ការចុះ​ចែក​គ្រឿងឧបភោគ បរិភោគ អំឡុងជំងឺរាតត្បាត​កូវីដ-១៩ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា

អ្នកតំណាងឲ្យគ្រួសារប្រមាណ ២៥០ នាក់បានប្រមូលផ្តុំគ្នាទទួលគ្រឿងឧបភោគ បរិភោគ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
អ្នកតំណាងឲ្យគ្រួសារប្រមាណ ២៥០ នាក់បានប្រមូលផ្តុំគ្នាទទួលគ្រឿងឧបភោគ បរិភោគ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

សេចក្តី​ស្រឡាញ់ និង​គ្រឿង​ឧបភោគ បរិភោគ​បន្តិចបន្តួច​ត្រូវបាន​យក​ទៅ​ជូន​ដល់​ក្រុមគ្រួសារ​ប្រមាណ​ជា ១៩០០ គ្រួសារ ដែល​រស់នៅ​តំបន់​បិទខ្ទប់​ដោយ​សារជំងឺ កូវីដ-១៩ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។ សមាគម​និកាយសាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចាប់ដៃគូ​សហការ​ជាមួយ​មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ-១៩ ដើម្បី​ផ្តល់​គ្រឿង​ឧបភោគ បរិភោគ​សម្រាប់​ផ្គត់ផ្គង់​រយៈ​ពេល​ពីរ​សប្តាហ៍​ដល់​ក្រុមគ្រួសារ​ទាំងនេះ ។

ការ​ចុះ​ចែក​គ្រឿង​ឧបភោគ បរិភោគចំនួន​ប្រាំ​កន្លែង​បាន​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ទី១១ ខែ ឧសភា ។ ខណ្ឌ​ដែល​បាន​ទទួល​គ្រឿង​ឧបភោគ បរិភោគ​មាន ៖ ខណ្ឌ ៧ មករា ខណ្ឌ​ឫស្សី​កែវ ខណ្ឌ​សែនសុខ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​ទួល​គោក ។ ខណ្ឌ​ពីរ​នៅក្នុង​ចំណោម​ខណ្ឌ​ខាងលើ​នេះ នៅតែ​ចាត់ទុក​ថា​ជា « តំបន់​ក្រហម » ដដែល តំបន់​នេះ​ពុំ​សូវ​មាន​គ្រឿង​ឧបភោគ បរិភោគ​ច្រើន​នោះទេ ដោយសារតែ​បទបញ្ជា​បិទខ្ទប់​មាន​លក្ខណៈ​តឹងរឹង ។

អ្នកតំណាងគ្រួសារប្រមាណ ២៥០ នាក់បានទទួលគ្រឿងឧបភោគ បរិភោគនៅក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។  ខណ្ឌនេះនៅតែស្ថិតក្នុងបញ្ជី « តំបន់ក្រហម » ដដែល ដោយហេតុមានករណីជំងឺកូវីដ-១៩ ផ្ទុះច្រើន ។
អ្នកតំណាងគ្រួសារប្រមាណ ២៥០ នាក់បានទទួលគ្រឿងឧបភោគ បរិភោគនៅក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ខណ្ឌនេះនៅតែស្ថិតក្នុងបញ្ជី « តំបន់ក្រហម » ដដែល ដោយហេតុមានករណីជំងឺកូវីដ-១៩ ផ្ទុះច្រើន ។

ពិធី​ចែក​គ្រឿង​ឧបភោគ បរិភោគ​នីមួយៗ​មាន​ការ​ចូលរួម​ពី​គ្រួសារ​ប្រជាពលរដ្ឋ​ទទួល​ជំនួយ​ប្រមាណ​ជា ២៥០ គ្រួសារ ។ គ្រឿង​ឧបភោគ បរិភោគ​រួមមាន អង្ករ មី ត្រីខ​កំប៉ុង ទឹកស៊ីអ៊ីវ ទឹក​ត្រី ស្ករស និង​ប្រេងឆា ។ គ្រឿង​ឧបភោគ បរិភោគ​នេះ​អាច​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​មួយ​បាន​ប្រមាណ​ជា​ពីរ​សប្តាហ៍ ។ បន្ថែម​ពីលើ​គ្រឿង​ឧបភោគ បរិភោគ​នេះ ក៏​មាន​កញ្ចប់​ថ្នាំពេទ្យ​ដែល​ផ្តល់​ឲ្យ​តាមរយៈ​មន្ទីរពេទ្យ​សូរិយា ហើយ​ជំនួយ​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​តាមរយៈ ឯកឧត្តម ហោ សេរីវឌ្ឍន៍។  កញ្ចប់​ថ្នាំ​ពេទ្យ​នេះ​មាន​ថ្នាំ ដូចជា ៖ ថ្នាំ​បំបាត់​ការឈឺចាប់ វីតាមីន​ស៊ី ថ្នាំ​ឈឺពោះ និង​ម៉ាស់ ។

នៅ​ថ្ងៃបន្ទាប់​គឺត្រូវ​នឹង​ថ្ងៃពុធ ទី១២ ខែ ឧសភា ក៏​មាន​ការចុះ​ចែក​គ្រឿង​ឧបភោគ បរិភោគ​ចំនួន​ពីរ​កន្លែង​ទៀត​នៅ​ខណ្ឌ​តាខ្មៅ នៃខេត្ត​កណ្តាល​ផងដែរ ។ ពិធី​ផ្តល់​ជូន​គ្រឿង​ឧបភោគ បរិភោគ​ទាំងពីរ​នេះ​មាន​ការ​ចូលរួម​ពី​គ្រួសារប្រជាពលរដ្ឋ​ទទួល​ជំនួយ​ប្រមាណ​ជា ៣១៥ គ្រួសារ ។

អ្នក​តំណាង​របស់​សាសនាច្រ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​បាន​ចូលរួម​ជាមួយ​សមាជិក​នៃ​មូលនិធិ​កម្ពុជា​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​មន្រ្តី​របស់​រដ្ឋាភិបាល​ដើម្បី​ជួយ​នៅក្នុង​ពិធី​ចែក​គ្រឿង​ឧបភោគ បរិភោគនេះ ។

ប្រជាជនដែលរស់នៅខណ្ឌសែនសុខបានតម្រង់ជួរទទួលគ្រឿងឧបភោគ បរិភោគនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។  ខណ្ឌនេះនៅតែជា « តំបន់ក្រហម » ដដែល ដោយហេតុមានករណីជំងឺកូវីដ-១៩ ផ្ទុះច្រើន ។
ប្រជាជនដែលរស់នៅខណ្ឌសែនសុខបានតម្រង់ជួរទទួលគ្រឿងឧបភោគ បរិភោគនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ខណ្ឌនេះនៅតែជា « តំបន់ក្រហម » ដដែល ដោយហេតុមានករណីជំងឺកូវីដ-១៩ ផ្ទុះច្រើន ។

សមាជិក​នៃ​សាសនាចក្រ​ជា​ច្រើន​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយសារតែ​ការបិទខ្ទប់​ក្នុង​ពេល​ថ្មីៗ​នេះ ។ បន្ថែម​ពីលើ​នោះ សមាជិក​នៃ​សាសនាចក្រ​បាន​មាន​បំណង​ចង់​ជួយ​ដល់​បងប្អូន​ដែល​កំពុង​ខ្វះខាត ។ សេចក្តី​សប្បុរស​គឺជា​បុគ្គលិក​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ដែល​សមាជិក​នៃ​សាសនា​ចក្រ​កំពុង​ខិតខំ​ដើម្បី​អភិវឌ្ឍ​ខ្លួន ។ វា​គឺជា​ការបង្ហាញ​ដ៏​អស្ចារ្យ​បំផុត​តាមរយៈ​សេចក្តី​ស្រឡាញ់ ការយកចិត្ត​ទុកដាក់ និង​ការ​ផ្តល់​ឲ្យ​ដល់​បងប្អូន​ទាំងឡាយ​ណា​ដែល​កំពុង​ជួប​ប្រទះ​ឧបសគ្គ និង​ការសាកល្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ។ របៀប​មួយ​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ​គឺជា​ផ្តល់​ឲ្យ​សេចក្តី​ត្រូវការ​ខាង​សាច់ឈាម ។

បងប្អូនប្រជាពលរដ្ឋកំពុងទទួលគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ ។
បងប្អូនប្រជាពលរដ្ឋកំពុងទទួលគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ ។

ប្រធាន រ័សុល អិម ណិលសុន បាន​រម្លឹក​យើង​នា​ពេល​ថ្មីៗ​នេះ​ថា « គ្មាន​ថ្នាំ​ពេទ្យ ឬ​ការ​វះកាត់​ណា​មួយ​ដែល​អាច​ផ្លាស់ប្តូរ​វិបត្តិ​ផ្លូវ​ចិត្ត សេចក្ដី​វេទនា និង​ជំងឺ​ខាង​វិញ្ញាណ​ជា​ច្រើន​ដែល​យើង​ជួប​ប្រទះ​ឡើយ » ដែល​ជា​សង្គម​សកល​សមូហភាព​នោះ ។ បន្ទាប់មក​លោក​បន្ត​ទៀត ៖ « ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​មាន​នូវ​ឱសថ​ម្យ៉ាង—ជា​ឱសថ​មួយ​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល ដោយសារ​វា​ផ្ទុយ​ពី​វិចារណ​ញាណ​ពី​ធម្មជាតិ​របស់​យើង … ទោះ​ជា​បែប​នេះ​ក្ដី ក៏​ឥទ្ធិពល​របស់​វា​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​សុពលភាព​ដោយ​ពួក​អ្នក​វិទ្យាសាស្ត្រ​ក៏​ដូចជា​បុរស​ស្ត្រី​នៃ​សេចក្ដី​ជំនឿ​ផង​ដែរ ។ ខ្ញុំ​សំដៅ​ទៅ​លើ​អំណាច​ព្យាបាល​នៃ​ការ​ដឹងគុណ » ។

បងប្អូន​ដែល​បាន​ចូលរួម​ក្នុង​ការចែក​គ្រឿង​ឧបភោគ បរិភោគ និង​ថ្នាំពេទ្យ​ដល់​ប្រជាពល​រដ្ឋ​ដែល​ខ្វះខាត បាន​និយាយថា វា​ជា​សេចក្តី​រីករាយ និង​មាន​អំណរ​ណាស់​ដែល​បាន​មក​ជួយ ។ ពួកគេ​បាន​សម្តែង​នូវ​ការដឹងគុណ​ជា​ពិសេស​ដែល​អាច​មើល​ឃើញ​កែវ​ភ្នែក និង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ជំនួយ ។

ថ្នាក់ដឹកនាំទាំងឡាយបានជួបជុំគ្នានៅខណ្ឌច្បារអំពៅនៅអំឡុងពិធីចែកគ្រឿងឧបភោគ បរិភោគ នេះ ។
ថ្នាក់ដឹកនាំទាំងឡាយបានជួបជុំគ្នានៅខណ្ឌច្បារអំពៅនៅអំឡុងពិធីចែកគ្រឿងឧបភោគ បរិភោគ នេះ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ម្នាក់​នៅក្នុង​បេសកកម្ម ​ភ្នំពេញ​កម្ពុជា ដែល​បាន​ចូលរួម​នៅក្នុង​ការ​ចែក​គ្រឿង​ឧបភោគ បរិភោគ ​បាន​សង្ខេប​គំនិត​ជា​ច្រើនថា « នៅ​ពេល​យើង​ក្រឡេក​មើល​ទៅ​ប្រជាពល​រដ្ឋ​ដែល​បាន​ទទួល​គ្រឿង​ឧបភោគ បរិភោគ យើង​សង្ឃឹម​ថា​ពួកគេ​នឹង​មើលឃើញ​ពន្លឺ​ពិសេស តាមរយៈ​កែវ​ភ្នែក​របស់​យើង ដែល​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ពួកគេ និង​ក្តី​សង្ឃឹម​សម្រាប់​អនាគត​របស់​ពួកគេ​ផង​ដែរ » ។