ព្រះគម្ពីរ
ហើយបើសិនជាមនុស្សលោកមករកយើង នោះយើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ។ យើងឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា ហើយគុណរបស់យើងមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ ដែលបន្ទាបខ្លួននៅចំពោះយើង ដ្បិតបើសិនជាពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដីជំនឿជឿដល់យើង លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ ( អេធើរ ១២:២៧, ៣៧ )
សំណួរ
- តើមានគំរូអ្វីខ្លះអំពីមនុស្សដែលបានយកឈ្នះលើភាពទន់ខ្សោយនៅក្នុងព្រះគម្ពីរ ?
- តើការដើរតាមព្រះគ្រីស្ទជួយខ្ញុំយកឈ្នះភាពទន់ខ្សោយដោយរបៀបណា ?
- តើភាពទន់ខ្សោយ និងអំពើបាបមានភាពខុសគ្នាយ៉ាងណាខ្លះ ?
គោលបំណង
យើងទាំងអស់គ្នាមានភាពទន់ខ្សោយ ។ យើងរឹងមាំបានដោយការចេះទទួលស្គាល់នូវភាពទន់ខ្សោយរបស់យើង ការអនុវត្តសេចក្តីជំនឿទៅលើព្រះគ្រីស្ទបានគ្រប់គ្រាន់ដើម្បីឲ្យព្រះគុណរបស់ទ្រង់ធ្វើឲ្យភាពទន់ខ្សោយរបស់យើងបានរឹងមាំ ។