សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែកញ្ញា 2024)

ធ្វើ​តាម​ព្រះអង្គ​សង្រ្គោះ​តាមរយៈ​ការងារ​បម្រើ​ដល់​បុគ្គល​ដែល​ត្រូវការ

ការឈោង​ទៅ​ជួយ​នរណា​ម្នាក់ តម្រូវ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ការយល់ចិត្ត ​ដ៏​ស្មោះត្រង់ ប៉ុន្តែក៏កាន់តែត្រូវឲ្យមាននូវការអត់ធ្មត់ច្រើនផងដែរ

អែលឌើរ ស៊ូឆាត ឆៃឆាណា
អែលឌើរ ស៊ូឆាត ឆៃឆាណា ពួកចិតសិបនាក់ប្រចាំតំបន់

នៅ​ខែ​នេះ ប្រធាន រ័សុល អិម ណិលសុន ឈាន​ចូល​ខួប​កំណើត​ទី ១០០ នៃជន្មាយុរបស់​លោក ។ លោក​បានចុះផ្សាយ​នៅ​លើ​គេហទំព័រ Facebook ផ្លូវការ​របស់​លោក​ថា លោក​មិន​ត្រូវការ​អំណោយ​ខាង​រូបកាយ​ទៀត​ទេ ប៉ុន្តែ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​លោក​កាន់តែ​រីករាយ​នោះ​គឺ ឲ្យ​យើង​ម្នាក់ៗ ​« ឈោង​ទៅ​ជួយ​ « បុគ្គល​ដែល​ត្រូវការ » នៅ​ក្នុង​ជីវិត​របស់​យើង ដែល​អាច​មាន​អារម្មណ៍​ថា វង្វេង ឬ​ឯកោ … ជា​នរណា​ម្នាក់​ដែល​ត្រូវ​ការជំនួយ » ។[1]

ព្រះអង្គ​សង្រ្គោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​គំរូ​ជា​ច្រើន​ដល់​យើង​ក្នុង​អំឡុង​ពេល​នៃ​ការងារ​បម្រើ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។ ការណ៍​ទាំងនេះរួមមាន ទ្រង់​ព្យាបាល​ដល់​ស្រ្តី​ដែល​មាន​បញ្ហា​ធ្លាក់ឈាម ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា « មិនស្អាត » ។ សេចក្តី​ស្រឡាញ់ និង​ការព្យាបាល​របស់​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ឃ្លង់ចំនួនដប់​នាក់ ដែល​ត្រូវ​បាន​សង្គម​ស្អប់ខ្ពើម ។ សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​ចំពោះ​ស្រ្តី​ដែល​ចាប់​បាន​ក្នុង​អំពើ​ផិតក្បត់ ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​ត្រៀម​នឹង​ចោល​ថ្ម​ដាក់​នាង និង​ការលើកលែង​ទោស​របស់​ទ្រង់​ចំពោះ​ទាហាន​រ៉ូម​ដែល​បាន​ចំអក ចាក់ និង​ឆ្កាង​ទ្រង់ ។[2]

ដំណើរ​រឿង​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​បានកត់ត្រា​នៅក្នុងគម្ពីរ នីហ្វៃ​ទី​បី « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហ្វូង​មនុស្ស​បាន​ដើរ​ទៅ​មុខ ហើយ​បាន​លូកដៃ​ទៅ​ឯ​ចំហៀង​ព្រះ​អង្គ ហើយ​បាន​ស្ទាប​ស្នាម​ដែកគោល​នៅ​ត្រង់​ព្រះ​ហស្ត និង​ព្រះ​បាទា​របស់​ព្រះ​អង្គ ហើយ​ពួកគេ​បាន​យ៉ាង​នេះ គឺ​បានដើរ​ទៅ​មុខ​ម្ដង​ម្នាក់ៗ​រហូត​ដល់​ទាំង​អស់​គ្នា​បាន​ទៅ » ។ [3] មាន​ប្រជាជន​នីហ្វៃ​ប្រហែល​ជា ២,៥០០ នាក់ មានទាំង​បុរស ស្ត្រី និង​កូន​ក្មេង​បានប្រមូល​គ្នា​នៅ​ជុំវិញ​ព្រះវិហារ​បរិសុទ្ធ​នៅ​លើ​ដែន​ដី​បរិបូរណ៍ ។[4]  សូម​ស្រមៃ​មើល​ថា បើ​មនុស្ស​ម្នាក់​ចំណាយ​ពេល​មួយ​នាទី​ដើម្បីពាល់​ព្រះយេស៊ូវ​គ្រីស្ទ ។  តើ​ត្រូវ​ចំណាយ​អស់ រយៈពេលប៉ុន្មាន​ដើម្បី​ឲ្យ​មនុស្សគ្រប់គ្នា​អាច​ពាល់​ទ្រង់ ? តើ​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​អ្វី​ដល់​យើង ? ទ្រង់​កំពុង​បង្រៀន​ថា ការឈោង​ទៅ​ជួយ​នរណា​ម្នាក់ តម្រូវ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ការយល់ចិត្ត​ដ៏​ស្មោះត្រង់ ប៉ុន្តែ​ក៏កាន់តែ​ត្រូវ​ឲ្យ​មាននូវ​ការអត់ធ្មត់​ច្រើន​ផងដែរ ។ លទ្ធផលគឺ​នាំ​មក​នូវ​សេចក្តី​អំណរ​ដ៏​លើសលប់ ។

« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ »

គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០

ចាប់តាំង​ពី​ការហៅ​ជា​ពួក​ចិត្ត​សិប​នាក់​ប្រចាំ​តំបន់​មក ខ្ញុំ​បាន​ធ្វើ​ដំណើរអស់​រាប់រយ​ម៉ាយល៍ ហើយ​បាន​ទៅ​លេង​ភូមិ និង​ក្រុង​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ។ ការធ្វើ​ដំណើរ​នេះ​ភាគច្រើន គឺ​ទៅ​សួរសុខទុក្ខ​សមាជិក ជា​ពិសេស​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​កំពុង​ត្រូវការ​ជំនួយ ។  ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​ពិត​ជា​ប្រាថ្នា​ចង់​បាន​នរណា​ម្នាក់​ឈោង​ទៅ​ជួយ​ពួកគេ ។ ការឈោង​ទៅ​នេះ ប្រហែល​ជា​សម្រាប់​តម្រូវការ​ខាង​សាច់ឈាម ឬ​ខាង​រូបកាយ ប៉ុន្តែ​ជា​ញឹកញាប់​គឺ​ខាង​វិញ្ញាណ​ផង​ដែរ ។ នៅ​ចុង​សប្តាហ៍​មួយ ខ្ញុំ​បាន​ទៅ​សាខា​តូច​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ ។ ប្រធាន​សាខា​បាន​សុំ​ឲ្យ​ខ្ញុំ​ទៅ​សួរសុខទុក្ខ​បងប្រុស​ពិការ​ម្នាក់ ដែល​ជា​សមាជិក​សាសនាចក្រ​ជាង​សាម​សិប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​បាន​មក​ព្រះវិហារ​អស់​រយៈ​ពេល​ជា​យូរ ដោយសារ​ឧបទ្ទវហេតុ​មួយដែល​បាន​ធ្វើ​ឲ្យ​គាត់​មិន​អាច​ដើរ​បាន​ស្រួល ។ យើង​បាន​ចំណាយ​ពេល​ជា​យូរ​ដើម្បី​រក​ផ្ទះ​បុរស​នេះ។ នៅ​ទីបំផុត យើង​បាន​ដឹង​ថា យើង​នឹង​ត្រូវ​ចត​រថយន្ត​របស់​យើង​នៅ​លើ​ផ្លូវ​ធំ ហើយ​បន្តដើរ​ចុះ​ទៅ​តាម​ផ្លូវ​ដី​តូចចង្អៀត​ដ៏​ឆ្ងាយ​មួយ ។ ដោយ​ក្រឡេក​មើល​នាឡិកា​របស់​ខ្ញុំ ខ្ញុំ​ឃើញ​ថា យើង​បាន​ហួសពេល​មួយ​ម៉ោង ហើយ​ខ្ញុំ​ស្ទើរ​តែ​បោះបង់​ចោល​ទៅហើយ ។ បន្ទាប់មក ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​រង់ចាំ​ពួក​យើង​ទៅ​សួរសុខទុក្ខ​គាត់​ពេញ​មួយ​ថ្ងៃ ហើយ​យើង​គ្រាន់តែ​ដើរ​ត្រឹមតែ​ពីរបី​នាទី​ប៉ុណ្ណោះ ដើម្បី​ទៅ​ដល់​គាត់ ។ នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ​របស់​គាត់ ខ្ញុំ​បាន​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ! ប្អូន​ប្រុស​ម្នាក់​នេះ​ជា​យុវជន​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​គាត់​កាល​ពី ៤៦ ឆ្នាំ​មុន កាល​ខ្ញុំ​នៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ម្នាក់​នៅ​ក្នុង​សាខា​ដ៏​តូច​មួយ​នេះ ។ គាត់​តែងតែចូលចិត្ត​ដើរ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជួយ​ពួក​យើង​បង្រៀន​សាសនា​គន់ការី ។ ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​សោះ​តាំងពី​ខ្ញុំ​បាន​ចប់​បេសកកម្ម​របស់​ខ្ញុំ ថ្វីបើ​ខ្ញុំ​បាន​ដឹង​ថា ក្រោយមក​គាត់​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ម្នាក់​ក្តី ។ ខ្ញុំ​ក៏​បានដឹង​ដែរ​ថា បន្ទាប់ពី​ត្រឡប់​មក​ពី​បេសកកម្ម​របស់​គាត់​វិញ មាន​អ្វី​មួយ​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​គាត់ ហើយ​គាត់​ក៏​ប្រែ​ជា​មិន​សូវ​សកម្ម ។ ការជួបជុំគ្នា​ដែល​មិន​នឹក​ស្មាន​ដល់​នេះ បាន​នាំ​ឲ្យ​យើង​ទាំង​ពីរ​នាក់​មាន​សេចក្តីរីករាយ​យ៉ាង​ក្រៃលែង ។ ដោយសារ​តែ​ពិការភាព​ខាង​រាងកាយ​របស់​គាត់ ទើប​គាត់​មិន​អាច​ទៅ​ព្រះវិហារ​បាន ។ បន្ទាប់ពី​ការសួរសុខទុក្ខ​នេះ​ហើយ ប្រធាន​សាខា​បាន​ធ្វើ​ផែនការ​មួយ ។ គាត់​បាន​សុំពួក​អែលឌើរ និង​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ឲ្យ​ទៅ​លេង​ផ្ទះ​របស់​បុរស​រូប​នេះ​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​គាត់ និង​ចាត់ចែង​សាក្រាម៉ង់​សម្រាប់​គាត់ ។

ធ្វើតាមព្រះអង្គសង្រ្គោះតាមរយៈការងារបម្រើដល់បុគ្គលដែលត្រូវការ

បទពិសោធន៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់ដឹង​យ៉ាង​ពិត​ប្រាកដ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​មាន​ន័យ​នៅពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ថា « ចូរ​ចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ » ។[5]

ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូមយោងទៅលើ​សារលិខិត​របស់​ព្យាការីរបស់​យើង ៖ « ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ៖ តើ​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​បាក់ទឹក​ចិត្តឬ​ទេ ? តើ​បងប្អូន​ត្រូវ​ផ្សះផ្សា​ជាមួយ​នរណា ឬ​សុំ​ការអភ័យទោស​ដែរ​ឬ​ទេ ? តើ​បងប្អូន​មាន​ឈ្មោះ​នរណា​ម្នាក់​នៅ​ក្នុង​គំនិត​របស់​បងប្អូន​ទេ​ថ្មីៗ​នេះ? នៅពេល​បងប្អូន​ទូល​សួរ​សំណួរ​ទាំងនេះ​ដល់​ព្រះអម្ចាស់ ទ្រង់​នឹង​បំផុស​គំនិត​ដល់​បងប្អូន​ឲ្យ​ដឹង​ពី​របៀប​ដែល​បងប្អូន​អាច​ឈោង​ទៅ​ជួយ និង​លើក​នរណា​ដែល​ត្រូវការ​ជំនួយ​ឡើង ។ នេះ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ដល់​យើង—ថា តាមរយៈ​យើង​ម្នាក់ៗ​ដែល​ធ្វើ​ការងារ បម្រើ​ដល់​មនុស្ស​តែ​ម្នាក់​នៅ​ក្នុង​លទ្ធភាព​របស់​យើង នោះ​យើង​អាច​ពង្រីក​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ បាន​នៅ​ទូទាំង​ពិភពលោក » ។[6]

[1]រ័សុល អិម ណិលសុន Facebook ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០២៤

[2] លូកា ៨:៤៣-៤៨, លូកា ១៧:១១-១៩, យ៉ូហាន ៨:១-១១, លូកា ២៣:៣៩-៤៣

[3] នីហ្វៃទី៣ ១១:១៣-១៧

[4] នីហ្វៃទី៣ ១៧:២៥

[5] គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០

[6] ណិលសុន Facebook