងទ័ព​សាសន៍​នីហ្វៃ បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន បាន​រង​របួស​ជាច្រើន​នាក់ ប៉ុន្ដែ​ពុំ​មាន​នរណាម្នាក់​បាន​ស្លាប់​ឡើយ ។  ម្ដាយ​របស់​ពួកគេ​បាន​បង្រៀន​ពួកគេ​ថា « បើសិនជា​ពួកគេ​ពុំ​សង្ស័យ​ទេ នោះ​ព្រះ​ទ្រង់​នឹង​ដោះលែង​ពួកគេ​ឲ្យរួច » ហើយ​ពួក​កូនប្រុស​ដែល​បាន​លើក​តម្កើង​សេចក្ដី​ជំនឿ និង​ត្រូវបាន​ការពារ​ដោយ​សេចក្ដី​ជំនឿ​ទាំងនេះ​ បាន​ប្រាប់​ហេលេមិនថា « យើង​ខ្ញុំ​មិន​សង្ស័យ​សោះ​ថា ម្ដាយ​យើង​ដឹង​ការណ៍​នេះ » ។ ( អាលម៉ា ៥៦:៤៨ ) ។   សព្វថ្ងៃ​នេះ យើង​នៅតែ​មាន​នាង​អេសធើរ នាង​តេប៊ីថា នាង​អ័ប៊ីស និង​ម្ដាយ​ដ៏​សុចរិត​ដូចជា​កងទ័ព​កម្លោះ​ទាំងនោះ ជាច្រើន​នៅក្នុង​ចំណោម​ពួកយើង ។   


« ពុំមានអ្វីនៅក្នុងពិភពលោកនេះផ្ទាល់ខ្លួនខ្លាំង បីបាច់ខ្លាំង ឬផ្លាស់ប្ដូរជីវិតខ្លាំងដូចជាឥទ្ធិពលរបស់ស្ដ្រីសុចរិតម្នាក់នោះឡើយ »

ប្រធាន អិម រ័សុល បាឡឺដ

បីបួន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ស្ដាប់ឮ​ការសន្ទនា​មួយ​រវាង​បងប្អូន​ស្ដ្រី​ពីរនាក់ បន្ទាប់ពី​សកម្មភាព​រៀនសូត្រ​របស់​សមាគម​សង្គ្រោះ​មួយ ។  បងប្អូន​ស្ដ្រី​ម្នាក់​បាន​សួរ​ទីប្រឹក្សា​សមាគម​សង្គ្រោះ​ថា តើ​គាត់​អាច​យក​ផលិតផល​សម្រេច​ដែលនៅសល់​​ទៅផ្ទះ​បាន​ទេ ។  ទីប្រឹក្សា​នោះ​បាន​ឆ្លើយថា « ប្រាកដ​ណាស់ ! តើ​បង​នឹងឲ្យ​វា​ទៅ​នរណា ? »  គាត់​បាន​តប​ថា « បងស្រី​ម្នាក់​ដែល​ខ្ញុំ​ផ្ដល់​ការងារ​បម្រើ មិន​អាច​មក​ចូលរួម​នាយប់​នេះ​បាន ។  ខ្ញុំ​ចង់​យក​របស់​នេះ​ឲ្យ​គាត់ ដោយសារ​ខ្ញុំ​គិត​ថា គាត់​អាច​ចូលចិត្ត​វា » ។  ឱ! បងស្រី​រូបនេះ​គឺ​ដូចជា​ទេវតា​ម្នាក់ !   ប្រហែល​ពីរឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ទៅលេង​បងស្រី​ម្នាក់​នៅ​អាស៊ី ។  បងស្រី​រូប​នេះ​បាន​រំភើប​នឹង​បង្ហាញ​ដល់​ខ្ញុំ​ពី​កំណត់ត្រា​ពង្សាវលី ដែល​គាត់​បាន​ប្រមូលផ្ដុំ ហើយ​វា​មាន​ឈ្មោះ​រាប់រយ​ពាន់ ។  គាត់​បាន​ប្រាប់​ខ្ញុំ​ថា រាល់ពេល​ដែល​គាត់​បាន​ដាក់​ឈ្មោះ​ទាំងនេះ​ណាមួយ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ នោះ​គាត់​មាន​អារម្មណ៍​អំណរ​យ៉ាងខ្លាំង ដោយសារ​គាត់​បាន​ដឹង​ថា បុព្វការីជន​របស់​គាត់​អាច​ទទួលបាន​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​ដូចគ្នា​នឹង​ពិធីបរិសុទ្ធ​ដែល​គាត់​បាន​ទទួល​ដែរ ។  ទាំងនេះ​គ្រាន់តែ​ជា​គំរូ​ពីរ​ប៉ុណ្ណោះ ។ យើង​អាច​ចងក្រង​ជា​សៀវភៅ​ជាច្រើន អំពី​គំរូ​ដ៏អស្ចារ្យ​នៃ​ឥទ្ធិពល​ដ៏មាន​អានុភាព​នៃ​ស្ដ្រី​សុចរិត​នា​សព្វថ្ងៃ​នេះ ។       

 

ប្រធាន ណិលសុន បាន​បង្រៀន​ថា « វា​មិន​អាច​ធ្វើ​បាន​ទេ ដើម្បី​វាស់វែង​ពី​ឥទ្ធិពល​ដែល… ស្ត្រី​មាន មិន​គ្រាន់តែ​លើ​ក្រុមគ្រួសារ​ទេ ប៉ុន្តែ​លើ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ផងដែរ ក្នុងនាម​ជា​ភរិយា ជា​ម្ដាយ និង​ជា​ជីដូន ជា​បងស្រី និង​ជា​ម្តាយ​មីង ជា​គ្រូបង្រៀន និង​ជា​អ្នកដឹកនាំ ហើយ​ជាពិសេស​ក្នុងនាម​ជា​អ្នកតាំង​ជា​គំរូ ជា​អ្នកការពារ​សេចក្ដី​ជំនឿ​ដ៏​ម៉ឺងម៉ាត់… » ។ [1]   

 

ដូចគ្នានេះ​ដែរ អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រាប់​បងប្អូន​ស្ដ្រី​ពី​របៀប​ដែល​ពួកគេ​គឺជា​ផ្នែក​ដ៏​សំខាន់​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ដោយ​ថ្លែង​ថា « ពុំ​មាន​អ្វី​នៅក្នុង​ពិភពលោក​នេះ​ផ្ទាល់ខ្លួន​ខ្លាំង បីបាច់​ខ្លាំង ឬ​ផ្លាស់ប្ដូរ​ជីវិត​ខ្លាំង​ដូចជា​ឥទ្ធិពល​របស់​ស្ដ្រី​សុចរិត​ម្នាក់​នោះ​ឡើយ » ។ [2]

 

 

អំណាចនៃស្ដ្រីសុចរិត

មិន​ថា​នៅ​ផ្ទះ នៅក្នុង​សហគមន៍ ឬ​នៅ​ព្រះវិហារ​នោះ​ទេ ស្ដ្រី​ដ៏​ក្លៀវក្លា​ទាំងឡាយ​គឺជា​ផ្នែក​ដ៏សំខាន់​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ​នេះ ។  ពួកគេ​ម្នាក់ៗ​នាំយក​កម្លាំង​ដាច់​ដោយ​ឡែក និង​ពិសេស​ផ្ទាល់ខ្លួន​មកកាន់​គ្រួសារ​របស់​ពួកគេ និង​សាសនាចក្រ ។  អែលឌើរ ជែមស៍ អ៊ី ហ្វោស្ដ បាន​ថ្លែង​ដូចនេះ​អំពី​ស្ដ្រី​ក្នុង​សាសនាចក្រ ។

 

« ខ្ញុំ​មិនមាន​ពាក្យពេចន៍​ណាដើម្បី​បង្ហាញ​ការគោរព ការដឹងគុណ និង​ការកោត​សរសើរ​របស់​ខ្ញុំ​ចំពោះ​បងប្អូន ដែលជា​ស្ដ្រី​ដ៏អស្ចារ្យ​ឲ្យ​អស់​​នោះ​ទេ ។ ស្ដ្រី​គ្រប់វ័យ​ទាំងអស់​នៅក្នុង​សាសនាចក្រ​នេះ​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ឲ្យមាន​អំណោយទាន​នៃ​ព្រះគុណ​ដ៏ទេវភាព​ចំពោះ​ភាពជា​ស្ដី្រ​រៀងៗ​ខ្លួន ។ យើង​បន្ទាបខ្លួន​ដោយសារ​ទង្វើ​នៃ​សេចក្ដី​ជំនឿ ភក្ដីភាព ការគោរព​ប្រតិបត្តិ និង​ការបម្រើ​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​បងប្អូន និង​គំរូ​នៃ​សេចក្ដី​សុចរិត​របស់​បងប្អូន ។ សាសនាចក្រ​នេះ​មិន​អាច​សម្រេច​ជោគវាសនា​របស់​ខ្លួន​បាន​ដោយ​គ្មាន​ស្ដ្រី​ដ៏​ស្មោះស្ម័គ្រ និង​ស្មោះត្រង់​ទាំងនេះ​បាន​ទេ ជា​ស្ដ្រី​ដែល​បាន​ពង្រឹង​ដល់​សាសនាចក្រ​យ៉ាង​ខ្លាំង ដោយសារតែ​សេចក្ដី​សុចរិត​របស់​ពួកគេ » ។ [3]

 

ខ្ញុំ​មាន​ពរជ័យ​ដោយសារ​ស្ដ្រី​ដ៏អស្ចារ្យ​ជាច្រើន​នៅក្នុង​ជីវិត​របស់​ខ្ញុំ ៖ ជីដូន​របស់ខ្ញុំ ម្ដាយ​របស់ខ្ញុំ ភរិយា​របស់ខ្ញុំ បងប្អូន​ស្រី​របស់ខ្ញុំ កូនស្រី​របស់ខ្ញុំ និង​បងប្អូន​ស្ដ្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផ្សេងទៀត​ជាច្រើន ។  ពួកគេ​ទាំងអស់​គ្នា​បាន​ជួយ​ខ្ញុំ​ឲ្យ​ក្លាយជា​រូបខ្ញុំ​នៅ​ថ្ងៃនេះ ហើយ​បាន​បង្ហាញ​ខ្ញុំ​ពី​របៀប​ដើម្បី​មាន​ចិត្ត​សណ្ដោស ស្រឡាញ់ និង​សប្បុរស​តាម​គ្រប់​របៀប ។   

 

បងប្អូនស្រី​ជាទី​ស្រឡាញ់ សូម​អរគុណ​ចំពោះ​គំរូ និង​ការបម្រើ​ដ៏​អស្ចារ្យ​របស់​បងប្អូន ។  យើង​បន្ដ​ត្រូវការ​កម្លាំង សេចក្ដី​ជំនឿ ការយល់ដឹង និង​ភាពជា​អ្នកដឹកនាំ​របស់​បងប្អូន​នៅក្នុង​ការស្ថាបនា​នគរ​របស់​ព្រះអម្ចាស់ ។   មិន​ថា​បងប្អូន​មាន​ការហៅ​អ្វី ហើយ​មិន​ថា​បងប្អូន​នៅ​ទីណា​នោះទេ គំរូ​ដ៏​សុចរិត​របស់​បងប្អូន​នឹង​មាន​ឥទ្ធិពល​មហិមា​ទៅលើ​កូនៗ គ្រួសារ និង​សហគមន៍​របស់​បងប្អូន ព្រមទាំង​សាសនាចក្រ​ផងដែរ ។   

 

 


[1] រ័សុល អិម ណិលសុន « A Plea to My Sisters » Ensign ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។

[2] អិម រ័សុល បាឡឺដ « Mothers and Daughters » Ensign ខែ ឧសភា ឆ្នាំ ២០១០ ។

[3] ជែមស៍ អ៊ី ហ្វោស្ដ « You Are All Heaven Sent » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០២ ។