ការដឹងគុណ

ព្រះគម្ពីរ

គ្រប់អ្វីៗទាំងអស់ ចូរថ្លែងអំណរគុណ ( គ និង ស ៩៨:១ ); អ្នកត្រូវថ្វាយអំណរគុណដល់ព្រះអម្ចាស់ជាព្រះនៃអ្នក នៅគ្រប់ការណ៍ទាំងអស់ ( គ និង ស ៥៩:៧ ); ហើយឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបន្ទាបខ្លួន… ថ្លែងអំណរគុណដល់ព្រះជានិច្ច ចំពោះអ្វីដែលអ្នកបានទទួល ( អាលម៉ា ៧:២៣ ) ។

សំណួរ

  • ហេតុអ្វីព្រះតម្រូវឲ្យយើងបង្ហាញនូវការដឹងគុណ ?
  • ហេតុអ្វីបានជាអ្នកទាំងឡាយដែលមានការដឹងគុណ មានភាពរីករាយជាងអ្នកដែលគ្មានការដឹងគុណ ?
  • តើការដឹងគុណ និងការទទួលបានចម្លើយចំពោះការអធិស្ឋានមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ ?

គោលបំណង

អំណោយទាននៃការស្គាល់ពរជ័យរបស់ព្រះមានមកលើយើង គឺជាអំណោយទានមួយដែលទ្រង់នឹងប្រទានឲ្យ នៅពេលយើងមានបំណងប្រាថ្នា និងទូលសូមពីទ្រង់ដោយស្មោះ ។ ជាមួយនឹងអំណោយទាននោះ យើងអាចមើលឃើញព្រះហស្ថរបស់ទ្រង់ដឹកនាំជីវិតរបស់យើង និងទទួលការណែនាំពីទ្រង់ ។

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ