ព្រះគម្ពីរ
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺតម្រូវឲ្យមានដើម្បីទទួលបានសេចក្តីសង្គ្រោះ និងជីវិតអស់កល្ប ( មរ៉ូណៃ ៧:៣៣-៣៤, ៣៨ ) សេចក្តីជំនឿចាប់ផ្តើមដោយការស្តាប់ព្រះបន្ទូលរបស់ព្រះ ( រ៉ូម ១:១៧ ) ចូរបង្រៀនពួកគេឲ្យទប់ទល់នឹងគ្រប់ការល្បួងនៃអារក្ស ដោយសេចក្តីជំនឿរបស់គេជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ( អាលម៉ា ៣៧:៣៣ ) ។
សំណួរ
- តើយើងយកឈ្នះលើការសាកល្បង និងការល្បួងទាំងឡាយតាមរយៈការអនុវត្តន៍សេចក្តីជំនឿទៅលើព្រះគ្រីស្ទដោយរបៀបណា ?
- ប្រសិនបើមានជម្លោះរវាងហេតុផល និងជំនឿ តើគួរដោះស្រាយតាមរបៀបណា ?
- តើយើងអាចបង្កើនសេចក្តីជំនឿរបស់យើងទៅលើព្រះគ្រីស្ទពេញមួយជីវិតយើងតាមរបៀបណា ?
គោលបំណង
សេចក្តីជំនឿរបស់យើងនឹងកើនឡើង នៅពេលយើងស្តាប់ និងសិក្សាព្រះបន្ទូលរបស់ព្រះ ដែលវាផ្តល់កម្លាំងដល់យើងក្នុងការយកឈ្នះលើភាពទន់ខ្សោយ និងការល្បួងរបស់យើង ។ ព្រះសន្យាប្រទានសេចក្តីសង្គ្រោះដល់អ្នកទាំងឡាយណាដែលអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទ ។