សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (ខែ​តុលា 2023)

 របៀបដើម្បីរៀបចំខ្លួនទទួលពរជ័យនៃសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធពេញមួយជីវិត 

អ្វីដែលសំខាន់គឺរបៀបដែលយើងគោរពដល់សេចក្តីសញ្ញាទាំងនោះ ហើយរក្សាពរជ័យនៃព្រះវិហារបរិសុទ្ធដែលមាននោះពេញមួយជីវិតរបស់យើង ។ 

អែលឌើរ ស៊ូឆាត ឆៃយ៉ាណា
អែលឌើរ ស៊ូឆាត ឆៃយ៉ាណា ក្នុង​ពួក​ចិត​សិប​នាក់

ខ្ញុំនៅចាំថាពេលខ្ញុំនៅជាយុវជនទើបទទួលបុណ្យជ្រមុជទឹកថ្មីៗ ហើយបានឱកាសជួបជាមួយអែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី នៅដើមឆ្នាំ ១៩៧៦ ។ នៅពេលមួយ លោកមើលមកខ្ញុំត្រង់ចំកែវភ្នែក ហើយបានព្យាករណ៍ថា ខ្ញុំនឹងរៀបការ ហើយបានផ្សារភ្ជាប់នៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ កាលពីសម័យនោះ វាហាក់ដូចជាមិនអាចទៅរួចទេ ព្រោះយើងមិនមានព្រះវិហារបរិសុទ្ធនៅក្នុងតំបន់របស់យើងទេ ។ យ៉ាងណាក៏ដោយ បន្ទាប់ពីបានអនុវត្តសេចក្តីជំនឿរបស់ខ្ញុំ និងខិតខំធ្វើការយ៉ាងខ្លាំងអស់ជាច្រើនឆ្នាំ ខ្ញុំបានសន្សំប្រាក់គ្រប់គ្រាន់ ហើយបាននាំ ភរិយា និងកូនស្រីតូចរបស់ខ្ញុំទៅផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ម៉ានីល ប្រទេសហ្វីលីពីន នៅចុងឆ្នាំ ១៩៨៤ ។ វាត្រូវចំណាយពេលប្រាំបីឆ្នាំដើម្បីខ្ញុំអាចទៅព្រះវិហារបរិសុទ្ធ ។


បន្ទាប់ពីបានទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងចុះសេចក្ដីសញ្ញាជាមួយព្រះ ខ្ញុំបានដឹងថា ប្រាំបីឆ្នាំមិនមែនជារយៈពេលយូរនោះទេ ហើយវាពិតជាស័ក្តិសមនឹងការរង់ចាំ និងការខិតខំនោះណាស់ ។ ការប្រឈមជាបន្តចាប់តាំងពីពេលនោះមកគឺជារបៀបដែលខ្ញុំអាចរក្សាពរជ័យទាំងនោះពេញមួយជីវិតរបស់ខ្ញុំ ។


ក្នុងរយៈពេល ៣៩ ឆ្នាំចាប់តាំងពីខ្ញុំបានទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធរបស់ខ្ញុំ ហើយបានផ្សារភ្ជាប់ជាមួយគ្រួសាររបស់ខ្ញុំ ខ្ញុំបានរៀនជាច្រើនដែលបានជួយខ្ញុំរៀបចំខ្លួនដើម្បីទទួលពរជ័យនៃសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធពេញមួយជីវិត ។ ទាំងនេះជាយោបល់របស់ខ្ញុំ ៖


« អស់អ្នកដែលយល់ពីពរជ័យដ៏នៅអស់កល្បជានិច្ច ដែលមកពីព្រះវិហារបរិសុទ្ធ ដឹងថា គ្មានការពលិកម្មណាដែលអស្ចារ្យខ្លាំង គ្មានតម្លៃណាធ្ងន់ពេក គ្មានការពុះពារណាលំបាកពេកដើម្បីទទួលបានពរជ័យទាំងនោះឡើយ »

ថូម៉ាស អេស ម៉នសុន
  1. យាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតយើង និងក្នុងគ្រួសាររបស់យើងតាមលទ្ធភាពដ៏អស្ចារ្យបំផុតដែលអាចធ្វើទៅបាន ។ ( សូមមើល ហិនរី ប៊ី អាវរិង « Families Under Covenant » Ensign ឬ Liahona ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៦២ )
  2. ឪពុក សូមបំពេញភារកិច្ចរបស់បងប្អូនជាមេគ្រួសាររបស់បងប្អូន ម្តាយផ្តល់ការគាំទ្រដ៏ខ្លាំង ។  « វាជាព្រះហឫទ័យរបស់ព្រះអម្ចាស់ដើម្បីពង្រឹង និងការពារអង្គភាពគ្រួសារ ។ យើងសូមអង្វរឲ្យឪពុកទាំងឡាយបំពេញតួនាទីដ៏ពេញសិទ្ធិរបស់ខ្លួនក្នុងនាមជាមេគ្រួសារ ។ យើងសុំឲ្យម្ដាយទាំងឡាយគាំទ្រ និងជួយស្វាមីខ្លួន ហើយធ្វើជាពន្លឺដល់កូនៗរបស់ពួកគេ » ។ ( យ៉ូសែប ហ្វិលឌីង ស្ម៊ីធ « Counsel to the Saints and to the World » Ensign ខែ កក្កដា ឆ្នាំ ១៩៧២ ទំព័រ ២៧ )
  3. រួបរួមគ្រួសារទាំងមូលឲ្យស្រឡាញ់គ្នាទៅវិញទៅមក ។ « ក្នុងន័យដ៏នៅអស់កល្បជានិច្ច សេចក្ដីសង្គ្រោះគឺជាកិច្ចការក្នុងគ្រួសារមួយ ។ … សំខាន់ជាងនេះទៅទៀត កូនៗត្រូវដឹង និងទទួលអារម្មណ៍ថាពួកគេទទួលបានក្ដីស្រឡាញ់ ត្រូវការ និងកោតសរសើរ ។ ពួកគេត្រូវតែទទួលបានការធានានោះឲ្យញឹកញាប់ ។ ជាក់ស្តែង នេះជាតួនាទីដែលឪពុកម្ដាយគួរបំពេញ ហើយភាគច្រើនម្ដាយអាចធ្វើវាបានល្អបំផុត » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Salvation—a Family Affair » Ensign ខែ កក្កដា ឆ្នាំ ១៩៩២ ទំព័រ ២, ៤ ) ។
  4. នៅពេលបំណងប្រាថ្នាខាងវិញ្ញាណរបស់យើងកើនឡើង យើងនឹងក្លាយជាមនុស្សដែលខ្លួនទីពឹងខ្លួនខាងវិញ្ញាណ ។ បន្ទាប់មក យើងអាចជួយអ្នកដទៃ ខ្លួនយើង និងគ្រួសាររបស់យើងបង្កើនបំណងប្រាថ្នារបស់យើងដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ហើយរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។ ព្យាការីអាលម៉ាបានបង្រៀនថា « បើសិនជាអ្នករាល់គ្នាពុំអាចធ្វើអ្វីក៏ដោយ ក្រៅពីការចង់ជឿ នោះសូមឲ្យចំណង់នេះមាននៅក្នុងខ្លួនអ្នក » ( អាលម៉ា ៣២:២៧ ) ។
  5. សូមមកព្រះវិហារជារៀងរាល់សប្ដាហ៍ ហើយទទួលទានសាក្រាម៉ង់ ។ « ដើម្បីទទួលទានសាក្រាម៉ង់ដោយស័ក្ដិសម យើងចងចាំថាយើងកំពុងបន្តសេចក្ដីសញ្ញាដែលយើងបានធ្វើនៅពិធីបុណ្យជ្រមុជទឹក ។ ដើម្បីឲ្យសាក្រាម៉ង់ធ្វើជាបទពិសោធន៍សម្អាតខាងវិញ្ញាណជារៀងរាល់សប្ដាហ៍ យើងត្រូវរៀបចំខ្លួនយើងមុននឹងមកការប្រជុំសាក្រាម៉ង់ » ។ ( រ៉ូបឺត ឌី ហែល « Coming to Ourself ៖ The Sacrament, the Temple, and Sacrifice in Service » Ensign ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៤ )
របៀបដើម្បីរៀបចំខ្លួនទទួលពរជ័យនៃសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធពេញមួយជីវិត
  1. មានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ហើយដាក់គោលដៅ ហើយជាពិសេសរៀបចំខ្លួនរបស់យើងដើម្បីត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ។ តើអ្វីជាបទដ្ឋានសម្រាប់អ្នកកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ? ទំនុកដំកើងបានរំឭកយើងថា ៖ « តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះ‌យេហូវ៉ា ? តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន ? 
    « គឺជាអ្នកដែលមានដៃស្អាត នឹងចិត្តបរិសុទ្ធ » ( ទំនុកដំកើង ២៤:៣–៤ ) ។
  2. ការពលិកម្ម និងការបម្រើ ។ នៅក្នុងសន្និសីទទូទៅនាខែមេសា ឆ្នាំ ២០១១ ប្រធាន ថូម៉ាស អេស ម៉នសុន បានចែកចាយពីឧទាហរណ៍មួយអំពីការពលិកម្មដែលទាក់ទងនឹងការបម្រើក្នុងព្រះវិហារបរិសុទ្ធ ។ ឪពុកជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ម្នាក់រស់នៅលើកោះដាច់ស្រយាលមួយនៅតំបន់ប៉ាស៊ីហ្វិកបានធ្វើកិច្ចការដោយប្រើកម្លាំងខ្លាំងនៅកន្លែងឆ្ងាយអស់រយៈពេលប្រាំមួយឆ្នាំ ដើម្បីរកប្រាក់ដែលចាំបាច់ដើម្បីយកភរិយា និងកូន ១០ នាក់របស់គាត់ទៅផ្សារភ្ជាប់សម្រាប់ភាពអស់កល្បជានិច្ចនៅក្នុងព្រះវិហារបរិសុទ្ធនូ វែលសេឡង់ ។ ប្រធាន ម៉នសុន បានពន្យល់ថា « អស់អ្នកដែលយល់ពីពរជ័យដ៏នៅអស់កល្បជានិច្ច ដែលមកពីព្រះវិហារបរិសុទ្ធ ដឹងថា គ្មានការពលិកម្មណាដែលអស្ចារ្យខ្លាំង គ្មានតម្លៃណាធ្ងន់ពេក គ្មានការពុះពារណាលំបាកពេកដើម្បីទទួលបានពរជ័យទាំងនោះឡើយ » ។ ( ថូម៉ាស អេស ម៉នសុន « The Holy Temple—a Beacon to the World » Liahona and Ensign ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩១–៩២ ) ។

ឥឡូវនេះ យើងមានព្រះវិហារបរិសុទ្ធមួយនៅក្នុងប្រទេសថៃ ហើយឆាប់ៗនេះនឹងមានអគារដ៏ពិសិដ្ឋទាំងនេះបន្ថែមទៀតនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី ។ យើងមិនចាំបាច់ត្រូវរង់ចាំយូរដើម្បីទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងចុះសេចក្ដីសញ្ញាជាមួយព្រះទៀតហើយ ។ ទោះយ៉ាងណាក៏ដោយ វាមិនសំខាន់ថាតើយើងរង់ចាំយូរប៉ុនណានោះទេ ។ អ្វីដែលសំខាន់គឺរបៀបដែលយើងគោរពដល់សេចក្តីសញ្ញាទាំងនោះ ហើយរក្សាពរជ័យនៃព្រះវិហារបរិសុទ្ធដែលមាននោះពេញមួយជីវិតរបស់យើង ។