ព្រះគម្ពីរ
ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ ( លូកា ១៦:១៥ ); ជាពួកអ្នកដែលលាក់ពីសេចក្ដីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ ។ ( គ និង ស ១២៣:១២ ); តម្រូវឲ្យមនុស្សម្នាក់ៗណាដែលបានព្រមាន នោះត្រូវព្រមានអ្នកជិតខាងរបស់ខ្លួន ( គ និង ស ៨៨:៨១ ) ។
សំណួរ
- ហេតុអ្វីវាសំខាន់ដើម្បីឲ្យមនុស្សគ្រប់រូបស្តាប់ដំណឹងល្អ ?
- តើព្រះអម្ចាស់បានរៀបចំមធ្យោបាយផ្សេងៗអ្វីខ្លះ ដើម្បីយើងចែកចាយដំណឹងល្អ ?
- តើយើងអាចចែកចាយដំណឹងល្អតាមរបៀបសាមញ្ញធម្មតាដោយរបៀបណា ?
គោលបំណង
យើងបងៀនដំណឹងល្អដល់ក្រុមគ្រួសារ និងមិត្តភ័ក្ររបស់យើង តាមរយៈអ្វីៗដែលយើងនិយាយ និងធ្វើ ។ អ្នកជិតខាងរបស់យើងចាំបាច់ត្រូវដឹងថា យើងស្រឡាញ់ពួកគាត់ពីមុនយើងបង្រៀន ។ ព្រះវរបិតាសួគ៌នឹងជួយយើងចែកចាយដំណឹងល្អ នៅពេលយើងសុំជំនួយពីទ្រង់ ។