ព្រះគម្ពីរ
ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ( ម៉ាថាយ ២២:៣៩ ); « ខ្ញុំឲ្យសេចក្ដីបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ( យ៉ូហាន ១៣:៣៤ ) ។
សំណួរ
- តើអ្នកដទៃបានបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដោយរបៀបណា និងតើវាមានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច ?
- តើព្រះរំពឹងឲ្យយើងប្រព្រឹត្តចំពោះបងប្អូនប្រុស និងបងប្អូនស្រីរបស់យើងយ៉ាងដូចម្ដេច ហើយហេតុអ្វី ?
- តើយើងទទួលបានពរជ័យអ្វីខ្លះ នៅពេលយើងព្យាយាមស្រឡាញ់សត្រូវរបស់យើង ?
គោលបំណង
នៅពេលយើងស្រឡាញ់ដូចជាព្រះគ្រីស្ទ យើងបំភ្លេចខ្លួនឯង ហើយបម្រើអ្នកដទៃ មានចិត្តល្អ ចេះអភ័យទោស និងអត់ឱនចំពោះភាពទន់ខ្សោយរបស់អ្នកដទៃ ។