ពិធីបុណ្យជ្រមុជទឹក

ព្រះគម្ពីរ

ពិធីបុណ្យជ្រមុជទឹកគឺតម្រូវឲ្យយើងទទួល បើយើងចង់ចូលទៅក្នុងនគររបស់ព្រះ ( យ៉ូហាន ៣:៥; នីហ្វៃទី២ ៩:២៣–២៤; គ និង ស ៨៤:៧៤ ) ។ នៅពេលយើងធ្វើបុណ្យជ្រមុជទឹក យើងចុះសេចក្តីសញ្ញាដើម្បីលើកដាក់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនយើង ដើម្បីឈរជាសាក្សីចំពោះព្រះ និងដើម្បីរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ( ម៉ូសាយ ១៨:៨–១០; នីហ្វៃទី២ ៣១:១៣; គ និង ស ១៨:២២–២៥; ២០:៣៧ )។

សំណួរ

  • តើពិធីបុណ្យជ្រមុជទឹកគឺជាការកើតម្តងទៀតមកក្នុងជីវិតថ្មីមួយយ៉ាងដូចម្តេច ?
  • តើពិធីបុណ្យជ្រមុជទឹករបស់ព្រះគ្រីស្ទគឺជាគំរូមួយសម្រាប់យើងយ៉ាងដូចម្តេច ?
  • តើយើងធ្វើសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹកជាក់លាក់អ្វីខ្លះ ?

គោលបំណង

ពិធីបុណ្យជ្រមុជទឹកគឺជាការចាប់ផ្តើមជីវិតថ្មីមួយ ដែលជានិមិត្តរូបនៃការកើតម្តងទៀត និងបានចិញ្ចឹមបីបាច់នៅក្នុងជីវិតថ្មីមួយក្នុងនាមជាសិស្សនៃព្រះគ្រីស្ទ ហើយចងភ្ជាប់ទៅទ្រង់ដោយសេចក្តីសញ្ញា ។ 

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ