ការថ្វាយ និងពលិកម្ម

ព្រះគម្ពីរ

ដ្បិតយើងជាព្រះអម្ចាស់តម្រូវចិត្តទាំងឡាយពីកូនចៅមនុស្ស  ( គ និង ស ៦៤:២២ ); មើលចុះ ទ្រង់ថ្វាយរូបអង្គទ្រង់ជាយញ្ញបូជា ជំនួសអំពើបាប ដើម្បីតបស្នងការចុងបំផុតនៃក្រិត្យវិន័យដល់អស់អ្នកណាដែលមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយគ្មានអ្នកណាទៀតសោះ ដែលអាចតបស្នងការចុងបំផុតនៃក្រិត្យវិន័យបាន ( ២ នីហ្វៃ ២:៧ ) ។

សំណួរ

  • តើយើងត្រូវបានសុំឲ្យធ្វើពលិកម្មតាមរបៀបណាខ្លះ ?
  • តើអ្នកបានថ្វាយអ្វីខ្លះចំពោះព្រះអម្ចាស់ ?
  • ហេតុអ្វីតម្រូវឲ្យមានដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ដើម្បីចាក់សោរបើកទៅកាន់ដង្វាយធួន ?

គោលបំណង

ព្រះវរបិតាសួគ៌បានប្រទាននូវអ្វីៗទាំងអស់ដល់យើង រួមទាំងព្រះរាជបុត្រាសំណព្វតែមួយគត់របស់ទ្រង់ផងដែរ ។ ទ្រង់នឹងដឹកនាំយើងត្រឡប់ទៅកាន់ទ្រង់វិញ នៅពេលយើងផ្តល់នូវអ្វីៗទាំងអស់របស់យើងថ្វាយទ្រង់ រួមទាំងដួងចិត្តសង្រេង និងវិញ្ញាណទន់ទាបផងដែរ ។ 

 

ត្រឡប់ទៅ​កាន់​ការជ្រើសរើស​ប្រធានបទ​វិញ