ព្រះគម្ពីរ
ព្រះគម្ពីរមរមន « មានបញ្ជីប្រវត្តិអំពីប្រជារាស្ត្រដែលធ្លាក់ និងភាពពោរពេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ។ ( គ និង ស ២០:៩ ); ព្រះអម្ចាស់ថ្លែងទីបន្ទាល់ថា « ការណ៍នោះពិតមែន » ( គ និង ស ១៧:៦ ); ហើយអស់អ្នកណាដែលទទួលកិច្ចការដោយនូវសេចក្ដីជំនឿ ហើយធ្វើការសុចរិត អ្នកនោះនឹងបានទទួលមកុដនៃជីវិតដ៏នៅអស់កល្បជានិច្ច ( គ និង ស ២០:១៤ ) ។
សំណួរ
- ហេតុអ្វីក៏ទីបន្ទាល់អំពីព្រះគម្ពីរមរមនមានសារៈសំខាន់យ៉ាងខ្លាំងដូច្នេះ ?
- តើសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមនស្ថាបនាការហៅដ៏ទេវភាពរបស់យ៉ូសែបស៊្មីធដោយរបៀបណា ?
- តើព្រះគម្ពីរមរមនបាននាំអ្នកឲ្យខិតកាន់តែជិតព្រះគ្រីស្ទដោយរបៀបណា ?
គោលបំណង
ព្រះគម្ពីរមរមនត្រូវបានកត់ត្រាទុកសម្រាប់ជំនាន់របស់យើង ។ យើងអាចស្ថាបនាទីបន្ទាល់អំពីព្រះគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់តាមរយៈការបង្រៀនទាំងឡាយដែលមាននៅក្នុងកំណត់ត្រាដ៏ពិសិដ្ឋនេះ ។