ព្រះគម្ពីរ
ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់កូន ហើយទ្រង់នឹងដឹកនាំកូនទៅរកការល្អ ( អាលម៉ា ៣៧:៣៧ ); អ្នករាល់គ្នាត្រូវអធិស្ឋានដល់ព្រះវរបិតាដោយនូវនាមយើងជានិច្ច ( នីហ្វៃទី៣ ១៨:១៩ ); ចូរមានចិត្តរាបសា ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក ហើយប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយរបស់អ្នក ( គ និង ស ១១២:១០ ) ។
សំណួរ
- តើការអធិស្ឋានបានប្រទានពរដល់ជីវិតរបស់អ្នកដោយរបៀបណា ?
- តើការអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវមានន័យដូចម្តេច ?
- តើភាពរាបសារ និងការដឹងគុណដើរតួអ្វីខ្លះ ដើម្បីទទួលបានចម្លើយចំពោះការអធិស្ឋាន ?
គោលបំណង
ការអធិស្ឋានដោយស្មោះត្រង់ភ្ជាប់យើងទៅស្ថានសួគ៌ ។ ព្រះទ្រង់មានព្រះទ័យចង់ប្រទានពរជ័យដល់យើង ប៉ុន្តែពរជ័យខ្លះកើតមានឡើងបាន លុះត្រាតែយើងស្នើសុំប៉ុណ្ណោះ ។ ដើម្បីអធិស្ឋានដូចព្រះយេស៊ូវបានអធិស្ឋាន នោះយើងត្រូវតែមានឆន្ទៈដើម្បីនិយាយថា « សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេច » ។