ការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិព្រះ

ព្រះគម្ពីរ

មានក្រឹត្យវិន័យមួយ … ដែលគ្រប់ព្រះពរទាំងអស់ផ្អែកទៅលើ—ហើយកាលណាយើងបានព្រះពរណាមួយពីព្រះ នោះគឺដោយសារការគោរពដល់ក្រឹត្យវិន័យនោះ ដែលព្រះពរនោះផ្អែកទៅលើ ( គ និង ស ១៣០:២០-២១ ) « ហើយបើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះអ្នកនឹងបានជីវិតដ៏នៅអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ( គ និង ស ១៤:៧ );  « យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វី ដែលយើងមានព្រះបន្ទូល ប៉ុន្តែកាលណាអ្នករាល់គ្នាមិនប្រព្រឹត្តតាមអ្វី ដែលយើងមានព្រះបន្ទូលទេ នោះអ្នករាល់គ្នាពុំមានសេចក្ដីសន្យាឡើយ » ។ គ. និង ស. ៨២:១០

សំណួរ

  • តើការគោរពប្រតិបត្តិមានន័យដូចម្តេច ?
  • តើការគោរពប្រតិបត្តិបង្កើនសិទ្ធិសេរីភាពរបស់យើងតាមរបៀបណា ?
  • តើមេរៀនក្នុងរឿងប្រៀបប្រដូចនៃសុបិន្តរបស់លីហៃ និងសុបិន្តរបស់នីហ្វៃ ដែលមានភាពប្រហាក់ប្រហែលគ្នា បង្រៀនយើងអំពីការគោរពប្រតិបត្តិ និងសេចក្តីស្មោះត្រង់អ្វីខ្លះ ?
  • នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើងជាមួយទ្រង់ តើយើងចងភ្ជាប់នឹងព្រះដោយរបៀបណា ?

គោលបំណង

ព្រះបញ្ញត្តិរបស់ព្រះអម្ចាស់គឺជាការអញ្ជើញមកកាន់សុភមង្គល ។ ការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិ ការពារយើងពីសេចក្តីទុក្ខព្រួយជាច្រើនដែលមនុស្សបង្កើតឡើងក្នុងពិភពលោកនេះ ឲ្យយើងរីករាយនឹងពរជ័យនានានៃព្រះវិញ្ញាណ និងសេចក្តីសុខសាន្ត ហើយរៀបចំយើងដើម្បីត្រឡប់ទៅទីវត្តមាននៃព្រះអម្ចាស់វិញ ។

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ