ទីមួយ សូមពិចារណាដោយការអធិស្ឋានអំពីអ្វីដែលអ្នកគួរនិយាយ ។ ប្រសិនបើអ្នកបានផ្តល់ឲ្យនូវការចាត់តាំងមួយ សូមគិតអំពីអារម្មណ៍ដែលអ្នកទទួលបានថាត្រូវនិយាយ ។ ប្រសិនបើអ្នកមិនទទួលបានការចាត់តាំងមួយទេ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណនៅក្នុងគេហទំព័រ ការជ្រើសរើសប្រធានបទ ។
ទីពីរ សូមរំឮកមើលព្រះគម្ពីរ និងសុន្ទរកថានៅក្នុងសន្និសីទទូទៅ ដែលបង្រៀនអំពីប្រធានបទគោលលទ្ធិ នៃសេចក្តីពិតនេះ ។ សូមស្វែងរកខគម្ពីរ និងដកស្រង់ដោយសង្ខេបនូវសុន្ទរកថានានា ដែលអាចជួយដល់ការបង្រៀនសារលិខិតរបស់អ្នក ។ ខគម្ពីរ ឬពាក្យដកស្រង់ទាំងនេះ នឹងបម្រើជាមូលដ្ឋានគ្រឹះខាងគោលលទ្ធិនៃសុន្ទរកថារបស់អ្នក ។
ទីបី សូមពិចារណាអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកផ្ទាល់ ឬអ្នកផ្សេងទៀត ដែលចង្អុលបង្ហាញអំពីគោលទ្ធិពិតដែលអ្នកកំពុងបង្រៀន ។ សូមដាក់ផែនការប្រើប្រាស់បទពិសោធន៍លើកតម្កើង ដែលស្ថាបនាសេចក្តីជំនឿ តាមរយៈការភ្ជាប់បទពិសោធន៍នានាទៅនឹងគោលការណ៍ ឬគំនិតដែលអ្នកកំពុងបង្រៀន ។ ភាពស្មោះត្រង់នឹងជាគន្លឹះនៃការទទួលបានព្រះវិញ្ញាណ ។
ទីបួន រៀបចំគំនិតរបស់អ្នក ។
ជាចុងក្រោយ សូមថ្លែងសុន្ទរកថារបស់អ្នក សូមចាំថាអ្នកត្រូវណែនាំពីប្រធានបទរបស់អ្នក បង្រៀនគោលលទ្ធិពិត ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ហើយបញ្ចប់ដោយថ្លែងទីបន្ទាល់របស់អ្នក នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។