ព្រះគម្ពីរ
នោះទ្រង់នឹងមានព្រះបន្ទូលតបថា យើងប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់យើងដែរ ( ម៉ាថាយ ២៥:៣៤-៤៦ ); សូមមើលរឿងប្រដូចអំពីសាសន៍សាម៉ារីផងដែរ ( លូកា ១០:៣០-៣៧ ) ។
សំណួរ
- តើការតមអាហារ ដង្វាយតមអាហារ និងការមើលថែដល់អ្នកខ្វះខាតមានទំនាក់ទំនងនឹងគ្នាយ៉ាងណា ?
- តើយើងអាចស្រឡាញ់ និងមើលថែដល់មនុស្ស ដោយមិនប្រកាន់នឹងអំពើបាប និងកំហុសឆ្គងរបស់ពួកគេដោយរបៀបណា ?
- តើអ្នកអាចមើលថែដល់អ្នកទាំងឡាយ ដែលអ្នកបានចាត់ឲ្យទៅផ្តល់ការងារមប្រើដោយរបៀបណា ?
គោលបំណង
ព្រះអង្គសង្គ្រោះគឺជាគំរូរបស់យើងអំពីរបៀបដើម្បីមានអារម្មណ៍ និងប្រព្រឹត្តចំពោះអ្នកដទៃ ។ ទ្រង់ស្រឡាញ់ និងបម្រើមនុស្សគ្រប់រូប ។ យើងអាចអភិវឌ្ឍសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ចំពោះអ្នកដទៃដោយការធ្វើតាមគំរូរបស់ទ្រង់ ។