ស្រឡាញ់ព្រះ – ព្រះបញ្ញត្តិដ៏សំខាន់ទី១

ព្រះគម្ពីរ

ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្តអស់ពីព្រលឹង ហើយអស់អំពីគំនិតឯង ។ នេះជាបញ្ញត្តិយ៉ាងសំខាន់ទី១ ( ម៉ាថាយ ២២:៣៧-៣៨ ); អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ( យ៉ូហាន ១៤:២១ ) ។

សំណួរ

  • ហេតុអ្វីបានជាព្រះបញ្ញត្តិទី១សំខាន់ ?
  • តើការគោរពប្រតិបត្តិចំពោះព្រះញ្ញត្តិរបស់ព្រះគឺជាការបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ដោយរបៀបណា ?
  • ហេតុអ្វីយើងមានអារម្មណ៍ថាឆ្ងាយពីព្រះនៅពេលយើងពុំគោរពប្រតិបត្តិទ្រង់ ?

គោលបំណង

យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ដោយការដាក់ទីទុកចិត្តលើទ្រង់ ការស្វែងរកការណែនាំរបស់ទ្រង់ និងការធ្វើតាមព្រះបញ្ញត្តិរបស់ទ្រង់ ។ ព្រះស្រឡាញ់យើងហើយស្វែងរកដើម្បីជួយយើងឲ្យមានភាពសក្តិសមសម្រាប់ជីវិតអស់កល្បដោយការប្រទានព្រះបញ្ញត្តិដល់យើង ( ម៉ូសេ ១:៣៩ ) ។

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ