ព្រះគម្ពីរ
ផែនការនៃសុភមង្គលដ៏ទេវភាពនេះ ផ្តល់លទ្ធភាពដល់ទំនាក់ទំនងក្រុមគ្រួសារ ចេះតែបន្តមានរហូតហួសពីសេចក្តីស្លាប់ ។ ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាពិសិដ្ឋនានា ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ អាចធ្វើឱ្យបុគ្គលម្នាក់ៗ ត្រឡប់ទៅកាន់វត្តមាននៃព្រះវិញ ហើយដើម្បីឲ្យក្រុមគ្រួសារ អាចត្រូវបានរួបរួមគ្នាដ៏អស់កល្បជានិច្ច ។ ( ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក )
សំណួរ
- ហេតុអ្វីក្រុមគ្រួសារមានសារៈសំខាន់ចំពោះផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីទ្រង់ ?
- តើភាពរឹងមាំរបស់ស្វាមី និងភរិយាបំពេញឲ្យគ្នាទៅវិញទៅមកដោយរបៀបណា ?
គោលបំណង
ការរួបរួមគ្រួសារគឺអស់កល្ប ហើយយើងនឹងទទួលបានភាពតម្កើងឡើងជាគ្រួសារ ។ គោលលទ្ធិនានាបានបង្រៀននៅក្នុងក្រុមគ្រួសារ- ការប្រកាសដល់ពិភពលោក គឺជាសារលិខិតដ៏ភ្លឺថ្លា និងច្បាស់លាស់មកពីព្រះសម្រាប់ជំនាន់របស់យើង ហើយនឹងដឹកនាំយើងឆ្លងកាត់ពិភពលោកដ៏ច្របូកច្របល់ដែលមិនធ្លាប់មានពីមុនមកនេះ ។