ព្រះគម្ពីរ
ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ; តែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ ( ៣ នីហ្វៃ ១៣:១៤-១៥; គ និង ស ៦៤:៩ ); ដ្បិតយើងជាព្រះអម្ចាស់អត់ទោសដល់អំពើបាបទាំងឡាយ ហើយយើងមានចិត្តមេត្តាករុណាដល់អស់អ្នកណា ដែលសារភាពនូវអំពើបាបរបស់ខ្លួនដោយចិត្តរាបសា ( គ និង ស ៦១:២ ) ។
សំណួរ
- តើមានគំរូ ឬ ការអត់ទោសអ្វីខ្លះនៅក្នុងព្រះគម្ពីរ ?
- តើព្រះគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃការអត់ទោសដោយរបៀបណា ?
- តើខ្ញុំអាចយកឈ្នះលើការថ្នាំងថ្នាក់ចិត្ត និងចេះអភ័យទោស នៅពេលនរណាម្នាក់បានធ្វើឲ្យខ្ញុំឈឺចាប់ដោយចេតនាដោយរបៀបណា ?
- តើការអភ័យទោសបានប្រទានពរដល់ជីវិតខ្ញុំរបៀបណា ?
គោលបំណង
ព្រះគ្រីស្ទបានបង់ថ្លៃចំពោះអំពើបាបរបស់យើងដើម្បីឲ្យយើងត្រូវបានអភ័យទោស ដូច្នេះយើងត្រូវតែអភ័យទោសដល់អ្នកដទៃ ដើម្បីយើងត្រូវបានអភ័យទោសផងដែរ ។