ព្រះគម្ពីរ
ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ( ២ នីហ្វៃ ៣១:២០ ) ។
សំណួរ
- តើអ្នករកបានសេចក្តីសង្ឃឹមនៅក្នុងដង្វាយធួននៃព្រះគ្រីស្ទដោយរបៀបណា ?
- តើអ្នកអាចរក្សាខ្លួនកុំឲ្យបាត់បង់សេចក្តីសង្ឃឹមនៅក្នុងការសាកល្បងដោយរបៀបណា ?
- តើការមានភាពភ្លឺថ្លានៃសេចក្តីសង្ឃឹមដ៏ឥតខ្ចោះមានន័យដូចម្តេច ហើយហេតុអ្វីការមានសេចក្តីសង្ឃឹមគឺជារឿងសំខាន់ ?
គោលបំណង
សេចក្តីសង្ឃឹមដើម្បីត្រឡប់ទៅរស់នៅជាមួយព្រះវបិតាសួគ៌ និងព្រះយេស៊ូវវិញ គឺជាពន្លឺមួយ ដែលយើងមិនត្រូវដកយកការផ្តោតយកទុកដាក់នោះឡើយ ។ ការមានសេចក្តីសង្ឃឹមនោះ អាចឲ្យយើងមានយុថ្ការឹងមាំក្នុងអំឡុងការសាកល្បងទាំងឡាយនៃជីវិត ។