ព្រះគម្ពីរ
ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះដ៏ជាជំនួយ ( យ៉ូហាន ១៤:២៦ ); ព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូបង្រៀន និងអង្គផ្តល់វិវរណៈ (នីហ្វៃទី ២ ៣២:៥; គ និង ស ៨:២–៣ ); ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គញែកចេញជាបរិសុទ្ធ ( នីហ្វៃទី ៣ ២៧:២០ ) ។
សំណួរ
- តើយើងអាចស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
- តើពិធីសាក្រាម៉ង់ដើរតួយ៉ាងណា នៅក្នុងការរីករាយនឹងវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ?
- តើអ្នកបានទទួលឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធញឹកញាប់បំផុតនៅពេលណា ?
គោលបំណង
ការទទួលបានការណែនាំ ការលួងលោម និងទីបន្ទាល់មកពីព្រះវិញ្ញាណបរិសុទ្ធគឺជាឯកសិទ្ធិរបស់មនុស្សគ្រប់គ្នាដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងគោរពតាមសេចក្តីសញ្ញាដែលបានធ្វើជាមួយព្រះ ។ យើងគួរតែស្វែងរកពរជ័យដែលកើតមានមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធឲ្យខ្ជាប់ខ្ជួនជានិច្ច ។