ពិធីបុណ្យជ្រមុជដោយការពន្លិចចូលក្នុងទឹកដែលធ្វើដោយបុរសដែលមានសិទ្ធិអំណាចបព្វជិតភាពគឺជាពិធីបរិសុទ្ធទីមួយនៃដំណឹងល្អដែលចាំបាច់សម្រាប់មនុស្សម្នាក់ដើម្បីក្លាយជាសិស្សរបស់ព្រះគ្រីស្ទនិងជាសមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
មណ្ឌលបាត់ដំបងបានរៀបចំពិធីបុណ្យជ្រមុជទឹកដល់អ្នកប្រែចិត្តជឿចំនួន ២០នាក់ ក្នុងខែកុម្ភៈឆ្នាំ២០២២ គឺជាពិធីបុណ្យជ្រមុជទឹកដ៏បរិសុទ្ធ ក្នុងបរិយាកាសដ៏ស្រស់ថ្លាប្រកបដោយព្រះវិញ្ញាណ។ សូមអបអរសាទរដល់បងប្អូនប្រុសស្រីដែលបានទទួលបុណ្យជ្រមុជទឹកអំឡុងខែមករា និងកុម្ភះ។
សូមសេចក្តីជំនឿដ៏រឹងមាំបន្តមានក្នុងដួងចិត្តបងប្អូនជាប់ជានិច្ចដើម្បីធ្វើការស៊ូទ្រាំដល់ចុងបញ្ចប់ នៅក្នុងក្រោលរបស់ព្រះអម្ចាស់ជាមួយគ្នាតរៀងរហូតទៅ។

