ការរំឭកដោយក្តីស្រឡាញ់ ៖
« ខ្ញុំសូមជំរុញយើង ទាំងអស់គ្នា ទាំងចាស់ ទាំងក្មេង ដែលបានហៅឲ្យឡើងនិយាយក្នុងការប្រជុំក្នុងព្រះនាមនៃព្រះអម្ចាស់ ឲ្យច្រានចោលនូវអារម្មណ៍នៃការសង្ស័យលើខ្លួនឯង និងភាពមិនគ្រប់គ្រាន់របស់យើងចេញ ។ យើងពុំចាំបាច់លេងពាក្យពេក ឬបង្ហាញការយល់ដឹងស៊ីជម្រៅនោះទេ ។ ពាក្យសម្តីនៃទីបន្ទាល់សាមញ្ញៗគឺគ្រប់គ្រាន់ហើយ ។ ព្រះវិញ្ញាណនឹងប្រទានឲ្យអ្នកនូវពាក្យសម្តីទាំងឡាយសម្រាប់ឲ្យអ្នកថ្លែង និងនាំពាក្យសម្តីទាំងនោះឲ្យជ្រោតជ្រាបទៅក្នុងចិត្តនៃបុគ្គលដែលស្វែងរកសេចក្តីពិតមកពីព្រះដោយសេចក្តីរាបសារ ។ ប្រសិនបើយើងព្យាយាមថ្លែងជំនួសព្រះអម្ចាស់ នោះយើងនឹងភ្ញាក់ផ្អើលនៅថ្ងៃណាមួយ ដែលដឹងថា យើងបានទទួលការព្រមាន ការដាស់តឿន បានបង្រៀន និងបានអញ្ជើញដោយមានជំនួយនៃព្រះវិញ្ញាណដើម្បីផ្តល់ពរដល់ជីវិតទាំងឡាយ ជាមួយនឹងអានុភាពដែលយើងមិនអាចធ្វើបាន » ។
ប្រធាន ហែនរី ប៊ី អាវរិង