កាន់ខ្ជាប់ដរាបដល់ចុងបំផុត

ព្រះគម្ពីរ

ហើយបើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះអ្នកនឹងបានជីវិតដ៏នៅអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ ( គ និង ស ១៤:៧ ) ។ ព្រះគ្រីស្ទបានមានព្រះបន្ទូលថា ៖ យើងជាក្រឹត្យវិន័យ ហើយជាពន្លឺ ។ ចូរផ្ចង់មកយើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ទើបអ្នករាល់គ្នានឹងរស់ ដ្បិតយើងនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។

សំណួរ

  • តើឧបសគ្គអ្វីខ្លះដែលធ្វើឲ្យការកាន់ខ្ជាប់ដល់ចុងបំផុតមានការលំបាក ?
  • តើការផ្តោតទៅលើព្រះជន្ម និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ជួយខ្ញុំឲ្យកាន់ខ្ជាប់ដល់ចុងបំផុតដោយរបៀបណា ?
  • ហេតុអ្វីតម្រូវឲ្យមានការកាន់ខ្ជាប់ដល់ចុងបំផុត ដើម្បីទទួលបានជីវិតអស់កល្ប ?

គោលបំណង

នៅពេលយើងកើតជាថ្មីខាងវិញ្ញាណ យើងក្លាយជាមនុស្សថ្មីនៅក្នុងព្រះគ្រីស្ទ ហើយត្រូវបានឱកាសដើម្បីសាកល្បង និងរីកចម្រើនឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ។

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ