ព្រះគម្ពីរ
មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ ។ អ្នកនោះនឹងសារភាពអំពីអំពើបាបទាំងឡាយ ហើយលះបង់ចោលអំពើបាបទាំងនោះ ( គ និង ស ៥៨:៤២-៤៣ ) គ្មានអ្វីដែលពុំស្អាតណាអាចចូលទៅទីវត្តមានរបស់ព្រះបានឡើយ ( ម៉ូសេ ៦:៥៧ ,នីហ្វៃទី៣ ២៧:១៩ ) ។
សំណួរ
- តើការប្រែចិត្តដើរតួយ៉ាងណា នៅក្នុងជីវិតជាមជ្ឈិមវ័យរបស់ខ្ញុំ នៅពេលដែលខ្ញុំគោរពតាមដំណឹងល្អស្ទើរតែពេញមួយជីវិតរបស់ខ្ញុំ ?
- តើដង្វាយធួនដើរតួយ៉ាងណា ក្នុងការជួយខ្ញុំឲ្យប្រែចិត្ត និងកែលម្អ ដើម្បីរីកចម្រើនឆ្ពោះទៅរកភាពជាសិស្ស ?
គោលបំណង
អំណោយទាននៃការប្រែចិត្ត អាចកើតមានតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដែលបានរងការឈឺចាប់សម្រាប់អំពើបាបរបស់យើង ។ យើងលូតលាស់ និងរីកចម្រើននៅពេលយើងទទួលស្គាល់កំហុសរបស់យើង ប្រែចិត្ត និងចុះសេចក្តីសញ្ញាដើម្បីដើរតាមព្រះអង្គសង្គ្រោះរហូតដល់ចុងបញ្ចប់នៃជីវិតរបស់យើង ។