ការបម្រើដូចព្រះគ្រីស្ទ

ព្រះគម្ពីរ

ហើយមើលចុះ យើងសូមប្រាប់អ្នកនូវការណ៍ទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចមានប្រាជ្ញា ដើម្បីឲ្យអ្នករាល់គ្នាអាចបានដឹងថា កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ ( ម៉ូសាយ ២:១៧ ); ខ្ញុំឲ្យសេចក្តីបញ្ញត្តិ ១ ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក ( យ៉ូហាន ១៣:៣៤-៣៥ ) ។

សំណួរ

  • តើព្រះគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃការផ្តល់ការបម្រើដោយរបៀបណា ?
  • តើខ្ញុំអាចព្យាយាមបម្រើអ្នកដទៃដោយមិនអត្មានិយមយ៉ាងដូចម្ដេច ?
  • តើការបម្រើដូចព្រះគ្រីស្ទបានប្រទានពរជ័យដល់ជីវិតរបស់ខ្ញុំដោយរបៀបណា ?

គោលបំណង

យើងស្រឡាញ់រឿងទាំងឡាយ និងមនុស្សដែលយើងបម្រើដោយអស់ពីដួងចិត្ត ។ ការទុកព្រះគ្រីស្ទជាស្នូលនៃការបម្រើរបស់យើង ជួយផ្លាស់ប្តូរយើង ។ 

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ