ព្រះគម្ពីរ
ហើយឥឡូវនេះ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ចូរចងចាំចុះ ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់កួច មែនហើយ កាលណាព្រិល និងខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ ( ហេលេមិន ៥:១២ ) ។
សំណួរ
- នៅក្នុងជីវិតរស់នៅដ៏មមាញឹក តើការដាក់ជីវិតរបស់យើងឲ្យបោះយុថ្កាទៅលើព្រះគ្រីស្ទយ៉ាងពិត មានអត្ថន័យដូចម្តេច ?
- តើការមានជីវិតដែលបោះយុថ្កាទៅលើព្រះគ្រីស្ទ មានពរជ័យអ្វីខ្លះ ?
គោលបំណង
ពេលដែលត្រូវសង់គ្រឹះដ៏ពិតមួយនៅលើព្រះគ្រីស្ទ គឺពុំមែននៅក្នុងអំឡុងពេលមានព្យុះភ្លៀងនោះទេ ប៉ុន្តែគឺនៅក្នុងអំឡុងពេលស្ងប់ស្ងាត់ ដែលគ្មានព្យុះភ្លៀងវិញ ។ យើងទាំងអស់គ្នានឹងឆ្លងកាត់ការសាកល្បង និងបញ្ហានានាក្នុងជីវិត ។ សាតាំងព្យាយាមល្បួង និងបំផ្លិចបំផ្លាញ ប៉ុន្តែនៅពេលយើងសង់គ្រឹះមួយនៅលើព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះយើងនឹងដឹងអំពីរបៀបដើម្បីងាកទៅរកទ្រង់ ហើយទទួលអារម្មណ៍នៃភាពសុខសាន្តរបស់ទ្រង់ ។