ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សមិទ្ឋិផលការកែលម្អ​ថ្មី​ នៅ​មន្ទីរពេទ្យបង្អែក ហ៊ុន សែន ​ស្រុក​ស្ទឹង​ត្រង់

ថ្នាក់ដឹកនាំ​ស្រុក និង​ខេត្ត​ជាច្រើន​រយ​នាក់ ព្រមទាំង​អ្នក​ស្រុក​អ្នកភូមិ​បាន​មកជួប​ជុំគ្នា​នៅ​ថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២១ ដើម្បី​ប្រារព្ធ​ពិធី​បញ្ចប់​គម្រោង​កែលម្អ​ខ្នាតធំ​ជាប្រវត្តិសាស្ត្រ​នៅមន្ទីរពេទ្យបង្អែកហ៊ុន សែន​ស្រុក​ស្ទឹង​ត្រង់ ។ 

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ឋិផលការកែលម្អថ្មី នៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្រុកស្ទឹងត្រង់
ទិដ្ឋភាពបរិវេនមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្រុកស្ទឹងត្រង់នៅពេលដាក់អោយប្រើប្រាស់

ថ្នាក់ដឹកនាំ​ស្រុក និង​ខេត្ត​ជាច្រើន​រយ​នាក់ ព្រមទាំង​អ្នក​ស្រុក​អ្នកភូមិ​បាន​មកជួប​ជុំគ្នា​នៅ​ថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២១ ដើម្បី​ប្រារព្ធ​ពិធី​បញ្ចប់​គម្រោង​កែលម្អ​ខ្នាតធំ​ជាប្រវត្តិសាស្ត្រ​នៅមន្ទីរពេទ្យបង្អែកហ៊ុន សែន​ស្រុក​ស្ទឹង​ត្រង់ ។ អំឡុង​ពិធី​នានា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល​ខេត្ត​កំពង់ចាម បានកោត​សរសើរចំពោះ​ការ​ផ្លាស់ប្រែ​រូបរាង​ដ៏​អស្ចារ្យ ៖

 

« យើង​សូម​អរគុណ​ចំពោះ​លោកអ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​កែ​លម្អ​មន្ទីរពេទ្យនេះ ។ ឥឡូវ មន្ទីរពេទ្យនេះ​ត្រូវ​បាន​បំពាក់ឧបករណ៍ និង​មាន​បុគ្គលិក​យ៉ាងល្អ ។ ការ​ផ្លាស់ប្ដូរ​គឺ​មានភាព​អស្ចារ្យណាស់ មន្ទីរពេទ្យគឺ​ពិត​ជា​ស្រស់ស្អាត​ខ្លាំង​ណាស់ ។ វាគឺជា​កន្លែង​មួយ​ដែល​អ្នកជំងឺ​អាច​មក ហើយ​មើល​ឃើញ​ថា​វា​មាន​អនាម័យ ។ វា​គឺជា​គំរូល្អ​នៃ​ភាព​មាន​អនាម័យ ។ យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​សមាគមននិកាយសាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ពួកគាត់​កំពុង​ជួយ​ពួកយើងនូវ​ទស្សន​យូរអង្វែង​ដើម្បី​កែលម្អ​បន្ថែម​ទៀត​នៅ​ទីនេះ និង​កន្លែង​ផ្សេងៗទៀត » ។

 

មន្ទីរពេទ្យនេះជា​មន្ទីរពេទ្យតែ​មួយ​គត់​សម្រាប់​ប្រជាជន​ប្រហែលជា ១០០០០ នាក់​នៅ​ក្នុង​ស្រុក​ស្ទឹង​ត្រង់ ដែលភាគ​ច្រើន​គឺជា​ប្រជាជនក្រីក្រ​ខ្លាំង ។ ស្រុកនេះ គឺជា​ទឹកដី​កំណើត​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​ចម្ងាយ​ប្រហែលជា ៣ ម៉ោង​កន្លះ​ពី​រាជធានី​ភ្នំពេញ ជា​រដ្ឋធានី​នៃ​ប្រទេស​កម្ពុជា ។

គម្រោង​នេះ គឺជា​ការ​សហការ​មួយ​របស់​សមាគមននិកាយសាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែលធ្វើការ​តាមរយៈ​គម្រោង​កែលម្អ​សុខភាព​កម្ពុជា ហៅកាត់ថា (CHIE) ព្រមទាំង​ថ្នាក់ដឹកនាំ​មកពី​ខេត្ត​កំពង់ចាម ស្រុក​ស្ទឹងត្រង់ និង​មន្ទីរពេទ្យបង្អែកហ៊ុនសែនស្រុក​ស្ទឹងត្រង់ ។

គម្រោង​នេះ​ត្រូវ​បាន​ចាប់ផ្ដើម​នៅ​ដើម ឆ្នាំ ២០១៩ ជា​ពេល​អ្នកផ្សព្វផ្សាយសាសនា​រៀមច្បង​​អែលឌើរ ស្ទីវិន និងស៊ីស្ទើរ វីកគី លូវិស បាន​ជួប​នឹង​ថ្នាក់ដឹកនាំ​ក្នុង​ស្រុក​ដើម្បី​ពិនិត្យ​មើល​តម្រូវការ​របស់មន្ទីរពេទ្យ ។ មិន​យូរប៉ុន្មាន​បន្ទាប់ពី​ការ​ប្រជុំ​ដំបូង វិស្វករ​ដំបូងគេ​បាន​មក​មើល​ទីតាំង​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ។ 

 

តម្រូវការ​សម្រាប់​ការ​កែលម្អ

អំឡុង​ការ​ចុះ​វាយតម្លៃ​ពី​តម្រូវការ​របស់​មន្ទីរពេទ្យនេះ ត្រូវ​បាន​កត់សម្គាល់​ថា អនាម័យ​ជា​តម្រូវការ​ចម្បង​គេ​ដើម្បី​ធ្វើការ​កែលម្អ ។  តំបន់​ដំបូងគេ​ដែលត្រូវ​ផ្ដោត​លើ គឺ​ការកំណត់​អំពី​អ្វី​ត្រូវ​ធ្វើ​ដើម្បី​លុបបំបាត់បញ្ហា​ដីភក់ជ្រាំ និងធូលីដី​នៅ​អគារ​មន្ទីរពេទ្យ ។
 

អំឡុង​ពេល​រដូវភ្លៀង ទឹក​ពុំ​មាន​លូទឹកបង្ហូរ ធ្វើ​ឲ្យ​ដក់ទឹក ហើយ​មានភក់ជ្រាំ ។ ភក់ជ្រាំ​ត្រូវ​បាន​ស្អិត​ជាប់​ជើង​អ្នក​ដែល​ដើរ​ចូល​មក​ក្នុង​មន្ទីរពេទ្យ ។ បន្ថែម​ពីលើនោះ ថ្លុក​ទឹក គឺជា​ជម្រកបង្កើត​សត្វមូស​ផងដែរ ។ អំឡុង​រដូវប្រាំង ដី​នៅ​ខាង​មុខ​មន្ទីរពេទ្យ ត្រូវ​ខ្យល់​បក់ហុយចូលពេញ​នៅក្នុង​អគារ​មន្ទីរពេទ្យ ។

ស្ថានភាពដីភក់ជ្រាំនៅខាងមុខមន្ទីរពេទ្យមុនពេលធ្វើការកែលម្អ
ស្ថានភាពដីភក់ជ្រាំនៅខាងមុខមន្ទីរពេទ្យមុនពេលធ្វើការកែលម្អ

តម្រូវការ​បន្ថែមដែល​បាន​កំណត់​រួមមាន​ទាំង​ការ​កែលម្អចំពោះ​តំបន់​អ្នកជំងឺ ដែល​ត្រូវការ​សម្អាត និង​លាបថ្នាំ​សារជាថ្មី ។ មន្ទីរពេទ្យនេះ​ត្រូវ​បាន​បំពាក់ឧបករណ៍​តែ​នឹង​គ្រែ​ធ្វើ​ពីដែក និងគ្រែ​ឈើ​តែ​ប៉ុណ្ណោះ ។ គ្រែ​គ្មាន​ពូក ហើយ​ពិបាក​ដើម្បី​សម្អាត ។ បន្ទប់​ចាក់សោត្រឹមត្រូវ ។

កន្លែង​បន្ទប់​ទឹក ។ អ្នក​ជំងឺ​តម្រូវ​ឲ្យ​ចេញពី​បន្ទប់​អ្នកជំងឺ ហើយ​ទៅ​តាមច្រកដើរ​ចុះទៅ​ប្រើ​បន្ទប់​ទឹក​នៅ​ខាងក្រៅ​អគារ ។ គ្រែ​អ្នកជំងឺ​ក៏​ត្រូវ​កែថ្មី ហើយ​ឧបករណ៍​ក៏​ចាំបាច់ត្រូវ​ថែទាំ​ផងដែរ ។

ស្ថានភាព​ដែលគ្មាន​អនាម័យ ក៏​ត្រូវ​បានកត់ចំណាំ​ផងដែរ​ទៅលើ​កន្លែង​លាងដៃចាស់ៗ ហើយ​ឧបករណ៍​ពេទ្យ​ពុំ​បាន​សម្លាប់មេរោគ​បាន​ត្រឹមត្រូវ ។ កន្លែង​លាងដៃ និង​ចាំបាច់​ត្រូវ​កែ​លម្អ​យ៉ាងខ្លាំង ហើយស្ដុក​រទេះ​នៅបន្ទប់​សង្គ្រោះបន្ទាន់ ។

ក្នុងពេលជាក់លាក់​នៅ​ឆ្នាំ​នេះ ជាពិសេស​នៅ​រដូវ​ភ្លៀង មានគ្រែជាច្រើន​ដាក់​តម្រៀប​នៅ​តាមផ្លូវដើរ ហើយ​មានអ្នកជំងឺ​ដែល​រងគ្រោះដោយសារ​សត្វមូស​កើត​ជំងឺ ដូចជា​ជំងឺ​គ្រុនឈាម និង​ជំងឺ​គ្រុនចាញ់ ។ ផ្លូវដើរ គឺ​បើក​ចំហរ​ទៅ​ក្រៅ ហើយ​អ្នកជំងឺ​នៅ​ក្រៅ​ប៉ះពាល់​នឹង​មូស​ដែល​ញាស់​នៅក្នុង​ទឹក​ថ្លុក នៅ​មិន​ឆ្ងាយ​ពីគ្នាប៉ុន្មាន​នៅខាងមុខ​មន្ទីរពេទ្យនោះ ។

ការ​អនុម័ត​ផែនការ

អ្នកផ្សព្វផ្សាយសាសនា​រៀមច្បង ធ្វើ​បទបង្ហាញ​ផែនការ​កែលម្អ​ជូន​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាលខេត្ត​កំពង់ចាម និង​បុគ្គលិក​របស់​លោក នៅក្នុង​ការ​ប្រជុំ​នា​ខែ​ធ្នូ ឆ្នាំ ២០១៩ ។ ឯកឧត្តមអភិបាល​មាន​ក្ដី​សោមនស្ស​អំពី​គម្រោង​ដែល​បាន​ដាក់​ស្នើ ហើយ​បាន​លើក​ទឹកចិត្ត​ឲ្យ​លោក​វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម និង​លោក​ស្រី សុភ័ក្ត្រ ដែល​ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ចាម ។
 

ថ្នាក់ដឹកនាំសាសនាចក្រជួបជាមួយនឹងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តនៅខែធ្នូ ឆ្នាំ ២០១៩ ដើម្បីពិភាក្សាអំពីផែនការដាក់ស្នើសុំសម្រាប់កែលម្អមន្ទីរពេទ្យបង្អែកហ៊ុនសែនស្រុកស្ទឹងត្រង់
ថ្នាក់ដឹកនាំសាសនាចក្រជួបជាមួយនឹងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តនៅខែធ្នូ ឆ្នាំ ២០១៩ ដើម្បីពិភាក្សាអំពីផែនការដាក់ស្នើសុំសម្រាប់កែលម្អមន្ទីរពេទ្យបង្អែកហ៊ុនសែនស្រុកស្ទឹងត្រង់

ឯកឧត្តមអភិបាល​បាន​ថ្លែង​ថា ឯកឧត្តម​ចង់​ឃើញ​មន្ទីរពេទ្យនេះ ក្លាយជាបទដ្ឋាន​ថ្មីមួយ​សម្រាប់​មន្ទីរពេទ្យដទៃៗ​ទៀតទាំងអស់​នៅក្នុង​ខេត្តកំពង់ចាម ។ ឯកឧត្តមបាន​ថ្លែង​អំណរគុណ​ដល់​សមាគម​និកាយ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​គម្រោង​កែលម្អ​សុខភាព​កម្ពុជា និង​បំណង​ប្រាថ្នា​របស់ពួកគាត់​ដើម្បី​ផ្ដល់ការខិតខំ​គាំទ្រ​ឆ្ពោះទៅកាន់​ការកែលម្អ​ការថែទាំ​សុខភាព​សម្រាប់​ប្រជាជន​ក្រីក្រ និងខ្វះខាត​នៅក្នុង​ខេត្ត ។
 

មូលនិធិ​ដែលបាន​អនុមតិ​របស់​សមាគម​សម្រាប់​គម្រោង​នៅក្នុង​ខែ​ឧសភា ឆ្នាំ ២០២០ ។ ទោះជាយ៉ាងណា ការអនុម័ត​គឺ​ស្ថិត​នៅលើ​ស្ថានភាព​នៃ​ការ​ត្រឡប់មកវិញ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ជាគូ​ស្វាមី​ភរិយា មកកាន់ប្រទេស​កម្ពុជា ។ គ្រប់​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅផ្ទះវិញ​កាល​ពី​ចុង​ខែ​កុម្ភៈ ដោយ​សារ​តែ​ជំងឺ​រាតត្បាត​សកល ។
 


គម្រោងកែលម្អ

អែលឌើរ និង​ស៊ីស្ទើរ លូវិស បាន​ត្រឡប់មក​កាន់​ប្រទេស​កម្ពុជាវិញ​នៅដើម​ខែ​សីហា ឆ្នាំ ២០២០ ដើម្បី​បន្ដ​បេសកកម្ម​របស់​ពួកគាត់ ។ ពេលដែល​ពួកគាត់​បញ្ចប់​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ​ភ្លាម នោះ​ពួកគាត់​បាន​ចាប់ផ្ដើម​គម្រោង​ដើម្បី​បន្ដ​កិច្ចព្រមព្រៀង​ការងារឲ្យ​ចប់សព្វគ្រប់ ។ កិច្ចការ​គម្រោង​នោះ ចាប់ផ្ដើម​ជាផ្លូវការ​នៅ​ចុង​ខែ​សីហា ឆ្នាំ ២០២០ ។

គម្រោង​កែលម្អ​មន្ទីរពេទ្យបង្អែកហ៊ុនសែនស្រុក​ស្ទឹងត្រង់ ត្រូវ​បានដឹកនាំ​ដោយ​ផែនការ​ធំៗ ដែល​មាន ប្រាំ​ដំណាក់កាល​ចម្បង ។ កិច្ចការ​ទាំងអស់​ត្រូវ​បាន​បញ្ចប់​ត្រឹម​ចុង​ខែ​ធ្នូ ឆ្នាំ ២០២០ ។

 

ដំណាក់កាល​ទី ១ ៖  បន្ទប់ទឹក​អ្នកជំងឺ ។  ដំណាក់កាល​ទីមួយ​ដោះស្រាយ​ពី​ការ​ខ្វះខាត​កន្លែង​បន្ទប់ទឹក​នៅ​ក្នុង​តំបន់​អគារ​អ្នកជំងឺ ។ អគារ​អ្នកជំងឺ​នីមួយៗ បានទទួលបន្ទប់ទឹកថ្មីមួយ ។ ឥឡូវ​អគារ​នីមួយៗ​មានបន្ទប់ទឹក​បុរស និង​បន្ទប់ទឹក​ស្ត្រី ដែលមាន​កន្លែង​លាងដៃ បង្គន់ និង​កន្លែង​ងូតទឹក ។
 

ទិដ្ឋភាពខាងក្រោយមន្ទីរពេទ្យ សំណង់កន្លែងបន្ទប់ទឹកអ្នកជំងឺ និងកន្លែងងូតទឹក
ទិដ្ឋភាពខាងក្រោយមន្ទីរពេទ្យ សំណង់កន្លែងបន្ទប់ទឹកអ្នកជំងឺ និងកន្លែងងូតទឹក

ដំណាក់កាល​ទី ២ ៖  ប្រឡាយ​បង្ហូរទឹកភ្លៀង និង​ទឹក​ខាង​លើ  ដំណាក់កាល​នេះ រួមមាន​ទាំង​ការ​ធ្វើ​ឲ្យ​រួចរាល់នូវ​ផ្នែក​ខាង​មុខ​មន្ទីរពេទ្យ និង​កែ​ប្រព័ន្ធ​លូគ្រប់គ្រង​ទឹកភ្លៀង ។ ប្រព័ន្ធលូទឹក រួមមានប្រឡាយ​លូចាក់បេតុង លូបង្កប់​មាន​ច្រក​ចេញច្រើន ដែល​នឹងអាច​ហូរសម្ងួត​ទឹក​នៅផ្ទៃ​ខាង​លើនៅ​ជុំវិញ​ទីលាន​មន្ទីរពេទ្យ ។ ការធ្វើ​បែប​នេះ​នឹង​ជួយ​កាត់បន្ថយ​កុំ​ឲ្យ​មានដីភក់​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ ហើយ​លុបបំបាត់​ការដក់ទឹក ដែល​បណ្ដាល​ឲ្យ​កើត​មូស ។
 

ការចាប់ផ្ដើមការងារកែលម្អផ្នែកខាងមុខមន្ទីរពេទ្យដើម្បីកែលម្អប្រព័ន្ធលូទឹក
ការចាប់ផ្ដើមការងារកែលម្អផ្នែកខាងមុខមន្ទីរពេទ្យដើម្បីកែលម្អប្រព័ន្ធលូទឹក

ដំណាក់កាល​ទី 3 ៖  ផ្លូវចូល​ធ្វើ​ពីស៊ីម៉ង់ ។  ដំណាក់កាលទីបី ដោះស្រាយ​តម្រូវការ​ដើម្បី​មាន​ច្រកចូល និង​ផ្លូវ​ចូល​ត្រឹមត្រូវ ។ ច្រកចូល​ត្រូវបាន​កែលម្អ​ដោយ​ចាក់បេតុង ។ គ្រប់អគារ​មន្ទីរពេទ្យ ឥឡូវនេះ​អាច​ចេញចូល​ដោយ​ពុំចាំបាច់​បើក​បរ​នៅលើ​ផ្លូវដី ឬ​ភក់នោះទេ ។ បន្ថែមពីលើនោះ ទីធ្លា​ត្រូវ​បាន​ចាក់ក្រាល​ដោយ​កំទេច​ថ្ម​ដើម្បី​កុំឲ្យ​មាន​ភក់ ឬ​ធូលីដី ។ អ្វីៗ​ទាំងអស់នេះ​ជួយ​រក្សា​ឲ្យ​មន្ទីរពេទ្យបានស្អាត ហើយ​ឡាន​សង្គ្រោះបន្ទាន់​អាច​ចេញចូល​បាន​កាន់តែ​ងាយស្រួល ។
 

ទិដ្ឋភាពផ្លូវថ្មី ច្រកចូល និងទីធ្លាត្រូវបានចាក់ក្រាលគ្រួសរួចរាល់នៅខាងមុខមន្ទីរពេទ្យ
ទិដ្ឋភាពផ្លូវថ្មី ច្រកចូល និងទីធ្លាត្រូវបានចាក់ក្រាលគ្រួសរួចរាល់នៅខាងមុខមន្ទីរពេទ្យ

ដំណាក់កាល​ទី ៤ ៖  ការលាបថ្នាំ​ផ្នែកខាង​ក្នុង និងផ្នែក​ខាង​ក្រៅ​អគារ ។  អគារ​មន្ទីរពេទ្យ បាន​ទទួល​ការលាបថ្នាំទាំង​នៅ​ខាង​ក្នុង និងខាង​ក្រៅ ។ ការងារនេះ​រួមមានទាំង​ការឈូសថ្នាំ​ចាស់ និង​ធូលីដី និង​ផ្សិតចេញ​ពីមុន​ប្រើ​ថ្នាំ​លាប​ការពារ ហើយ​លាប​ថ្នាំ​ពណ៌​បង្ហើយ ។

ទិដ្ឋភាពនៅខាងក្រៅមន្ទីរពេទ្យពីមុនការតុបតែង ការសម្អាត និងការលាបថ្នាំ
ទិដ្ឋភាពនៅខាងក្រៅមន្ទីរពេទ្យពីមុនការតុបតែង ការសម្អាត និងការលាបថ្នាំ
ការសម្អាត និងការលាបថ្នាំនៅខាងក្រៅមន្ទីរពេទ្យ
ការសម្អាត និងការលាបថ្នាំនៅខាងក្រៅមន្ទីរពេទ្យ
ទិដ្ឋភាពខាងក្រៅមន្ទីរពេទ្យពេលលាបថ្នាំថ្មីហើយ
ទិដ្ឋភាពខាងក្រៅមន្ទីរពេទ្យពេលលាបថ្នាំថ្មីហើយ

ដំណាក់កាល​ទី ៥ ៖  គ្រែ ឧបករណ៍ត្រូវបាន​កែលម្អ និង​ការ​បំពាក់បំប៉ន​គ្រូ​ពេទ្យ ។  បន្ទាប់ពី​អ្វីៗ​ផ្សេងទៀត​បាន​បញ្ចប់ ដំណាក់កាល​ចុង​ក្រោយ​សម្រាប់​គម្រោង​កែលម្អ គឺ​ការ​ផ្ដល់​គ្រែ​អ្នកជំងឺ និង​ឧបករណ៍​ថ្មីៗ ។ ឧបករណ៍​ថ្មីៗ រួមមានឧបករណ៍​ការ​មើល​ថែទាំ​ឧបករណ៍ដាក់​សម្ភារ និង​បច្ចេកវិទ្យា​អេកូសាស្ត្រ​ថ្មី ។ ដំណាក់កាល​ចុង​ក្រោយ គឺ​ការ​ផ្ដល់​ការ​បំពាក់បំប៉ន​ដល់​បុគ្គលិក​របស់​មន្ទីរពេទ្យអំពី​ការប្រើប្រាស់​ឧបករណ៍ ការ​សម្អាត និង បច្ចេកទេស​គ្លីនីក​ដែលល្អ​ប្រសើរ ។

ពិធី​កាត់ខ្សែបូ

នៅថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២១ គូស​ចំណាំ​ជា​ការ​បញ្ចប់​គម្រោង​ជា​ផ្លូវការ ។ មានការ​ថ្លែង​សុន្ទរកថា​ដោយ​អភិបាលនៃគណៈអភិបាល​ខេត្ត​កំពង់ចាម ឯកឧត្តម​អ៊ុន ចាន់ដា និង​ដោយ​អែលឌើរ ស្ទីវិន លូវិស និង​អែលឌើរ រ៉ូប៊ើត ថេលើរ ព្រមទាំង អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​កំពុង​រស់នៅ និង​កំពុង​បម្រើ​នៅក្នុង​ខេត្ត​កំពង់ចាម ។ អំឡុង​ប្រសាសន៍​របស់​លោក អែលឌើរ លូវិស បានផ្ដល់​នូវ​ទស្សវិស័យ​អំពី​គម្រោង​ថា ៖


« រាល់ការ​ផ្លាស់ប្ដូរ ដែល​បាន​ធ្វើឡើងនៅ​ទីនេះ គឺល្អ​ប្រពៃណាស់ ។ ប៉ុន្តែ​នេះ​នៅមាន​ច្រើន​បន្ថែម​ទៀត ។ នេះគឺជា​កន្លែង​មួយ​ដែល​អ្នកជំងឺ​អាច​មក ហើយ​មើល​ឃើញ​ថា​វា​ស្អាត ។ នៅ​ឆ្នាំ ១៩៩៦ នេះគឺជា​មន្ទីរពេទ្យថ្មី​មួយ ។ ឥឡូវ​នៅឆ្នាំ ២០២១ វា​ថ្មី​ឡើងវិញ​ម្ដងទៀត ។ មាន​វេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាយិការ​ល្អៗ​នៅ​ទីនេះ ។ ស៊ីស្ទើរ លូវិស និង ខ្ញុំ​ពិត​ជា​មាន​កិត្តិយស ដើម្បី​នៅ​ជា​មួយ​បងប្អូន ។ ពួក​យើង​ផ្ដល់​ក្ដីស្រឡាញ់​ដ៏​អស្ចារ្យចំពោះ​បងប្អូន និង​ភាព​ជា​ថ្នាក់ដឹកនាំ​ដ៏​អស្ចារ្យ​របស់​បងប្អូន » ។

 

នៅពេល​ការ​ថ្លែង​សុន្ទរកថា​ទាំងអស់ត្រូវ​បាន​បញ្ចប់ នោះ​ពិធីកាត់ខ្សែបូ​ជា​ផ្លូវការ​មួយ ត្រូវ​បាន​ធ្វើឡើង គូសចំណាំ​ពី​ការ​បើក​មន្ទីរពេទ្យដែល​បាន​ជួសជុល​កែលម្អ​ថ្មីឡើងវិញ ។ 

អែលឌើរ ស្ទីវិន លូវិស បង្ហាញពីឧបករណ៍មន្ទីរពេទ្យថ្មីទៅកាន់ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៅមន្ទីរពេទ្យបង្អែកហ៊ុន សែនស្រុកស្ទឹងត្រង់
អែលឌើរ ស្ទីវិន លូវិស បង្ហាញពីឧបករណ៍មន្ទីរពេទ្យថ្មីទៅកាន់ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៅមន្ទីរពេទ្យបង្អែកហ៊ុន សែនស្រុកស្ទឹងត្រង់

ជាលទ្ធផល​នៃ​ជំនួយ​របស់​សាសនាចក្រ ការកែលម្អ​មន្ទីរពេទ្យដ៏អស្ចារ្យ និង​ដែល​ពុំបាន​រំពឹងទុក ឥឡូវ​នេះ​ត្រូវ​បាន​បញ្ចប់​ជា​បរិបូរ ។ អ្នកជំនួយ​ឯកជន​ម្នាក់ បាន​ចូលរួម​ក្នុងពិធី​នៅ​មន្ទីរពេទ្យបង្អែកហ៊ុនសែនស្រុក​ស្ទឹងត្រង់ ។ គាត់​បាន​សង្កេតឃើញ​ពី​ការ​ផ្លាស់ប្រែ​រូបរាង និង​មានការ​ស្ងើចសរសើរ​យ៉ាងខ្លាំង​ចំពោះ​អ្វី​ដែលបានកើត​ឡើង​នៅ​ឯមន្ទីរពេទ្យនោះ ។ ជិត​បញ្ចប់​ពិធីនោះ គាត់បាន​ប្រកាស​ថា គាត់នឹង​បរិច្ចាគ​មូលនិធិ​ដើម្បី​កែលម្អ​របង​នៅជុំវិញ​អគារ​មន្ទីរពេទ្យ និង​ផ្លូវ ( ឥឡូវ​ជាផ្លូវដី ) ដែល​ជិះ​ចូល​ទៅ​កាន់​ច្រក​ទ្វារ​មន្ទីរពេទ្យ ។ វិធានការ​បន្ថែម​នេះ នឹង​ជួយ​ដើម្បី​កាត់បន្ថយ​ធូលីដី និងដីភក់​ចូល​ទៅ​ក្នុង​ទីធ្លា​មន្ទីរពេទ្យ ។

ពេល​បញ្ចប់សព្វគ្រប់ ទីធ្លា​មន្ទីរពេទ្យត្រូវ​បាន​កែលម្អ ហើយ​អគារ​មន្ទីរពេទ្យត្រូវ​បាន​តុងតែងឡើង អែលឌើរ និង​ស៊ីស្ទើរ លូវិស បន្ដ​ធ្វើការ​ជាមួយ​នឹង​ក្រុមមន្ទីរពេទ្យ ។ ជំហាន​បន្ទាប់​នឹង​ដាក់បញ្ចូល​នូវការ​បំពាក់បំប៉ន​ដល់បុគ្គលិក​អំពី​ភាព​ស្អាត​ក្នុង​មន្ទីរពេទ្យ ការការពារ​រោគឆ្លង ការ​សម្អាតឧបករណ៍ និង​ការ​ចំហុយ​ឧបករណ៍​សម្លាប់មេរោគ ។