កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ

ព្រះគម្ពីរ

ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង ។ ( សុភាសិត ៣:៥-៦ )

សំណួរ

  • តើយើងរៀនដើម្បីដាក់ទីទុកចិត្តលើព្រះអម្ចាស់ ទាំងគ្រាល្អ និងអាក្រក់របៀបណា ?
  • តើយើងអាចមើលទៅគំរូនៃព្រះជន្មរបស់ព្រះគ្រីស្ទ ហើយអនុវត្តតាមនៅក្នុងជីវិតរបស់យើងក្នុងគ្រាដែលមានសោនាដកម្ម ( ការបាត់បង់មនុស្សជាទីស្រឡាញ់ ការបាត់បង់ការងារ និងការលែងលះ ជាដើម ) ដោយរបៀបណា ?

គោលបំណង

នៅពេលយើងដាក់ទីទុកចិត្តលើព្រះអម្ចាស់ យើងនឹងមិននៅតែឯង ឬ ឯកានោះឡើយ ។ ទ្រង់ក្លាយជាយុថ្កានៃព្រលឹងរបស់យើង ហើយយើងនឹងដឹងថាការសន្យា និងសេចក្តីសញ្ញារបស់ទ្រង់នឹងដឹកនាំយើងត្រឡប់មកកាន់ទ្រង់វិញ ។

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ