សេចក្តីសប្បុរស

ព្រះគម្ពីរ

ហើយសេចក្ដីសប្បុរស តែងតែអត់ធ្មត់ ហើយចិត្តល្អ  …  បើសិនជាអ្នករាល់គ្នាគ្មានសេចក្ដីសប្បុរសទេ នោះអ្នករាល់គ្នាគ្មានជាអ្វីទាំងអស់ ដ្បិតសេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ ។ ចូរតោងជាប់សេចក្ដីសប្បុរស ដែលជាសេចក្ដីដ៏មហិមាបំផុត ដ្បិតអ្វីផ្សេងៗទៀតនឹងត្រូវខូចបង់ ប៉ុន្តែសេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ហើយស្ថិតស្ថេរនៅជានិច្ច; … ហេតុដូច្នោះហើយ ឱ ! បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរអធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ( មរ៉ូណៃ ៧:៤៥-៤៨ ) ។ 

សំណួរ

  • តើសេចក្តីសប្បុរសដូចជាព្រះគ្រីស្ទបានប្រទានពរដល់ជីវិតរបស់អ្នកដោយរបៀបណា ?
  • តើអ្នកអាចព្យាយាមអភិវឌ្ឍសេចក្តីសប្បុរសដូចជាព្រះគ្រីស្ទដោយរបៀបណា ?
  • តើសេចក្តីសប្បុរសពិតដូចជាព្រះគ្រីស្ទគឺជាអ្វី ?

គោលបំណង

ព្រះគ្រីស្ទស្រឡាញ់យើងដោយសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ ។ ដើម្បីរៀបចំខ្លួនរស់នៅជាមួយទ្រង់ និងព្រះវបិតាសួគ៌ យើងត្រូវតែព្យាយាមដើម្បីស្រឡាញ់អ្នកដទៃ ហើយទទួលបាននូវលក្ខណៈសម្បត្តិទាំងឡាយដូចដែលបានពិពណ៌នានៅក្នុងខគម្ពីរនានាក្នុងមរ៉ូណៃ ។

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ