ការទទួលបានផល​ដ៏​ច្រើន​បំផុត​មកពី​ពិធីសាក្រាម៉ង់  

មក​ពីយុវវ័យ​នៃ​វួដ ហាឡិម​ទី​មួយ និង​ទី​ពីរ នៃ​ស្តេកម៉ាន់ហាថាន់ នូវយ៉ោក 

តើ​អ្នក​ធ្លាប់​ឮ​នរណា​ម្នាក់​និយាយ​ថា « ការប្រជុំ​សាក្រាម៉ង់​នោះ​ល្អ​ណាស់ » ហើយ​ឆ្ងល់​ថា តើ​ពួកគេ​បាន​នៅ​ក្នុង​ការប្រជុំ​នោះ​ជាមួយ​អ្នក​ដែរ​ឬ​ទេ ? ការប្រជុំ​សាក្រាម៉ង់​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ពរជ័យ​ដល់​ជីវិត​យើង ប៉ុន្តែ​ដើម្បី​ទទួល​បាន​ផល​ដ៏​ច្រើន​បំផុតមក​ពី​ពិធី​នេះ នោះយើង​ត្រូវ​បោះទុន​ខ្លួន​យើង​បន្តិច ។ នេះ​ជា​យោបល់​មួយ​ចំនួន​អំពី … 

ពិធីសាក្រាម៉ង់ ៖ 

  • ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ប្រចាំ​ថ្ងៃ​របស់​អ្នក សូម​អាន​ខគម្ពីរនៅក្នុង Topical Guide ដែល​និយាយ​អំពី « ពិធី​សាក្រាម៉ង់ » ។ 
  • រៀប​ចំ​ខ្លួន​ពីមុន​ការប្រជុំ ។ ទៅ​ដល់​កន្លែង​មុន​ការប្រជុំចាប់ផ្ដើម ហើយ​ស្តាប់​តន្ត្រី​កំដរ​មុនការ​ប្រជុំ រួច​ស្វែងរក​វិវរណៈ ។ 
  • អំឡុង​ពេល​ច្រៀង​ទំនុក​តម្កើង​សាក្រាម៉ង់ សូម​គិត​អំពី​ទំនុក​បទ​នៃ​ទំនុកតម្កើង​នោះ​ឲ្យ​ជក់ចិត្ត ។ 
  • រំឭក​ក្នុង​ចិត្ត​របស់​អ្នក​ពី​មូលហេតុ​ដែល​អ្នក​កំពុង​ទទួល​ទានសាក្រាម៉ង់ ។ 
  • ផ្តោត​ចិត្ត​ទុក​ដាក់​លើ​ការអធិស្ឋាន​នៅពេល​គេ​ថ្លែងឡើង ។ គិត​អំពី​ខ្លួន​អ្នក​ថា​កំពុងស្ថិត​នៅ​ក្រោម​សេចក្តីសញ្ញា ។ 

ការឡើង​និយាយ ៖ 

  • សូម​សម្រេច​ចិត្ត​ថា អ្នក​នឹង​រៀន​យ៉ាង​ហោច​ណាស់​អ្វី​មួយ​ថ្មី​មកពី​អ្នក​ឡើង​និយាយ​ម្នាក់ៗ ។ ដូច្នោះហើយ ​សូម​ព្យាយាម​ស្តាប់ ។ 
  • ប្រសិនបើ​អ្នក​ឡើងនិយាយ មើល​ទៅ​ហាក់​ដូច​ជា​ភ័យ សូម​ញញឹម និង​សម្លឹង​មើល​ទៅ​ភ្នែក​ពួកគេ ។ ចៀស​វាង​ការខ្សឹប​អ្នក​ដទៃ ។ ប្រសិនបើ​អ្នក​ឡើង​និយាយ​នៅ​លើ​វេទិកា នោះ​អ្នក​ក៏​ចង់​បាន​សេចក្តីសប្បុរស និង​ការគោរព​នេះ​ដូចគ្នា ។ ហើយ​ការចេះ​គិត​គូរ​របស់​អ្នក ​នឹង​ជួយ​​អញ្ជើញយាង​ព្រះវិញ្ញាណ​ឲ្យ​បង្រៀន​អ្នក ។ 
  • សូម​ស្រមៃ​ថា អ្នក​នឹង​ត្រូវ​សរសេរ​របាយ​ការណ៍​អំពី​សុន្ទរកថា​មួយ ។ តើ​អ្នក​ឡើង​និយាយ​បាន​ថ្លែង​ចំណុច​ល្អ​អ្វី​ខ្លះ ? 
  • សរសេរ​សំណួរ​អំពី​ប្រធាន​បទ​នៃ​សុន្ទរកថា​ ដើម្បី​អ្នក​អាច​ជ្រាវស្រាវវា​នៅពេល​ក្រោយ ។ 
  • សូម​នាំ​មិត្តភក្តិ​ដែល​ពុំមែន​ជា​សមាជិក ឬ​ជា​សមាជិក​មិន​សូវ​សកម្មឲ្យ​​មក​ចូលរួម ។ អ្នក​នឹង​សង្កេតឃើញ​ថា រូបអ្នក​យក​ចិត្ត​ទុក​ដាក់ និង​រៀន​កាន់តែ​ច្រើន ក្នុង​ករណី​ដែល​មិត្តភក្តិ​របស់​អ្នក​មាន​សំណួរ ឬ​ចង់​និយាយ​អំពី​អ្វី​ដែល​គាត់​បាន​ស្តាប់​ឮ ។ 
  • សូម​ចាំ​ថា ប្រសិនបើ​អ្នក​ស្តាប់​ការ​ឡើង​និយាយ​ដោយ​ឥរិយាបថ​ដែល​ចង់​រៀន នោះ​ព្រះវិញ្ញាណ​អាច​បង្រៀន​អ្នក​នូវ​អ្វីៗ​ដែល អ្នក ត្រូវ​រៀន ទោះបី​អ្នក​ឡើង​និយាយ​ពុំ​បាន​ថ្លែង​វា​ចំៗ​ក៏​ដោយ ។ 

តើ អ្នក ធ្វើ​អ្វី​ខ្លះ​ ដើម្បី​ទទួល​បាន​ផល​ដ៏​ច្រើន​បំផុត​មកពី​ការប្រជុំ​សាក្រាម៉ង់ ? សូម​ប្រាប់​ពួកយើង​តាមរយៈ​អ៊ីម៉ែល ftsoy@ChurchofJesusChrist.org ។